Skip to main content

តើលោកអ្នកនៅចាំយន្តហោះដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ទេ?

តើលោកអ្នកនៅចាំយន្តហោះដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ទេ? កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៤ យន្តហោះលេខ MH370 ដឹកអ្នកដំណើរចំនួន ២២៧ នាក់ និងសមាជិកនាវិកចំនួន ១២ នាក់ បានធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur ប្រទេសម៉ាឡេស៊ីឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។ ក្រោយពេលហោះឡើងបានប្រហែលជា៣៧នាទី យន្តហោះនេះស្រាប់តែបាត់ខ្លួនពីរ៉ាដា ហើយមិនអាចទាក់ទងបានទៀតឡើយ។

បន្ទាប់ពីបញ្ចេញព័ត៌មានច្បាស់ការថា យន្តហោះ MH370 បានបាត់ខ្លួនហើយនៅ ប្រទេសជាច្រើនបានបើកការស្វែងរកក្នុងលក្ខណៈទ្រង់ទ្រាយធំ ហើយបានបើកប្រតិបត្តិការក្នុងការជួយសង្គ្រោះ និងស្វែងរកយន្តហោះនេះនៅសមុទ្រចិនខាងត្បូង និងក្នុងឈូងសមុទ្រថៃ។

ទោះ​បីជា​ ក្រុមអ្នកស្វែងរកព្យាយាមរុករកយ៉ាង​ណាក៏ដោយ ក៏ពួកគេ​មិនបានប្រទះឃើញ​ដាន​នៃ​យន្តហោះ​នេះ នៅក្នុង​តំបន់​ទាំង​នេះនោះទេ។ ទិន្នន័យពីផ្កាយរណប Inmarsat បានបង្ហាញថា យន្តហោះនេះអាចហោះហើរទៅភាគខាងត្បូង ហើយធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌា។ ដូច្នេះតើមានអ្វីកើតឡើងចំពោះជើងហោះហើរ MH370?

អ្នកជំនាញខ្លះជឿថា យន្តហោះនេះអាចជួបបញ្ហាបច្ចេកទេសធ្ងន់ធ្ងរ ដែលធ្វើឲ្យវាបាត់បង់ការគ្រប់គ្រង និងបង្កគ្រោះថ្នាក់។ មានអ្នកជំនាញខ្លះបានសន្និដ្ឋានថា យន្តហោះអាចត្រូវបានគេប្លន់ ឬអាចមានអំពើភេរវកម្មកើតឡើងនៅលើយន្តហោះ។ មនុស្សជាច្រើនបានសង្ស័យថា ប្រធានក្រុម Zahari Ahmad Shah មានចេតនាបង្វែរជើងហោះហើរ ដែលអាចឱ្យយន្តហោះធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌា។

តើអ្នកគិតថាមានអ្វីកើតឡើងចំពោះ MH370?


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.