Skip to main content

The Five (5) 'C's នៃឥណទាន

 The generally accepted credit model in evaluating or assessing the potential borrower's overall credit worthiness is by considering the five (5) 'C's of credit. Please describe the five (5) 'C's in details :

ចម្លើយៈ The Five (5) 'C's of Credit: គឺជាការវាយតម្លៃជាប្រព័ន្ធនៃភាពសក្តិសមនៃឥណទានរបស់បុគ្គល ឬអង្គភាព ដោយពិចារណាលើទិន្នន័យហិរញ្ញវត្ថុ ប្រវត្តិការទូទាត់ និងកត្តាពាក់ព័ន្ធផ្សេងទៀត ដែលធ្វើឡើង ដោយអ្នកឱ្យខ្ចី ហើយធនាគារនឹងជូនដំណឹងអំពីការសម្រេចចិត្តលើការអនុម័តចំនួនប្រាក់កម្ចី អត្រាការប្រាក់ និងដែនកំណត់ឥណទាន។ ដោយ The "5 C’s of Credit" រួមមានៈ

  • Character សំដៅទៅលើកេរ្តិ៍ឈ្មោះ និងប្រវត្តិកម្ចី ដែលលោកអ្នកធ្លាប់បានខ្ចីពីមុន អាកប្បកិរិយា និងទំនួលខុសត្រូវក្នុងសងបំណុល ការបង់ប្រាក់ និងពិន្ទុឥណទាន ដែលធ្វើឡើងតាមរយៈ របាយការណ៍ឥណទាន ប្រវត្តិការទូទាត់ និងស្ថិរភាពក្នុងការងារ ឬអាជីវកម្ម
  • Capacity ជាការវាយតម្លៃលើសមត្ថភាពរបស់អ្នកខ្ចីក្នុងការសងត្រឡប់មកវិញ។ នេះជាការវាយតម្លៃ ប្រាក់ចំណូល ប្រៀបធៀបនិងចំនួនឥណទានដែលលោកអ្នកបានស្នើ ជាមួយនឹងអត្រានៃចំណូល ធៀបនឹងបំណុល។
  • Capital គឺជាការវាយតម្លៃលើមូលធនរបស់លោកអ្នក អាចជាដើមទុនអាជីវកម្ម តម្លៃទីផ្សាសរុប នៃអាជីវកម្មរបស់អ្នក ទ្រព្យសកម្ម និងទ្រព្យសម្បត្តិដែលមានសរុបក្នុងអាជីវកម្មរបស់អ្នក។
  • Collateral ទ្រព្យតម្កល់ ឬវត្ថុបញ្ចាំ គឺជាទ្រព្យសកម្មណាមួយ ដែលអ្នកខ្ចីផ្តល់ជូនដើម្បីធានា ប្រាក់កម្ចី។ ប្រសិនបើ​អ្នក​ខ្ចី​ធ្វើ​ខុស អ្នក​ឱ្យ​ខ្ចី​អាច​រឹបអូស​វត្ថុ​បញ្ចាំ​បាន។ ទ្រព្យតម្កល់ជាវិធីមួយ ដែលអាចស្នើយកកម្ចីដែលមានប្រសិទ្ធភាពខ្ពស់ ពីព្រោះម្ចាស់បំណុលមានទំនុកចិត្តចំពោះអ្នកខ្ចី
  • ទ្រព្យតម្កល់អាចជាទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់លោកអ្នកដូចជា ផ្ទះ ដីធ្លី ឡាន ម៉ូតូ...។ល។
  • Condition លក្ខខណ្ឌឥណទានៈ នេះរួមបញ្ចូលទាំងគោលបំណងនៃប្រាក់កម្ចី ចំនួនទឹកប្រាក់កម្ចី អត្រាការប្រាក់ និងបរិយាកាសសេដ្ឋកិច្ច។ អ្នកផ្តល់ប្រាក់កម្ចីពិចារណាពី កត្តាខាងក្រៅ ដូចជានិន្នាការ ឧស្សាហកម្ម ឬលក្ខខណ្ឌសេដ្ឋកិច្ច និងសន្តិសុខប្រទេសជាតិជាដើម។ អាចប៉ះពាល់ដល់ការសង បំណុល។

2. In bank Assets, Loan accounts in general are to be classified into serval stages, please find and explain standard loan classification in Cambodia.

ចម្លើយៈ ធនាគារឯកទេសឥណទានជនបទ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានទទួលអាជ្ញាប័ណ្ណ ត្រូវធ្វើ ចំណាត់ថ្នាក់ឥណទានរបស់ខ្លួនជា៤ថ្នាក់ ដោយផ្អែកទៅលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកម្ចីប្រាក់ និងឥណ ប្រតិទាននៃការទូទាត់សងប្រាក់ដើមនិងការប្រាក់ ដូចខាងក្រោម៖

    ១. បំណុលស្តង់ដារៈ ស្ថានភាពហិរញ្ញវត្ថុល្អ និងការសងទៀងទាត់នៃប្រាក់ដើម និងការប្រាក់។     ​   ២. បំណុលក្រោមស្តង់ដារៈ ការសងប្រាក់ដើម និងស្ម ការប្រាក់ហួសកាលកំណត់៣០ថ្ងៃឬច្រើនជាង។

    ៣. បំណុលសង្ស័យៈ ការសងប្រាក់ដើម និង/ឬ ការប្រាក់ហួសកាលកំណត់ ដូចខាងក្រោមៈ

  • ៦០ថ្ងៃ ឬច្រើនជាង ក្នុងករណីឥណទានមានឥណប្រតិទាន១ឆ្នាំ ឬតិចជាង ១ឆ្នាំ។
  • ១៨០ថ្ងៃ ឬច្រើនជាង ក្នុងករណីឥណទានមានឥណប្រតិទានលើសពី ១ឆ្នាំ។
     ៤. បំណុលបាត់បង់ ការសងប្រាក់ដើម និងឬ ការប្រាក់ហួសកាលកំណត់ ដូចខាងក្រោមៈ
  • ៩០ថ្ងៃ ឬច្រើនជាង ក្នុងករណីឥណទានមានឥណប្រតិទាន១ឆ្នាំ ឬតិចជាង ១ឆ្នាំ។
  • ៣៦០ថ្ងៃ ឬច្រើនជាង ក្នុងករណីឥណទានបានឥណប្រតិទានលើសពី ១ឆ្នាំ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.