Skip to main content

តើតម្រូវមានលក្ខណៈអ្វីខ្លះ ដើម្បីទទួលបានឥណទានប្រើប្រាស់ផ្ទាល់ខ្លួន?

 


ដើម្បីទទួលបានឥណទានសម្រាប់ប័ណ្ណឥណទានអេស៊ីលីដាប្រើប្រាស់ផ្ទាល់ខ្លួន អតិថិជនត្រូវមានលក្ខណសម្បត្ដិដូចខាងក្រោម៖

  • មានទីលំនៅអចិន្រ្តៃយ៍ ដោយមានឯកសារបញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរក្នុងតំបន់ដូចជាៈ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ លិខិតឆ្លងដែន សៀវភៅស្នាក់នៅ ឬលិខិតផ្សេងទៀតដែលអាចជំនួសបាន ។
  • ប្រភពចំណូល
    • ចំណូលពីមុខរបរអាជីវកម្មៈ គម្រោងជំនួញ និង/ឬ របាយការណ៍ចំណូល ។
    • ចំណូលពីប្រាក់បៀវត្សៈ យល់ព្រមផ្តល់ឯកសារអំពីប្រាក់បៀវត្សមានលិខិតបញ្ជាក់ពីអ្នកគ្រប់គ្រងផ្ទាល់ ឬច្បាប់ថតចម្លងកិច្ចសន្យាការងារ ។
    • ចំណូលបន្ទាប់បន្សំផ្សេងទៀត ។
  • មានគណនីនៅធនាគារ និងយល់ព្រមភ្ជាប់ និងប្រើប្រាស់សេវាអេស៊ីលីដាម៉ូបាល ។
  • ថតចម្លងសក្ខីប័ត្របៀវត្សរយៈពេល ០៣ខែ ចុងក្រោយ ឬលិខិតបញ្ជាក់ពីនិយោជក អំពីឋានៈ តួនាទី រយៈពេលកំពុងបម្រើការងារ និងប្រវត្តិប្រាក់បៀវត្ស ។
  • ថតចម្លងវិក្កយបត្រថ្លៃទឹក ភ្លើង និងឯកសារចំណាយក្នុងគ្រួសាររយៈពេល ០៣ខែ ចុងក្រោយ ។
  • សៀវភៅគណនី ឬថតចម្លងរបាយការណ៍ធនាគាររយៈពេល ០៣ខែ ចុងក្រោយ "បើមាន" ។
  • កិច្ចសន្យាជួលទ្រព្យសម្បត្តិ "បើមាន" ។
  • មានរបាយការណ៍ហិរញ្ញវត្ថុសម្រាប់រយៈពេលមួយឆ្នាំចុង "បើមានមុខរបរបន្ថែម" ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.