មនុស្សភាគច្រើនមិនដឹងទេថា ហេតុអ្វីបានជាអ្នកបើកយន្តហោះទាំងអស់ មិនធ្វើការហោះហើរឆ្លងកាត់តំបន់នេះ។ នៅពេលអ្នកមើលផែនទីចរាចរណ៍ផ្លូវអាកាសសកលនេះ លោកអ្នកអាចមើលឃើញកន្លែងទំនេរដ៏ធំមួយ។ នេះជាទីបេ ជាកន្លែងដែលយន្តហោះហោះគ្រប់ពេលទាំងអស់។ ប៉ុន្តែហេតុអ្វីបានជាបែបនេះ? នេះជាហេតុផលបីយ៉ាង ដែលជាហេតុធ្វើឲ្យយន្តហោះ តែងតែហោះវៀងត្រង់តំបន់ខ្ពសង់រាបទីបេនេះ។
១. ហេតុផលទី១៖ តំបន់ខ្ពង់រាបទីបេ មានកម្ពស់ខ្ពស់ណាស់ ដែលអាចមានកម្ពស់ជាមធ្យមប្រហែល 15,000 ហ្វីត ឬ៤,៥០០ម៉ែត្រ ដែលសម្បូរទៅដោយភ្នំខ្ពស់ច្រូងច្រាង តួយ៉ាងដូចជាភ្នំ Everest ដែលមានកម្ពស់ដល់ទៅ៨,៨៤៨ម៉ែត្រ។ យន្តហោះធុនពាណិជ្ជកម្មហោះហើរបានក្នុងរយៈកម្ពស់១០,០០០ ម ប៉ុន្តែនៅពេលមានអាសន្ន យន្តហោះទាំងនោះត្រូវបន្ទាបខ្លួនមកនៅត្រឹមរយៈកម្ពស់៣,០០០ម៉ែត្រ ដែលកម្ពស់នេះគឺទាបជាងកម្ពស់មធ្យមរបស់ខ្ពស់រាបទីបេទៅទៀត ដូច្នេះគេមិនអាចប្រថុយបើកហោះហើរឆ្លងកាត់តំបន់នេះឡើយ។
២. ហេតុផលចម្បងទី២៖
អាកាសធាតុនៅខ្ពស់រាបទីបេ មិនអាចព្យាករណ៍ទុកមុនបានឡើយ ពេលខ្លះមានខ្យល់បកខ្លាំង ដែលធ្វើឱ្យមានហេតុរង្គើយន្តហោះខ្លាំងជាងធម្មតា ហើយជួនកាលអាកាសធាតុមានការផ្លាស់ប្តូរភ្លាមៗដែរ ដែលជាបញ្ហាប្រឈមខ្លាំងបំផុតក្នុងការហោះហើរ ហើយកង្វះអាកាសយានដ្ឋានក្នុងតំបន់ខ្ពង់រាបទីបេ ក្នុងនោះមានតែអាកាសយានដ្ឋានខ្នាតតូច៥កន្លែងប៉ុណ្ណោះនៅជុំវិញតំបន់នោះ រួមមាន៖ ១-អាកាសយានដ្ឋានឡាសាកុងការ (Lhasa Gonggar Airport) ២-អាកាសយានដ្ឋាន Shigatse Peace Airport ៣-អាកាសយានដ្ឋាន Nyingchi Mainling Airport ៤-អាកាសយានដ្ឋាន Ngari Gunsa Airport និង៥-អាកាសយានដ្ឋាន Chamdo Bangda Airport ដែលមិនអាចធានាក្នុងការចុះចតភ្លាមៗរាល់ពេលមានអាសន្ននោះឡើយ។
៣. ហេតុផលចម្បងទី៣៖
ខ្ពង់រាបទីបេ គឺជាតំបន់ដាច់ស្រយាលដ៏ធំល្វឹងល្វើយខ្លាំង ហើយដោយសារបរិយាកាសមិនល្អរបស់តំបន់នេះ បានធ្វើឲ្យតំបន់នេះមិនមានហេដ្ឋារចនាសម្ពន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសទេ។ នេះជាហេតុធ្វើឱ្យអ្នកបើកយន្តហោះពិបាកទំនាក់ទំនង។ បើគ្មានការជ្រផមជ្រែងពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនោះទេ ការហោះហើរលើខ្ពង់រាបកាន់តែមានគ្រោះថ្នាក់។
សរុបមក ទោះបីជាខ្ពង់រាបទីបេជាផ្នែកដ៏គួរឱ្យចាប់អារម្មណ៍ និងស្រស់ស្អាតនៃពិភពលោកក៏ដោយ តែលក្ខខណ្ខភូមិសាស្ត្រ និងអាកាសធាតុមានផលលំបាកខ្លាំង ដែលធ្វើឱ្យយន្តហោះភាគច្រើនមិនអាចហោះកាត់បាន។ តំបន់នេះនៅតែជាកន្លែងអាថ៌កំបាំង និងផ្សងព្រេងមួយសម្រាប់ការហោះហើររបស់យន្តហោះគ្រប់ប្រភេទ ប៉ុន្តែទីនេះនៅតែជាតំបន់មួយដែលក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនជៀសវាង ដោយសារវាអាចធ្វើឲ្យការហោះហើរមានហានិភ័យធ្ងន់ធ្ងរពេក។
Comments
Post a Comment