Skip to main content

ប្រទេស​តែ​មួយ​គត់​ក្នុង​ពិភពលោក​ដែល​គ្មាន​ប្រជាជន​ក្រីក្រទាល់តែសោះ

នេះ​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​ពិភពលោក​ដែល​គ្មាន​ប្រជាជន​ក្រីក្រទាល់តែសោះ។ ទោះបីជាប្រជាជនគ្មានការងារធ្វើក៏ដោយ ក៏ប្រជាជនគ្រប់រូបនោះនៅតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំ ខែប្រហែល 2,000 ដុល្លារដែរ ។ប្រទេសនេះមានផ្ទៃដីត្រឹមតែ ១១,០០០ គីឡូម៉ែត្រការ៉េ ទេ ប៉ុន្តែប្រាក់ខែជាមធ្យមសម្រាប់មនុស្សម្នាក់គឺ ៧០០,០០០ ដុល្លារក្នុងមួយឆ្នាំ។ ប្រទេសនេះ គឺជាប្រទេស កាតា ​ដែលជា​ប្រទេស​មាន​បំផុត​ក្នុង​ពិភពលោក។

ប្រជាជនម្នាក់ៗ ចាប់ពីពេលកើតរហូតដល់ស្លាប់ទៅវិញ និយាយរួមពួកគេមិនចាំបាច់ចំណាយលើវិស័យអប់រំ ការថែទាំសុខភាព ឬការចូលនិវត្តន៍នោះទេ។ រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​និងថែទាំប្រជាជនទាំង​អស់លើគ្រប់វិស័យ។ ប្រជាជននៅក្នុងប្រទេសនេះធ្វើការជាមធ្យមត្រឹមតែបីម៉ោងប៉ុណ្នោះក្នុងមួយថ្ងៃ ហើយគេពួក ទៅធ្វើការគឺដើម្បីតែធ្វើជាការកំសាន្ត។ សាំង​មួយ​បារ៉ែល​នៅ​ក្នុងប្រទេសនេះ​លក់ក្នុង​តម្លៃ​ត្រឹម​តែ ១,៥០ ដុល្លារ ព្រោះប្រទេសនេះមានស្ថានីយបូមប្រេងគ្រប់ទីកន្លែង។ ប្រជាជនម្នាក់ៗ​មាន​លុយ​ច្រើន​ណាស់ រហូតដល់ពេលខ្លះមានមនុស្សមួយចំនួនបានបោះលុយតាមផ្លូវថែមទៀតផង។ លោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកជាអ្នកមាន និងមានភាពល្បីល្បាញបើសិនជាទៅរស់នៅក្នុងប្រទេសនេះ។

លោកអ្នកក៏អាចរីករាយនឹងកំសាន្តនឹងទេសភាពសមុទ្រដ៏ស្រស់ស្អាតនៃឈូងសមុទ្រពែក្សបានផងដែរ។ ដោយសារតែធនធានដ៏សម្បូរបែប ហើយប្រជាជនក៏មានចំនួនតិចផងនោះ ទើបធ្វើឲ្យកាតា មានសុទ្ធតែជាអ្នកមាន និងអ្នកល្បីល្បាញ។ ជាងនេះទៅទៀត ទំនៀមទម្លាប់ក្នុងស្រុកមានភាពតឹងរ៉ឹងខ្លាំងចំពោះស្ត្រី ហើយពហុពន្ធភាពត្រូវបានអនុញ្ញាត។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.