Skip to main content

សណ្ឋាគារ​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​នៅ​អាស៊ី

សណ្ឋាគារ Kai Wenge គឺ​ជា​សណ្ឋាគារ​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​នៅ​អាស៊ី។ សណ្ឋាគារនេះមាន 23 ជាន់ ហើយជញ្ជាំងខាងក្រៅរបស់អគារនេះគ្របដណ្តប់ដោយចំណុចពណ៌ក្រហម។ អគារនេះមានភាពល្បីល្បាញណាស់ ដោយសារនេះជាទីតាំងមួយ ដែលមាននៅក្នុងខ្សែភាពយន្តរន្ធត់មួយក្នុងឆ្នាំ 2017 ។ ចំណតរថយន្តពោរពេញដោយយានជំនិះដែលគេបោះបង់ចោល ដូចជាឈុតនៅក្នុង Resident Evil ហើយយានជំនិះដែលគេទុកចោលនៅជុំវិញនោះវិញ មើលទៅគួរឲ្យខ្លាចណាស់។ ។ ទោះបីជាមានការវាយតម្លៃអវិជ្ជមានក៏ដោយ ក៏សណ្ឋាគារនេះតែងតែត្រូវបានកក់ពេញៗនៅរៀងរាល់ចុងសប្តាហ៍។ សណ្ឋាគារនេះមានទីតាំងស្ថិតនៅក្នុងបរិយាកាសសើម និងមានអ័ព្ទយ៉ាងក្រាស់នៅរយៈកម្ពស់ជិត 2,000 ម៉ែត្រ ហើយស្ទើរតែមើលមិនឃើញផ្លាកសញ្ញាបង្ហាញផ្លូវឡើយ។ សណ្ឋាគារនេះស្ថិតនៅលើកំពូលភ្នំមួយនៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាតំបន់ដាច់ស្រយាលមួយ។ បន្ទាប់ពីសន្តិសុខម្នាក់នាំផ្លូវយើងចូលទៅខាងក្នុង យើងអាចឃើញថា ជាន់ទី៤ សាកសមជាផ្លូវពាណិជ្ជកម្ម ព្រោះមានកម្មករច្រើនណាស់បាននឹងកំពុងរស់នៅ ដោយសារការរស់នៅក្នុងទីក្រុងមានតម្លៃថ្លៃពេក។ ថ្វីត្បិតតែបន្ទប់នៅក្នុងសណ្ឋាគារនេះមានលក្ខណៈសាមញ្ញក៏ដោយ ប៉ុន្តែបន្ទប់និមួយៗស្អាតៗ បំពាក់បរិក្ខារល្អៗ ហើយតាម Balcony និមួយៗមានទិដ្ឋភាពប្លែកពីគេណាស់។

សណ្ឋាការនេះគួរឱ្យខ្លាចបំផុតនោះ គឺនៅជាន់ទី 13 ដោយសារជាន់នេះតែងតែមានសម្លេងមនុស្សយ៉ាងយំចម្លែកនៅពេលយប់។ សាកស្រម៉ៃមើល បើ​មាន​គេ​ចេញ​លុយឲ្យលោកអ្នកទៅសម្រាកលំហែនៅក្នុងសណ្ឋាគារនេះ ​តើលោកអ្នក​ហ៊ានទៅ​នៅ​មួយ​យប់ដែរឬ​ទេ?

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.