Skip to main content

ទីក្រុងមួយដែលមានប្រជាជនរស់នៅច្រើនជាងគេនៅក្នុងពិភពលោក

តូក្យូ គឺជារដ្ឋធានីរបស់ជប៉ុន ហើយត្រូវបានចាត់ទុកថា ជាទីក្រុងមួយដែលមានប្រជាជនរស់នៅច្រើនជាងគេនៅក្នុងពិភពលោក។ 

ទីក្រុងនេះមានប្រជាជនប្រមាណជា ៣៧ លាននាក់។ តូក្យូមិនត្រឹមតែជាតំបន់សេដ្ឋកិច្ច  នយោបាយ វប្បធម៌ប៉ុណ្នោះទេ ប៉ុន្តែតូក្យូក៏ជាទីក្រុងដែលមានការអភិវឌ្ឍយ៉ាងខ្លាំងផងដែរ។ រីឯហេដ្ឋារចនាសម្ព័ន្ធទីក្រុងវិញ ពិតជាមានប្រណិតភាពណាស់។ ប្រព័ន្ធរថភ្លើងក្រោមដីរបស់តូក្យូ  គឺជាមធ្យោបាយដឹកជញ្ជូនសាធារណៈមួយដ៏ពេញនិយមបំផុតក្នុងពិភពលោក ដែលបានដឹកជញ្ជូនអ្នកដំណើររាប់លាននាក់ជារៀងរាល់ថ្ងៃ។ ​ទោះបីជាតូក្យូជាទីក្រុងមួយដែលមានប្រជាជនច្រើនបែបនេះក៏ដោយ តូក្យូត្រូវបានគេទទួលស្គាល់ថា ជាទីក្រុងដែលប្រកបដោយសណ្តាប់ធ្នាប់ល្អ សេវាសាធារណៈមានប្រសិទ្ធិភាព ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្អាតបំផុតផងដែរ។ នៅក្នុងទីក្រុងដ៏ទំនើបមួយនេះ វប្បធម៌ប្រពៃណី និងសាកលភាវូបនីយកម្មថ្មីបានដើរទន្ទឹមគ្នា ដោយមានទាំងប្រវត្តិសាស្រ្ត បុរាណស្ថាន ដូចជាវត្ត Senjoji និងទីសក្ការៈ Meiji Jingu និងមានផ្សារទំនើប Ginza និង Shinbuja ព្រមទាំងមានអគារខ្ពស់ៗ និងឈូងសមុទ្រតូក្យូ ដែលមានភាពខុសគ្នាផ្ទុយស្រឡៈពីតំបន់ប្រវត្តិសាស្រ្ត ដែលបានបង្ហាញពីភាពទាក់ទាញដ៏ពិសេសមួយនៃទីក្រុងនេះ។ លើសពីនេះ ទីក្រុងតូក្យូក៏បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើនកុះករជារៀងរាល់ឆ្នាំ។ តូក្យូ គឺជាទីក្រុងដ៏អ៊ូអរមួយ ដែលមានបេតិកភ័ណ្ឌវប្បធម៌ដ៏សម្បូរបែប។


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.