១. ជប៉ុនបានប្តូររដ្ឋធានីពីទីក្រុង Kyoto ទៅទីក្រុង Tokyo នៅក្នុងឆ្នាំ 1869 ដើម្បី ស្ដារការគ្រប់គ្រងរបស់អធិរាជ និងកសាងប្រព័ន្ធគ្រប់គ្រងថ្មី និងសម្រេចបានកំណែទម្រង់នយោបាយ ដែលមានសារៈសំខាន់ខ្លាំងណាស់ក្នុងរបត់ប្រវត្តិសាស្រ្តរបស់ជប៉ុន។
ការផ្លាស់ប្តូរទៅកាន់ទីក្រុងតូក្យូគឺជាការផ្លាស់ប្តូរដ៏លំបាកមួយសម្រាប់ប្រជាជននៃទីក្រុងក្យូតូ។ វិមានអធិរាជក្យូតូ ត្រូវបានរក្សាទុកនៅឆ្នាំ 1877 ហើយសព្វថ្ងៃនេះ ទីធ្លាបើកជាសាធារណៈ។
២. ប្រទេសប៉ាគីស្ថានៈ ប្រទេសនេះបានផ្លាស់ប្តូររាជធានីពីទីក្រុង Karachi ទៅទីក្រុង Islamabad នៅក្នុងឆ្នាំ 1967 ដោយសារៈ
- ក្រុងអ៊ីស្លាម៉ាបាដជាចំណុចកណ្តាលនៃប្រទេស ដោយសារទីនេះអាចឲ្យប្រជាជនចេញចូលបានយ៉ាងងាយស្រួលពីគ្រប់ផ្នែកនៃប្រទេស មិនដូចការ៉ាជី ដែលមានទីតាំងនៅភាគខាងត្បូង និងងាយរងការវាយប្រហារពីសមុទ្រអារ៉ាប់។
- ទីក្រុងអ៊ីស្លាម៉ាបាដមានទីតាំងនៅជិតទីស្នាក់ការកងទ័ព Rawalpindi និងតំបន់ជម្លោះកាស្មៀរ។
- រដ្ឋធានីថ្មីនេះបឹងឆ្លុះបញ្ចាំងពីវប្បធម៌ចម្រុះនៃប្រជាជនប៉ាគីស្ថាន។
- ការ៉ាជីត្រូវបានចាត់ទុកថាមិនស័ក្តិសមជារដ្ឋាធានីនោះទេ ព្រោះការអន្តរាគមន៍របស់ផលប្រយោជន៍អាជីវកម្មនៅក្នុងកិច្ចការរបស់រដ្ឋាភិបាល។
៣. ប្រទេសកាហ្សាស្ថាន បានប្តូររាជធានីរបស់ខ្លួន ពីទីក្រុង Almaty ទៅ Astana នៅក្នុងឆ្នាំ 1997 ដោយសារៈ
- តំបន់ជុំវិញទីក្រុង Almaty ងាយនឹងមានការរញ្ជួយដី។
- រដ្ឋាភិបាលកាហ្សាស្ថានអាចចង់រើទីក្រុងរបស់ខ្លួនឲ្យឆ្ងាយពីព្រំដែន ប្រទេសជិតខាងដោយសារកង្វល់ពីសន្តិសុខប្រទេសជាតិ ដែលអាចបង្កជាបញ្ហានយោបាយផ្សេងៗ។
- បញ្ហាប្រជាសាស្រ្ត៖ ការផ្លាស់ប្តូរនេះបានកាត់បន្ថយកំនើនប្រជាសាស្រ្តនៅក្នុងទីក្រុង Almaty ដែលកំពុងតែកើនឡើងប្រហែលជា 60,000 នាក់ក្នុងមួយឆ្នាំ។
៤. ប្រទេសមីយ៉ាន់ម៉ា៖ ប្រទេសនេះបានសម្រេចប្ដូររាជធានីខ្លួនពីយ៉ាំងហ្គោន ទៅណៃពិដោ នៅឆ្នាំ២០០៦ ដោយសារបញ្ហាចំនួនប្រជាជនច្រើនពេក និងបញ្ហាស្ទះចរាចរណ៍ រួមជាមួយហេតុផលនយោបាយផងដែរ។ ណៃពិដោ ជាទីក្រុងយុទ្ធសាស្រ្ត និងស្ថិតនៅចំកណ្តាលប្រទេសជាងក្រុង យ៉ង់ហ្គូន។
៥. ប្រទេសឥណ្ឌូណេស៊ី៖ ឥណ្ឌូនេស៊ី គឺជាប្រទេសសម្រេចប្ដូររដ្ឋធានីរបស់ខ្លួនចេញពីហ្សាការតា ទៅលើកោះកាលីម៉ាន់តាន់ដែលមានចម្ងាយប្រហែល ២ពាន់គីឡូម៉ែត្រពីរដ្ឋធានីចាស់នេះ។ គម្រោងផ្លាស់ប្ដូររដ្ឋធានីនេះត្រូវបានប្រកាសដំបូងតាំងពីឆ្នាំ ២០១៩ ដោយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ហើយទើបតែត្រូវបានអនុម័តដោយសភាកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ការផ្លាស់ប្ដូររដ្ឋធានីជាផ្លូវការត្រូវបានកំណត់នៅឆ្នាំ ២០២៤ តែដោយច្បាប់បានអនុម័តរួចរាល់ ដំណើរការនៃការផ្លាស់ប្ដូរត្រូវបានអនុញ្ញាតជាបណ្ដើរតាំងពីឆ្នាំ ២០២២ មកម្ល៉េះ។
បន្ថែមពីលើចំនួនប្រជាជនដែលហ្សាការតាមិនអាចទ្រាំទ្របាន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ សម្រេចផ្លាស់ប្តូររដ្ឋធានីរបស់ខ្លួនដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។ រដ្ឋធានីហ្សាការតា ជាទីក្រុងដែលរងគ្រោះពីការបំពុលបរិយាកាសធ្ងន់ធ្ងរ មានវិបត្តិទឹកជំនន់ញឹកញាប់ និងជាទីក្រុងប្រឈមហានិភ័យជន់លិចដោយកំណើនទឹកសមុទ្រ។ ការប្ដូររដ្ឋធានីហ្សាការតា គ្រោងនឹងចំណាយលុយប្រមាណជិត៣៥ពាន់លានដុល្លារដែលជាទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់៕
Comments
Post a Comment