តើប្រទេសណាដែលមានសុវត្ថិភាពជាងគេ បើសិនជាសង្គ្រាមលោកលើកទី៣ផ្ទុះឡើង?
៥. ប្រទេសដែលមានសុវត្ថិភាព ចំណាត់ថ្នាក់ទី 5 គឺប្រទេសអូស្ត្រាលី ដោយសារអូស្រ្តាលីគឺជាប្រទេសតែមួយគត់ដែលស្ថិតនៅលើទ្វីបមួយដាច់ដោយឡែកតែឯង (ទ្វីបអូស្ត្រាលី ឬអូសេអានី) ដែលតូចជាងគេបំផុតក្នុងចំណោមទ្វីបទាំង 7 ស្ថិតនៅចន្លោះមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង និងមហាសមុទ្រឥណ្ឌា។ ទោះបីអូស្ត្រាលីធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់អង់គ្លេសក៏ដោយ តែបច្ចុប្បន្ន ប្រទេសនេះមានខឿនសេដ្ឋកិច្ចរីកចម្រើនខ្លាំង ឈរលំដាប់លេខរៀងទី13 នៅលើពិភពលោក។ ប្រទេសនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អាហារ និងថាមពល ដោយខ្លួនឯង។
៤. ចំណាត់ថ្នាក់លេខ៤គឺប្រទេសអាហ្សង់ទីន៖ អា្សង់ទីន គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងត្បូងនៃទ្វីបអាមេរិកខាងត្បូង ដែលប្រកាន់ជំហរអាព្យាក្រឹត្យ ហើយជាប្រទេសសម្បូរដោយជីវចម្រុះ ប្រព័ន្ធអេកូឡូស៊ីនេះ ធ្វើឱ្យប្រទេសនេះទទួលបានផលប្រយោជន៍ពីធនធានធម្មជាតិសម្បូរបែប។ ប្រជាជនអាហ្សង់ទីននៅមានអក្ខរភាពខ្ពស់ ដែលជាមូលដ្ឋានឧស្សាហកម្មចម្រុះ និងវិស័យកសិកម្ម ដែលជាកក្តាចម្បងធ្វើឲ្យសេដ្ឋកិច្ចនៃប្រទេសអាហ្សង់ទីន ជាប់ចំណាត់ថ្នាក់ជាប្រទេសធំទី 3 របស់អាមេរិកឡាទីន និងធំលំដាប់ទី២នៅអាមេរិកខាងត្បូង។
៣. ប្រទេសប៊ូតានជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ៣ ដែលចាត់ទុកថា ជាប្រទេសមានសុវត្តិភាពពីសង្គ្រាមលោកលើកទី៣។ ប៊ូតាន គឺជាប្រទេសមួយដែលស្ថិតនៅតំបន់ហិមាល័យខាងកើត ពោលគឺនៅចំចន្លោះកណ្តាលរវាងប្រទេសចិន និងឥណ្ឌា។ ប៊ូតានត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានគោលនយោបាយអព្យាក្រឹត និងប្រកាន់គោលជំហរមិនជ្រៀតជ្រែកក្នុងកិច្ចការអន្តរជាតិឡើយ។ ប្រទេសនេះ ក៏ជាទីតាំងដែលអំណោយផលពីធម្មជាតិ និងជាទឹកដីសម្បូរអាហារបំផុត។
២. ចំណាត់ថ្នាក់ទីពីរគឺប្រទេសអ៊ីស្លង់។ ប្រទេសអ៊ីស្លង់ ជាប្រទេសអឺរ៉ុបមួយ ដែលនៅជិតទ្វីបអាមេរិកខាងជើងជាងគេ ។ ប្រទេសអាយឡែន មានភ្នំភ្លើងច្រើន ដែលផ្តល់នូវថាមពលអគ្គីសនី និងជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរណ៍ច្រើន ។
១. ចុងក្រោយគឺប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោកគឺ New Zerlanc។ ប្រទេសនូវែលសេឡង់គឺជាជម្រើសដ៏ល្អបំផុតមួយ ព្រោះប្រទេសនេះ គឺជាកោះមួយស្ថិតនៅប៉ែកនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសនេះមានដែនដីធំៗចំនួនពីរគឺ កោះខាងជើង និងកោះខាងត្បូង និងបូករួមជាមួយកោះតូចៗចំនួន ៧០០ ទៀត។ ប្រទេសនេះវិស័យអប់រំ សេរីភាពសេដ្ឋកិច្ចល្អ ហើយបង្ហាញនូវសន្ទស្សន៍នៃអំពើពុករលួយទាបបំផុត ដែលជាប្រទេសមានភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អាហារ និងថាមពលដោយខ្លួនឯង។
ប៉ុន្តែ ប្រទេសទាំងនេះអាចប្រឈមមុខនឹងបញ្ហាមួយចំនួនប្រសិនបើពាណិជ្ជកម្មពិភពលោកដួលរលំ។
Comments
Post a Comment