Skip to main content

ប្រទេស ដែលមិនសូវមានបុរស

នេះជាប្រទេសមួយនៅក្នុងពិភពលោក ដែលមិនសូវមានបុរស។

ប្រទេសនេះមានស្រីស្អាតច្រើនណាស់ ហើយយ៉ាងហោចណាស់ក៏មាននារី ៨នាក់ដែរ ដែលត្រូវនៅលីវ នៅក្នុងចំណោម ១០នាក់ ព្រោះពួកគេមិនអាចរកដៃគូជាបុរសបានឡើយ។ បើមើលតាមផ្លូវវិញ ស្ទើរគ្រប់ទីកន្លែងទាំងអស់ ប្រជាជនជានារី សុទ្ធតែជាស្រីស្អាតៗ ដែលពួកគេមានរូបរាងស្វែល និងមានមុខមាត់ស្អាតបាត។ ទីនេះ គឺជាសាធារណរដ្ឋឡាតវី ដែលជាប្រទេសមួយស្ថិតក្នុងតំបន់បាល់ទិកភាគខាងជើងនៃទ្វីបអឺរ៉ុប។ ប្រទេសឡាតវីមានប្រជាជនត្រឹមតែ 2 លាននាក់ប៉ុណ្ណោះ បើគិតជាអនុបាតវិញ ស្រ្តី១០នាក់ ស្មើនឹងបុរសតែម្នាក់គត់។ គិតទៅប្រទេសនេះប្រៀបដូចជាស្ថានសួគ៌របស់បុរស។ ដើម្បីរៀបការ នារីឡាតវីមិនត្រឹមតែមិនសុំបណ្ណាការពីបុរស ដូចជាលុយឡានវីឡាប៉ុណ្នោះទេ ពួកគេត្រូវទទួលខុសត្រូវលើការចំណាយថ្លៃមង្គលការ និងលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនថែមទៀតផង។ ក្រោយមកប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ស្នើ​រដ្ឋាភិបាលឲ្យបង្កើត​គោលនយោបាយ​ពហុសម្ព័ន្ធភាព ដើម្បីដោះស្រាយបញ្ហាបណ្ណាការនេះ។ ទោះបីជាគោលនយោបាយនេះមិនទាន់អនុម័តក្តី តែបុរសបរទេសអាចរៀបការជាមួយស្ត្រីឡាតវីបាន ហើយពួកគេអាចមានសិទ្ធិរស់នៅ និងទទួលបានអត្ថប្រយោជន៍ដូចប្រជាជនម្ចាស់ស្រុកដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺបើសិនជាពួកគេមានកូន នោះកូនៗរបស់ពួកគេអាចមានឱកាសទៅរស់នៅ និងរៀនសូត្រនៅក្នុងប្រទេសហ្វាំងឡង់ អាល្លឺម៉ង់ ស៊ុយអែត អៀរឡង់ ដោយឥតគិតថ្លៃ។  ពួកគេអាចទទួលបាននូវការអប់រំល្អប្រសើនៅក្នុងប្រទេសទាំងនេះ។ បើសិនជាលោកអ្នកត្រូវបានបង្ខំឲ្យយកប្រពន្ធជានារីឡាតវី តើលោកអ្នកពេញចិត្តឬទេ?


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.