Skip to main content

ភ្នំ«ហ្វូជី គឺជាភ្នំដែលមានភាពល្បីល្បាញក្នុងពិភពលោក

នេះគឺជាភ្នំភ្លើងដ៏ចំណាស់មួយក្នុងពិភពលោក ហើយភ្នំនេះ ​ជា​និមិត្តរូប​ដ៏​សំខាន់​នៃ​ប្រជាជន​ជប៉ុន និង​ប្រទេស​ជប៉ុន​ផងដែរ​។ ភ្នំនេះមានឈ្មោះថា Fuji ។

ភ្នំ«ហ្វូជី គឺជាភ្នំដែលមានភាពល្បីល្បាញក្នុងពិភពលោក និងមានកំពស់រហូតដល់៣៧៧៦ម៉ែត្រ ជាភ្នំដែលមានកំពស់ជាងគេនៅក្នុងប្រទេសជប៉ុន និងមានទីតាំងស្ថិតនៅចម្ងាយប្រមាណជា១០០គីឡូម៉ែត្រភាគខាងលិចទីប្រជុំជននៃទីក្រុងតូក្យូ។ ផ្អែកតាមប្រវត្តិសាស្រ្ត ភ្នំ​ហ្វុជីបានកកើតឡើង​ប្រមាណ​ជា ​១០០០០០​ឆ្នាំមកហើយ ប៉ុន្តែនៅលើ​បាត​សណ្ឋាន​ដី​នៃភ្នំនេះបានបង្ហាញថា ភ្នំនេះមាន​អាយុ​ ២០០០០​ឆ្នាំមុនប៉ុណ្នោះ។ ភ្នំហ្វុជិ គ្របដណ្ដប់ដោយទេសភាពស្រស់ត្រកាលព័ទ្ធជុំវិញ ជាមួយនឹងទម្រង់រាងសាជីស្ទើរតែពេញជ្រុងល្អឥតខ្ចោះ។ ទោះបីជា​សម្រស់​ដ៏ស្រស់ស្អាត​មិនអាច​កាត់ថ្លៃ​បាន​យ៉ាងនេះក៏ពិត​មែន តែអ្នកវិទ្យាសាស្ត្រ​ខាង​ភូមិ​វិទ្យា​នៅតែ​បង្ហាញថា ភ្នំ​ហ្វូ​ជី​គឺជា​ប្រភេទ​ភ្នំភ្លើង​សកម្ម​នៅឡើយ​ដោយគេលើកឡើងថា  ភ្នំ​ហ្វូ​ជី​បាន​ផ្ទុះ​ចេញ​កម្អែល​ម៉ាក់​មា និង​ផ្សែង​អាប់​ខ្មៅ​បំផុតសាយភាយរហូតដល់ទីក្រុងតូក្យូ  លើកចុងក្រោយ គឺនៅក្នុង​ឆ្នាំ​១៧០៧នៃគ.ស ​។ ទោះបីជាភ្នំភ្លើងនេះមិនមានបន្ទុះធំបែបនេះទៀតក្តីតាំងពីពេលនោះមកក៏ដោយ តែភ្នំ Fuji នៅតែត្រូវបានចាត់ទុកថាជាភ្នំភ្លើងសកម្ម នៅអាស៊ីប៉ាស៊ីហ្វិកដដែល ហើយអ្នកវិទ្យាសាស្ត្រនៅតែតាមដានសកម្មភាពរបស់ភ្នំនេះជានិច្ច។ ភ្នំហ្វូជីមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរដោយសារសម្រស់ធម្មជាតិដ៏អស្ចារ្យរបស់ភ្នំនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងទាក់ទាញអ្នកឡើងភ្នំផងដែរ។

ជារៀងរាល់ឆ្នាំ មានអ្នកឡើងភ្នំរាប់ពាន់នាក់ប្រជែងគ្នាឡើងកំពូលភ្នំនេះ ដើម្បីកំសាន្តសប្បាយជាមួយទិដ្ឋភាពថ្ងៃរះ ព្រមទាំងទស្សនាទេសភាពនៅលើ​ច​ង្កេះ​ភ្នំ​ពណ៌​ខៀវ​ថ្លា កំពូលភ្នំ​ពណ៌​ស និង​ជើងភ្នំដែល​​គ្របដណ្តប់​ដោយ​ភូមិ​ប្រជាជន​តូចៗ​ផងដែរ។


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.