Petronas Twin Towers ជាបេះដូងសម្រាប់វិស័យទេសចរណ៍ នៃទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយអគារនេះធ្លាប់ជាអគារខ្ពស់ជាងគេលំដាប់ទីប្រាំក្នុងពិភពលោក។ អគារនេះមានកម្ពស់ ៤៥២ ម៉ែត្រ និងមាន ៨៨ ជាន់ពីលើដី ដែលជាន់និមួយៗនៃអគារនេះ ជាការិយាល័យផង និងជាទីកន្លែងសម្រាប់ទស្សនកិច្ចផងដែរ។ អគារនេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករ ជនជាតិអាហ្សង់ទីន កាត់អាមេរិក គឺលោក César Pelli ដោយប្រើប្រាស់សម្ភារៈជាច្រើនដូចជាដែកអ៊ីណុក និងកញ្ចក់ ដែលបានសាងសង់ឡើងជាអគារភ្លោះពីរ មានស្ពានអាកាស តភ្ជាប់គ្នានៅចំកណ្តាលជាន់ទៅ៤០ ទៅជាន់ទី៤១ ដែលមានប្រវែងប្រមាណជា ១៧០ម។ ភ្ញៀវទេសចរណ៍អាចដើរលេងនៅលើស្ពាននេះ ដោយពួកគេអាចមើលទេសភាពទីក្រុងកូឡាឡាំពួ ពីចម្ងាយបាន ដែលមើលទៅហាក់ដូចជាច្រកទ្វារមួយ ដែលតំណាងឱ្យការបើកទ្វារទៅកាន់ពិភពលោកដ៏ស្រស់ស្អាតមួយ និងអាចមើលរូបភាពនៃផ្ទៃមេឃដ៏ស្រស់ស្អាតបានផងដែរ។
អគារនេះ ជាកន្លែងសម្គាល់ និងជានិមិត្តសញ្ញាដ៏ល្បីល្បាញរបស់ទីក្រុងគូឡាឡាំពួរ។
Comments
Post a Comment