នេះគឺជាសត្វដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងពិភពលោក ។ Girrafe គឺជាថនិកសត្វមួយប្រភេទ ដែលមានរូបរាងស្រដៀងសត្វអូដ្ឋ តែគ្មានបូក ហើយមានកវែង មានស្នែងពីរ ចុងស្នែងមានប៉ោយពណ៌ខ្មៅ មានរោមសំបុរពណ៌ត្នោត រាងក្រលាបែកខ្នែងសៗ និងមានសក់ខ្មៅដុះជាជួរខ្លីជាងសក់សេះ ។
សត្វ Girrafe ដែលធំពេញវ័យមានកម្ពស់ពី 4.3–5.7 ម៉ែត្រ ដែលសត្វឈ្មោលមានកម្ពស់ខ្ពស់ជាងសត្វញី។ សត្វ Girrafe ឈ្មោល ពេញវ័យមានទម្ងន់ជាមធ្យម 1,192 គីឡូក្រាម សត្វ Girrafe ញីពេញវ័យវិញមានទម្ងន់ជាមធ្យម 828 គីឡូក្រាម។ ទោះបីជាក និងជើងវែងក៏ដោយ តែរាងកាយរបស់វាខ្លីណាស់។ ករបស់វាអាចមានប្រវែងរហូតដល់ ១.៨ ទៅ២.៤ម ហើយស្បែករបស់វាវិញភាគច្រើនមានពណ៌ប្រផេះ និងមានកម្រាស់ក្រាស់ 20 mm ។ កន្ទុយរបស់វាអាចមានប្រវែងពី 80 ទៅ 100 សង់ទីម៉ែត្រ ។
ថ្វីត្បិតតែសត្វ Girrafe មានកំពស់ខ្ពស់ តែពួកវាមានការលំបាកនិងគ្រោះថ្នាក់ណាស់ នៅពេលដែលពួកវាផឹកទឹក ដោយសារពេលផឹកទឹកម្ដងៗ សត្វ Girrafe ត្រូវកន្ធែកជើងទាំងសងខាង រួចបន្ទាបក្បាលរបស់វា ដែលមើលទៅដូចជាត្រដាបត្រដួសខុសពីសត្វដទៃឯទៀត។ មួយវិញទៀត នៅរាល់ពេលងើបពីផឹកទឹក វាមិនងាយក្រោកឈរបានដោយភ្លាមៗក្នុងកាយវិការរហ័សរហួននោះឡើយ។ ហេតុការណ៍នេះហើយអាចបង្កជាគ្រោះថ្នាក់ ប្រសិនបើមានសត្វសាហាវបម្រុងចង់វាយប្រហារពួកវា។ យ៉ាងណាមិញ សត្វ Girrafe អាចចាត់ទុកជាសំណាងល្អមួយដែរ ព្រោះសត្វ Girrafe មិនផឹកជារៀងរាល់ថ្ងៃទេ ដោយសារ៣ ទៅ ៤ថ្ងៃទើបវាផឹកទឹកម្ដង ឬអាចរស់នៅបានពី៣ ទៅ៤ សប្ដាហ៍បានដោយមិនបាច់ផឹកទឹក។ ជាទូទៅ Girrafe រស់នៅលើវាលស្មៅនៃទ្វីបអាភ្វ្រិក ហើយពួកសត្វទាំងនេះស៊ីស្លឹក ផ្លែឈើ និងផ្កានៃរុក្ខជាតិឈើជាអាហារ។ដែលសុទ្ធតែជារុក្ខជាតិដែលជារុក្ខជាតិសម្បូរជាតិទឹករួចស្រាប់ទៅហើយ៕
សត្វ Girrafe ញី ដែលមានសុខភាពល្អ វាពពោះរយៈពេល ប្រហែល 15 ខែ ហើយជាធម្មតាវាកើតកូនម្តងតែមួយគត់ បើនិយាយពីកូនភ្លោះវិញ ជាករណីកម្របំផុត។ សត្វ Girrafe ញីឈ្មោលវិញ អាចមានសមត្ថភាពបន្តពូជបានតែប្រាំមួយឆ្នាំ ខណៈសត្វ Girrafe ញី អាចបន្តពូជបានពេញមួយជីវិត។ សត្វផ្តល់កំណើតដោយឈរ ហើយកូនដែលត្រូវកើតនឹងធ្លាក់ចុះជាង ១.៥ម ទៅដី។ កូនរបស់វាកើតបានត្រឹមតែជាង ១០ម៉ោង វាអាចងើបឈរបាន ហើយក្រោយពីងើបឈរបានប្រហែលជា កន្លះម៉ោង វាអាចរត់ជាមួយមេរបស់វាបាន ដែលគិតទៅស្ទើមិនគួរឱ្យជឿ។
Comments
Post a Comment