តើប្រទេសណាដែលជាប្រទេសចំណាស់ជាងគេបំផុតនៅលើពិភពលោក? លោកអ្នកប្រហែលជាគិតថាប្រទេសចំណាស់បំផុតក្នុងពិភពលោក គឺប្រទេសអេហ្ស៊ីប ប៉ុន្តែអេហ្ស៊ីបមិនមែនជាប្រទេសដែលចំណាស់ជាងគេនៅក្នុងពិភពលោកទេ។
ជាការពិត អ៊ីរ៉ង់តែងតែត្រូវបានចាត់ទុកថាជាប្រទេសដែលមានអរិយធម៌ដ៏ចំណាស់បំផុតមួយនៅក្នុងពិភពលោក។ មន្ត្រីរដ្ឋាភិបាលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ 3200 មុនគ.ស.មកម្ល៉េះ។ អ៊ីរ៉ង់មានស្ថានីយបុរេប្រវត្តិសាស្រ្តដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្របុរាណរបស់ខ្លួន។ ចក្រភពពែរ្សដំបូងត្រូវបានបង្កើតឡើងដោយមហាអធិរាជ ស៊ីរូស នៅឆ្នាំ៥៥០ មុនគ.ស. ដែលជាអាណាចក្រដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ ដែលមានផ្ទៃដីលាតសន្ធឹងពីប្រទេសអ៊ីរ៉ង់សម័យទំនើប រហូតដល់ផ្នែកខ្លះនៃទ្វីបអឺរ៉ុប អាហ្វ្រិក និងអាស៊ី។
ទោះបីជាចក្រភពពែរ្យទទួលនូវការការឈ្លានពាន និងការសញ្ជ័យក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្លួនក៏ដោយ ក៏អត្តសញ្ញាណវប្បធម៌របស់ពែរ្យបុរាណ ឬអ៊ីរ៉ង់បច្ចុប្បន្ននៅតែរស់រានមានជីវិត។
Comments
Post a Comment