តើលោកអ្នកដឹងទេថាគំនូរណាថ្លៃជាងគេនៅក្នុងពិភពលោក? គំនូរ Salvador Mundi គឺជាគំនូរដែលមានតម្លៃថ្លៃជាងគេនៅក្នុងពិភពលោក។ គំនូរនេះមានតម្លៃប្រមាណជា ៤៥០លានដុល្លារអាមេរិក ក្នុងពេលប្រកាសលក់ត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលធ្វើឱ្យគំនូរនេះក្លាយជាស្នាដៃសិល្បៈដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។ គំនូរនេះជាស្នាដៃរបស់វិចិត្រករ លេអូណាដូ ដាវិនស៉ី (Leonardo da Vinci) ជាគំនូរមួយដែលប្រើរយៈពេលយូរឆ្នាំក្នុងការរចនាឡើងគិតចាប់ពីឆ្នាំ ១៤៩៩ ដល់១៥១០។ ផ្ទាំងគំនូរនេះបង្ហាញពីព្រះយេស៊ូគ្រិស្ត ស្ថិតក្នុងរូបពណ៌ខៀវសម័យរ៉ឺណេសង់ (Renaissance) ដោយដៃខាងស្តាំធ្វើជាសញ្ញានៃឈើឆ្កាង ហើយនៅដៃខាងឆ្វេងកាន់ដុំបាល់គ្រីស្តាល់ថ្លាមួយដែលស្តែងពីតួនាទីរបស់ទ្រង់ជា «អ្នកសង្រ្គោះលោក» ឬភាសាឡាទីនហៅថា Salvator Mundi និងតំណាងឱ្យឋានសួគ៌។ មានស្នាដៃប្រហែល៣០ដែលជាការចម្លងនិងកែសម្រួលនៃផ្ទាំងគំនូរនេះ ធ្វើឡើងដោយកូនសិស្សនិងអ្នកដើរតាមវិចិត្រករ Leonardo ត្រូវបានគេកំណត់អត្តសញ្ញាណ៕
ផ្ទាំងគំនូរនេះត្រូវបានគេចាត់ទុកថា ជាគំនូរដែលមានអត្ថន័យសាសនាដ៏ជ្រាលជ្រៅ ហើយជាសិល្បៈហត្ថកម្មដ៏ប្រណិតផងដែរ។ ទោះយ៉ាងណាក៏ដោយ គំនូរនេះធ្លាប់ត្រូវបានចាត់ទុកថាជាគំនូរក្លែងក្លាយ ព្រោះមានអ្នកលួចទៅអស់រយៈពេលជាច្រើនឆ្នាំ។ បន្ទាប់ពីបានរកឃើញវិញ គំនូរនេះត្រូវបានវិចិត្រករធ្វើការជួសជុល និងផ្ទៀងផ្ទាត់ឡើងវិញ ទើបចុងក្រោយគំនូរនេះត្រូវបានបញ្ជាក់ថាជាស្នាដៃពិតរបស់ Leonardo da Vinci ប្រាកដមែន ដែលនេះបណ្តាលឱ្យពិភពសិល្បៈពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំងម្តងទៀត។
គំនូរនេះមិនត្រឹមតែបង្ហាញពីស្នាដៃដ៏ល្អឥតខ្ចោះរបស់ Leonardo da Vinci លើការគូសវាសពន្លឺ និងស្រមោលប៉ុណ្ណោះទេ ប៉ុន្តែគំនូរនេះក៏ជានិមិត្តរូបនៃអំណាចដ៏អស់កល្បរបស់មនុស្សជាតិផងដែរ។សព្វថ្ងៃនេះ គំនូរនេះជាចំណុចកំពូលដែលមិនអាចប្រកែកបាន ហើយតម្លៃដ៏ខ្ពស់គួរឱ្យភ្ញាក់ផ្អើលរបស់វាបានធ្វើឱ្យ Salvatore Mundi ក្លាយជារឿងព្រេងនៅក្នុងប្រវត្តិសាស្រ្តនៃការប្រមូលសិល្បៈ។
Comments
Post a Comment