Skip to main content

គ្រោងឆ្អឹងត្រីបាឡែនពណ៌ខៀវដ៏ធំបំផុតរបស់ពិភពលោក

  

នេះ គឺជាគ្រោងឆ្អឹងត្រីបាឡែនពណ៌ខៀវដ៏ធំបំផុតរបស់ពិភពលោក។ ឆ្អឹងនេះ រឹងមាំជាបេតុងទៅទៀត។ ឆ្អឹងនេះបានដាក់តាំងនិងតម្កល់ទុកនៅក្នុងសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់តាគ្រូស នៃសហរដ្ឋអាមេរិក។ គ្រោងឆ្អឹងទាំងមូលមានបណ្តោយ 87 ហ្វីត និងកម្ពស់ 18 ហ្វីត ឬស្មើនឹង បណ្តាយ 26.5176 ម និង កម្ពស់ 5.5 ម។ នៅឆ្នាំ១៩៧៩ ត្រីបាឡែនមួយក្បាលនេះបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ហើយក្រោយមក អ្នកស្រាវជ្រាវម្នាក់ឈ្មោះ UC Santa Cruz​ បានរកឃើញសាកសពត្រីបាឡែននេះនៅលើឆ្នេរខ្សាច់ភាគខាងជើងនៃទីក្រុង Santa Cruz រដ្ឋកាលីហ្វ័រញ៉ា ហើយក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្មគ្រចិត្តជាច្រើន បានសម្រេចចិត្តយកគ្រោងឆ្អឹងរបស់វា ទៅកាន់ន់​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា សាន់តាគ្រូស ដើម្បី​សម្អាត និង​កែច្នៃ ក្នុងគោលបំណងរក្សាទុក ដើម្បីសិក្សាអប់រំ និងស្រាវជ្រាវ ដែលដំណើរការនេះបានចំណាយពេលអស់ជាច្រើនខែ។ គ្រោងឆ្អឹងត្រីបាឡែនពណ៌ខៀវនេះមានទម្ងន់ជាង 7,000 ផោន ឬស្មើនឹង 3175.147 Kg ហើយផ្នែកនីមួយៗនៃគ្រោងឆ្អឹងត្រូវបានតំរៀបគ្នានៅលើលំហ តាមលមដាប់ ដែលមើលទៅដូចជាត្រីបាឡែននេះកំពុងហែលទឹកក្នុងមហាសមុទ្រដូច្នេះដែរ។ តើលោកអ្នកចង់ឃើញគ្រោងឆ្អឹងត្រីបាឡែនពណ៌ខៀវនេះឬទេ?

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.