Skip to main content

អគារ apartment ដ៏ធំបំផុតនៅក្នុងប្រទេសចិន

នេះ គឺជាអគារ apartment ដ៏ធំបំផុតនៅក្នុងប្រទេសចិន ដែលមានដង់ស៊ីតេប្រជាជនរស់នៅច្រើនជាប់ចំណាត់ ថ្នាក់ជាអគារដែលមានមនុស្សរស់នៅច្រើនលំដាប់ទីបីក្នុងពិភពលោក។ អគារទាំងមូលគ្របដណ្តប់លើផ្ទៃដី 70 ហិចតា ហើយអគារនេះមាន 29 ជាន់។ 

អគារនេះមានបន្ទប់ដែលអាចស្នាក់នៅបានរហូតដល់ចំនួន 12,000បន្ទប់ ឯចំនួនបន្ទប់សរុបទាំងអស់គឺប្រហែល 14,000 ។ ចំនួនអ្នកស្នាក់នៅលើអគារនេះអាចលើសពី 20,000 នាក់ ហើយអាចលើសដល់ 30,000 នាក់បើសិនជាមានមនុស្សនៅពេញបន្ទប់ទាំងអស់។

អគារមួយដែលបន្ទប់​ដ៏ច្រើនបែប​នេះ​ធ្វើ​ឱ្សអ្នករស់នៅ​មាន​អារម្មណ៍​ថា​ជីវភាព​រស់​នៅ​មាន​ភាពអ៑ូអរ ដែលសឹងតែមានភាពអ៑ូអរជាងទីក្រុងហុងកុង​ទៅ​ទៀត​ ដែល​ទិដ្ឋភាពនេះបានបធ្វើឲ្យការរស់នៅមានអាប់អ៊ួរជាខ្លាំង។ 

បើតាមដឹង ​អគារ​នេះ​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ឯកជនម្នាក់ ឯតម្លៃ​ជួលសម្រាប់ប្រជាជនក្នុងស្រុក មានតម្លៃ​ប្រហែល ៣៥០ ដុល្លារ​ក្នុង​មួយ​ខែក្នុង​មួយ​បន្ទប់​។ ដូច្នេះគ្រាន់តែថ្លៃជួលសរុបក្នុងមួយខែគិតត្រឹមតែ 12,000 បន្ទប់ គឺមានចំនួនច្រើនគ្រប់គ្រាន់សម្រាប់ប្រជាជនសាមញ្ញអាចចាយមួយជីវិតទៅហើយ។

តែទោះជាយ៉ាងណាក៏ដោយ ការរស់នៅក្នុងអាផាតមិននេះមិនមែនជារឿងស្រណុកសុខស្រួលទេ ព្រោះបន្ទប់និមួយៗពិតជាតូចចង្អៀតខ្លាំងណាស់ ។ បើ​សិនជាមានគេលុយឲ្យ​អ្នក១០​ម៉ឺន​ដុល្លារ ហើយឲ្យអ្នក រស់​នៅ​ទី​នេះ​ តើលោកអ្នកយល់ព្រម​ទេ? 


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.