Skip to main content

បុណ្យណូអែល ជាពិធីបុណ្យរបស់គ្រីស្ទសាសនា

មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកជឿថាបុណ្យណូអែល ជាពិធីបុណ្យរបស់គ្រីស្ទសាសនា ឬជាបុណ្យខួប កំណើតរបស់លោកយេស៊ូគ្រិស្ដ។ តែតាមការពិត គ្រីស្ទបរស័ទ្ទពិតប្រាកដ ពួកគេមិនធ្វើបុណ្យណូអែលទេ។ ហេតុអ្វីបានជាបែបនេះ?តោះស្វែងរកចម្លើយចំពោះសំណួរទាំងនេះទាំងអស់គ្នា។

ទី១ គម្ពីរមិនបានរៀបរាប់អំពីបុណ្យខួបកំណើតរបស់លោកយេស៊ូ ឬព្យាការីណាម្នាក់របស់ព្រះយេស៊ូវឡើយ។ ក្នុងគម្ពីររៀប រាប់តែបុគ្គលពីនាក់ប៉ុណ្ណោះដែលបានធ្វើបុណ្យខួបកំណើត។ ពួកគេមិនមែនជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាទេ ហើយក្នុងអំឡុងបុណ្យខួបកំណើតរបស់ពួកគេមានរឿងអាក្រក់កើតឡើង។ តាមគម្ពីរលោកុប្បត្ដិ ៤០:២០; ម៉ាកុស ៦:២១ បាននិយាយថា គ្រិស្ដសាសនិកនៅសម័យដើមមិនធ្វើ«បុណ្យខួបកំណើតដែលជាទំនៀមទម្លាប់របស់សាសនាមិនពិតទេ» ។ នៅក្នុងគម្ពីរមិនបានរៀបរាប់ជាក់លាក់អំពីថ្ងៃខែឆ្នាំ ដែលព្រះយេស៊ូវកើតនោះទេ។ សព្វវចនាធិប្បាយ McClintock and Strong’s Cyclopedia) បានចែងថា៖ «ថ្ងៃកំណើតរបស់គ្រិស្ដមិនមានសរសេរនៅក្នុងគម្ពីរសញ្ញាថ្មី ឬមានក្នុងប្រភពឯ ទៀតឡើយ» ។ បើព្រះយេស៊ូចង់ឲ្យអ្នកដើរតាមលោកធ្វើបុណ្យខួបកំណើតឲ្យលោក នោះលោកច្បាស់ជាឲ្យពួកគេដឹងថ្ងៃ កំណើតរបស់លោកហើយ ដូច្នេះលោកមិនបានបង្គាប់ឲ្យធ្វើបុណ្យណូអែលទេ ហើយបុណ្យណូអែលក៏មិនមាននៅក្នុងបទ គម្ពីរសញ្ញាថ្មីដែរ»។

យោងទៅតាមសព្វវចនាធិប្បាយ New Catholic Encyclope-dia បានសរសេរថា ការធ្វើបុណ្យណូអែលបានត្រូវរៀប រាប់ជាលើកទី១«នៅក្នុងប្រតិទិនរបស់លោកហ្វីឡូខាឡឺស ពោលគឺមាននៅក្នុងប្រតិទិនរបស់ជនជាតិរ៉ូមរូបនេះ ចាប់ពីឆ្នាំ៣៣៦នៃ គ.ស.» ។ ដូច្នេះ បុណ្យនេះបានធ្វើក្រោយគម្ពីរសាសនាគ្រីស្ទត្រូវបានចងក្រងចប់ ហើយជារយៈពេល រាប់រយឆ្នាំក្រោយព្រះយេស៊ូស្លាប់ទៅហើយ។ 

សរុបមក បុណ្យណូអែលគឺជាបុណ្យខួបកំណើត ហើយគ្រិស្ដសាសនិកនៅសម័យដើមមិនធ្វើតាមទំនៀម ទម្លាប់នោះ ដែលមកពីសាសនាមិនពិតឡើយ។ លើសពីនេះទៅទៀត គម្ពីរមិនបានរៀបរាប់ថាលោកយេស៊ូ ឬបុគ្គលឯទៀត បានធ្វើបុណ្យណូអែលនោះទេ។ តាមការរៀបរាប់ខាងលើនេះ គ្រិស្ដសាសនិករាប់លាននាក់នៅទូទាំងពិភពលោកបានយល់ឃើញថាបុណ្យណូអែលគឺមិនមែនសម្រាប់ពួកគេឡើយ។

តាមរយៈ website history.com បាននិយាយថា បុណ្យណូអែលត្រូវបានកែសម្រួលពីពិធីបុណ្យរ៉ូម៉ាំងបុរាណមួយឈ្មោះ បុណ្យ Saturnalia ដោយសារបុណ្យនេះប្រារព្ធឡើងចាប់ពីថ្ងៃទី១៧ដល់ ២១ខែធ្នូ  ចំថ្ងៃឈប់សម្រាក នៅក្នុងរដូវរងារ ហើយបុណ្យនេះ គឺជាប្រភពនៃទំនៀមទម្លាប់ជាច្រើនដែលឥឡូវនេះប្រជាជនបានផ្សារភ្ជាប់ជាមួយបុណ្យណូអែល ដូចជាការប្រើប្រាស់កម្រងផ្កា ទៀន និងការផ្តល់អំណោយជាដើម។ តើអ្នកយល់យ៉ាងណាចំពោះរឿងនេះ?

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.