នេះជានារីតែម្នាក់គត់នៅក្នុងពិភពលោក ដែលគ្មានបុរសណាម្នាក់ហ៊ានចែចង់ឡើយ។ នាងគឺជាកូនស្រីសំណព្វចិត្តបំផុតរបស់ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នាងជានារីម្នាក់ ដែលត្រូវបានការពារបំផុតក្នុងលោក។ យោងតាមសារព័ត៌មាន Today's News, France 24 នាង គឺជាអ្នកមានបំផុតក្នុងចំណោមមនុស្សជំនាន់របស់នាង។
ទ្រព្យសម្បត្តិរបស់នាងត្រូវបានប៉ាន់ប្រមាណថាមានចំនួន 8 ពាន់លានដុល្លារ ដូចគ្នាទៅនឹងទ្រព្យសម្បត្តិរបស់មេដឹកនាំប្រទេសមួយចំនួននៅអាហ្វ្រិក។ នាងមានឈ្មោះថា Kim Jo-hye ។ នាងកើតនៅថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2013 ហើយជាកូនទី២របស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong-un។ ថ្មីៗនេះ គេសង្កេតឃើញថា នាងតែងតែនៅក្បែរឪពុកជានិច្ច មិនថានៅកីឡាដ្ឋាន ឬពេលធ្វើព្យុហយាត្រាយោធាឡើយ។ ចាប់តាំងពីការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់នាងក្នុងខែវិច្ឆិកា ឆ្នាំ 2022 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានហៅនាងថាជាកូនស្រីជាទីស្រឡាញ់ និងជាទីគោរពរបស់លោក គីម ជុងអ៊ុន។ នាងជាកូនស្រីដែលត្រូវបានការពារបំផុតក្នុងប្រទេសកូរ៉េទាំងអស់។
ទោះបីជាលក្ខខណ្ឌ និងច្បាប់របស់ជនជាតិកូរ៉េខាងជើងមានភាពតឹងរឹងយ៉ាងណាក៏ពិតមែន តែនាងមានឥទ្ធិពលជាងច្បាប់របស់ប្រទេសជាតិទៅទៀត។ នៅក្នុងប្រទេសកូរ៉េខាងជើង នាងជាក្មេងស្រីតែម្នាក់គត់ដែលត្រូវបានអនុញ្ញាតឱ្យប្រើទូរស័ព្ទដៃ។ យោងតាមអ្នកសារព័ត៌មានមួយចំនួនបានបង្ហាញថា នាងត្រូវបានជ្រើសរើសដោយលោក គីម ជុងអ៊ុន ជាអ្នកស្នងតំណែងក្នុងការគ្រប់គ្រងប្រទេស បើសិនជាលោក គីម ជុងអ៊ុន ស្លាប់ទៅ។ នេះជាហេតុផលដែលលោក គីម ជុងអ៊ុន បង្ហាញវត្តមានកូនស្រី ដែលអាចជាសារមួយរបស់កូរ៉េខាងជើង ដែលចង់បញ្ជាក់យ៉ាងច្បាស់ថា របបព្យុងយ៉ាងបន្តពង្រឹងអំណាចនយោបាយវង្សត្រកូលគីម ដែលនឹងនៅស្ថិតស្ថេរជាដរាបដោយមានការការពារពីមីស៊ីលបាលិស្ទីក និងអាវុធនុយក្លេអ៊ែរ៕
Comments
Post a Comment