នេះគឺជារូបិយប័ណ្ណដែលមានតម្លៃទាបជាងគេទាំង 5 នៅលើពិភពលោក។
៥. លេខរៀងទី 5 គឺលុយ rupiah របស់ឥណ្ឌូនេស៊ី ដែល ១ដុល្លារអាមេរិក ស្មើនឹង 15,943 rupiah។ លុយ rupiah របស់ឥណ្ឌូនេស៊ីមានតម្លៃទាបដោយសារអតុល្យភាពពាណិជ្ជកម្ម ហើយវិស័យសេដ្ឋកិច្ចប្រទេសនេះ ពឹងផ្អែកទាំងស្រុងលើការនាំចូល ដែលនាំឲ្យមានមានអតិផរណាខ្ពស់។
៤. លេខរៀងទី ៤ គឺលុយ Sierra Leonean របស់ប្រទេស Sierra Leonean leone ដែល ១ដុល្លារអាមេរិក ស្មើនឹង 23,056 Sierra Leonean leone។ ប្រទេស Sierra Leonean leone ប្រឈមមុខនឹងភាពក្រីក្រ អំពើពុករលួយ និងជម្លោះជាយូរនៅក្នុងប្រវត្តិសាស្ត្រ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃរបស់រូបិយប័ណ្ណ និងសេដ្ឋកិច្ចជាតិទាំងមូល។
៣. លេខរៀងទី ៣ គឺលុយគីប របស់ឡាវ ដែល ១ដុល្លារអាមេរិក ស្មើនឹង 21,222 Lao Kip។ លុយគីបរបស់ឡាវ មានតម្លៃទាបដោយសារវិស័យនាំចេញខ្សោយ និងកង្វះការវិនិយោគបរទេស និងអតិផរណាខ្ពស់ ហើយបញ្ហាទាំងនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃលុយគីបរបស់ឡាវ។
២. លេខរៀងទី ២ គឺលុយ ដុង របស់វៀតណាម ដែល ១ដុល្លារអាមេរិក ស្មើនឹង 25,441 Vietnamese Dong។ លុយដុងរបស់វៀតណាមមានតម្លៃថោក ដោយសារសេដ្ឋកិច្ចជាងតិពឹងផ្អែកទាំងស្រុងលើការនាំចេញ និងអតុល្យភាពពាណិជ្ជកម្ម និងអតិផរណាខ្ពស់ ដែលធ្វើឲ្យតម្លៃលុយប្រទេសនេះបន្តចុះថោកជារៀងរហូត។
១. លេខរៀងទី ១ គឺលុយ Riyal របស់ប្រទេសអ៊ីរ៉ង់ ដែល ១ដុល្លារអាមេរិក ស្មើនឹង 42,062 Iranian Riyal។ ទោះបីប្រទេសអ៊ីរ៉ង់ជាប្រទេសមួយដែលមានមានទុនបំរុងពីប្រេងឆៅដ៏ធំលំដាប់ទី 4 របស់ពិភពលោកក្តី ក៏លុយ Riyal ប្រឈមមុខនឹងបញ្ហាសំខាន់ៗដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរឹងរបស់សហរដ្ឋអាមេរិក អស្ថិរភាពនយោបាយ ហើយកត្តាទាំងនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់តម្លៃរូបិយវត្ថុរបស់ខ្លួន។
Comments
Post a Comment