នេះគឺជាយន្តហោះដឹកអ្នកដំណើរដ៏ធំបំផុតរបស់ពិភពលោកគឺ Airbus A380។ ចាប់តាំងពីបើកការហោះហើរលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ 2005 មក យន្តហោះ Airbus A380 បានក្លាយជាកំពូលអាកាសចរណ៍ដ៏ល្អបំផុតរបស់ពិភពលោក» ក្នុងនោះរួមមានទាំងទំហំរបស់យន្តហោះ និងបច្ចេក វិទ្យាផងដែរ។
យន្តហោះនេះមានបណ្តោយប្រវែង៧២.៧ម៉ែត្រ ប្រវែងស្លាបលាតសន្ធឹង៧៩.៨ម៉ែត្រ ទម្ងន់ ហោះឡើងអតិបរមា រហូតដល់ 560 តោន និងការរចនាពីរជាន់ បំពាក់ដោយម៉ាស៊ីន 4 ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ 850 នាក់។ យន្តហោះ Airbus A380 ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការផ្នែកអាកាសចរណ៍ ហោះហើរនៅក្នុង រយៈកម្ពស់ខ្ពស់។ កាប៊ីនទាំងអស់មានទំហំធំទូលាយ និងមានផាសុកភាព បំពាក់ដោយកន្លែងអង្គុយដ៏ប្រណិត កន្លែងទទួលទានអាហារ ហាង និងមានកន្លែងកម្សាន្តផងដែរ។ Airbus A380s ជាយន្តហោះដែលអ្នកដំណើរចូលចិត្តបំផុត ព្រោះយន្តហោះប្រភេទនេះផ្តល់កន្លែងទំនេរ និងកន្លែងដាក់ជើងក្នុងកាប៊ីនទាំងអស់ រួមទាំងមានលក់សំបុត្រយន្តហោះប្រភេទ Economy ផងដែរ ។ ចំពោះលំដាប់ First Class វិញមានបញ្ជីស្រាល្អបំផុត និងកន្លែងងូតទឹកទៀតផង ដែលជាការផ្តល់បទពិសោធន៍ហោះហើរដ៏ល្អឥតខ្ចោះដល់អ្នកដំណើរផងដែរ។
ទោះបីជា យន្តហោះ Airbus A380 ដំណើរការហោះហើរបានល្អ និងមានតម្រូវការខ្ពស់ក៏ដោយ ក៏ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់របស់យន្តហោះនេះ ដោយសារការចំណាយលើថ្លៃប្រតិបត្តិការថ្លៃពេក ហើយលក្ខខណ្ឌបរិស្ថានខ្ពស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យន្តហោះ Airbus A380 នៅតែជាសមិទ្ធិផលដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្រ្តអាកាសចរណ៍ ហើយការរចនា និងទំហំរបស់យន្តហោះនេះមានឥទ្ធិពលខ្លាំងណាស់ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស។

_(cropped).jpg)
Comments
Post a Comment