Skip to main content

គ្រួសាររាជវង្ស ដែលមានជាងគេលើពិភពលោក

រថយន្តម៉ាក​កម្រ​បំផុត​ក្នុង​ពិភពលោក​ទាំងអស់នេះ គឺ​ជា​កម្មសិទ្ធិ​របស់មនុស្សតែ​​ម្នាក់គត់ នោះ​គឺ​ស្តេច​ស៊ុលតង់​នៃ​ប្រទេស​ប្រ៊ុយណេ។ រថយន្តប្រណិតៗ របស់ស្តេចព្រុយណេអង្គនេះ មានរហូតដល់ទៅ ៩០០០គ្រឿង ដែលក្នុងនោះមាន Rolls Royce និង Ferraris ព្រមទាំងម៉ូដែលផ្សេងៗទៀត ដែលព្រះអង្គសព្វព្រះហរទ័យ។

ស្ដេច Hassanal Bolkiah គង់នៅក្នុងរាជវាំង Istana Nurul Iman ដែលជាព្រះរាជវាំងធំជាងគេបំផុតលើពិភពលោក ហើយសាងសង់ឡើងក្នុងផ្ទៃដីជាង ២០ម៉ឺនម៉ែត្រការ៉េ ដែលបំពាក់ដោយគ្រឿងបរិក្ខារខាងក្នុងភាគច្រើនសុទ្ធតែធ្វើអំពីមាស។ រាជវាំងនេះផងដែរ មានបន្ទប់ជាង ១៧០០ បន្ទប់ទឹកជាង ២៥៧ ហើយសូម្បីតែអាងហែលទឹកក៏ធ្វើពីមាសដែរ។

ស្តេចស៊ុលតង់ព្រុយណេ Hassanal Bolkiah ជាស្តេចមួយអង្គក្នុងចំណោមអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ។ ទ្រព្យសម្បត្តិសរុបរបស់ព្រះអង្គមកទល់ពេលនេះ ត្រូវបានឱ្យដឹងថាមានចំនួនប្រមាណជា ២០ ពាន់លានដុល្លារ នេះបើតាមការបញ្ជាក់ក្នុងតារាង «Top 10 Wealthiest Royals» របស់វិបសាយ Business Insider។

ហើយការចំណាយរបស់ព្រះអង្គវិញត្រូវបានគេដឹងថាប្រហែល 10 លានដុល្លារក្នុងមួយខែ។ នៅក្នុងពិធីចម្រើនព្រះជន្ម ក្នុងជន្មាយុ 50 ឆ្នាំ របស់ព្រះអង្គ ព្រះអង្គបានជិះយន្តហោះ Michael Jackson ដើម្បីចូលរួមការប្រគុំតន្ត្រីឯកជនមួយផងដែរ។ ព្រះអង្គបានបង់ប្រាក់ចំនួន 17 លានដុល្លារ ដើម្បីចំណាយលើការរៀបចំពិធីទីនេះ ដែលការចំណាយនេះចាត់ទុកថា ជាការចំណាយធំសំបើម។ ព្រះអង្គធ្លាប់បានទិញយន្តហោះ Boeing 747 ក្នុងគោលបំណងគ្រាន់តែសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ទោះបីជាការចំណាយបែបនេះមនុស្សទូទៅយល់ថា ជារឿងហួសហេតុក៏ពិតមែន ប៉ុន្តែប្រជាជន​ប្រ៊ុយណេ​មិន​​បានគិតថា ជារឿងអាក្រក់ ឬហួសហេតុនោះទេ។

ហេតុអ្វី? លោកអ្នកត្រូវដឹងថា ស្តង់ដារនៃការរស់នៅរបស់ប្រជាជន​ប្រ៊ុយណេ​ គឺស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក ដែលធ្វើឱ្យរបៀបរស់នៅដ៏ខ្ជះខ្ជាយរបស់ស្តេចស៊ុលតង់ ហាក់ដូចជាស្ទើរតែធម្មតា។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.