Skip to main content

រូបិយប័ណ្ណដែលមានតម្លៃខ្ពស់ជាងគេទាំង 5 នៅលើពិភពលោក

នេះគឺជារូបិយប័ណ្ណដែលមានតម្លៃខ្ពស់ជាងគេទាំង 5 នៅលើពិភពលោក។ មនុស្សភាគច្រើនជឿថា ប្រាក់ដុល្លារអាមេរិក គឺជារូបិយប័ណ្ណដែលមានតម្លៃខ្ពស់បំផុត ប៉ុន្តែថ្ងៃនេះ យើងនឹងស្វែងយល់ថាតើនេះជាការពិតឬទេ។

៥. លេខរៀងទី 5 គឺលុយផោនរបស់អង់គ្លេស ដែល 1 ផោនមានតម្លៃស្មើនឹង 1.22 ដុល្លារអាមេរិក។ផោនជារូបិយប័ណ្ណដ៏ចំណាស់បំផុតមួយ ហើយត្រូវបានគេស្គាល់ថាជារូបិយប័ណ្ណដែលមានស្ថិរភាពបំផុតមួយផងដែរ។ លុយផោនមានតម្លៃខ្ពស់ ក៏ដោយសារសេដ្ឋកិច្ចចក្រភពអង់គ្លេសមានភាពរឹងមាំដែរ។

៤. លេខរៀងទី 4 គឺ​ជា​លុយឌីណា​ហ្សកដានី ដោយ 1 dinar មានតម្លៃស្មើនឹង $1.41។ រូបិយបណ្ណនេះត្រូវបានគេស្គាល់ថាមានតម្លៃខ្ពស់នៅមជ្ឈិមបូព៌ា ដែលត្រូវបានគេស្គាល់ដោយសារសេដ្ឋកិច្ចមានភាពរឹងមាំ ព្រោះមានទុនបម្រុងដ៏ច្រើនពីប្រេងឆៅ និងឧស្ម័នធម្មជាតិ។ ស្ថេរភាពនៃសេដ្ឋកិច្ចនេះ បានធ្វើឲ្យរូបិយវត្ថុរបស់ហ្សកដានីមានភាពរឹងមាំដែរ។

៣. លេខ 3 គឺ Omani rial ដែល 1 rial ស្មើនឹង $2.60 ។ រូបិយវត្ថុនេះមានតម្លៃខ្ពស់បំផុតមួយនៅក្នុងពិភពលោក ដោយសារធនធានប្រេងឆៅ និងឧស្ម័នធម្មជាតិរបស់ប្រទេសអូម៉ង់ ដែលធ្វើឲ្យសេដ្ឋកិច្ចនិងនយោបាយមានភាពរឹងមាំ ដែលជាកក្តាធ្វើឲ្យប្រាក់រៀលនៅតែរក្សាតម្លៃបានខ្ពស់។

២. លេខ 2 គឺ ឌីណា បារ៉ែន ដែល 1 ឌីណា ស្មើនឹង 2.65 ដុល្លារ។ រូបិយបណ្ណនេះជារូបិយប័ណ្ណដែលមានតម្លៃខ្ពស់បំផុតមួយ ដោយសារឧស្សាហកម្មប្រេង និងឧស្ម័នរបស់ប្រទេសបារ៉ែន។

១. រូបិយប័ណ្ណលេខ 1 ដែលមានតម្លៃខ្ពស់ជាងគេ នោះគឺ លុយ​ឌីណា​គុយវ៉ែត ដោយ ១ ឌីណា ស្មើ ៣,២៦ ដុល្លារ។ រូបិយបណ្ណនេះជារូបិយប័ណ្ណដែលមានតម្លៃខ្ពស់បំផុតក្នុងពិភពលោក ភាគច្រើនដោយសារតែទុនបម្រុងប្រេងដ៏ធំរបស់ប្រទេសគុយវ៉ែត និងសេដ្ឋកិច្ចរឹងមាំរបស់ប្រទេសនេះផងដែរ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.