Skip to main content

ហេតុអ្វីបានជាវៀតណាមប្រើអក្ខរក្រមឡាតាំង?

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាវៀតណាមប្រើអក្ខរក្រមឡាតាំង ខុសពីប្រទេសអាស៊ីជិតខាង? អក្ខរក្រមវៀតណាម ដែលត្រូវបានគេប្រើសព្វថ្ងៃនេះគឺជាអក្សរឡាតាំងដែលមានសញ្ញាវណ្ណយុត្តិបន្ថែមផង ដែលត្រូវបានអនុម័តជាផ្លូវការក្នុងកំឡុងការគ្រប់គ្រងរបស់បារាំងនៅវៀតណាម។

នៅសតវត្សទី 17 អ្នកផ្សព្វផ្សាយសាសនាគ្រីស្ទជនជាតិបារាំងឈ្មោះ Alexandre de Rhodes បានអភិវឌ្ឍអក្សររ៉ូម៉ាំងដោយប្រើសម្លេងភាសាវៀតណាមខ្វឿក ងូ ក្នុងគោលបំណងចម្បង គឺដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយសាសនាគ្រឹស្តតែប៉ុណ្នោះ។ ប៉ុន្តែនៅចុងសតវត្សទី 19 និងដើមសតវត្សទី 20 ពេលដែលវៀតណាមស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំង អក្សរនេះបែរជាត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការយ៉ាងទូលំទូលាយទៅវិញ។

ក្រោយពេលបារាំងបានចូលមកដាក់អាណានិគមលើប្រទេសវៀតណាម បានធ្វើឲ្យកាត់បន្ថយឥទ្ធិពលចិន  និងបានធ្វើឲ្យប្រព័ន្ធគ្រប់គ្រងរបស់វៀតណាមមានភាពងាយស្រួល។ ដូច្នេះឡាតាំងយានកម្មត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រទេសវៀតណាម។ អក្ខរក្រមវៀតណាម Chu Quoc Ngu បានសម្រួលអក្ខរកម្ម ហើយធ្វើឲ្យវិស័យអប់រំនៅវៀតណាម មានភាពល្អប្រសើរ ងាយយល់ និងកាត់បន្ថយភាពស្មុគស្មាញបានយ៉ាងច្រើន ដោយសារតែភាពភាពសាមញ្ញនៃតួរអក្សរនិមួយៗ។  សព្វថ្ងៃនេះ ឡាតាំងយានកម្មនៅប្រទេសវៀតណាមនៅតែជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណរបស់វៀតណាម ដែលតំណាងឱ្យការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការសម្របខ្លួនតាមវប្បធម៌ថ្មី។


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.