ផ្កាទីតាន-អារ៉ូម (Titan arum) ត្រូវបានចាត់ទុកថា ផ្កាដែលមានទំហំធំជាងគេលើលោក។ ផ្កានេះអាចលូតដល់កម្ពស់ជាង ២ម៉ែត្រទៅ៣.៦ម៉ែត្រ ហើយអាចមានទម្ងន់រហូតជិត៨០គីឡូក្រាម។។ គេប្រទះឃើញផ្កានេះដុះជាច្រើននៅកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។
ផ្កា Titan arum ជាប់រហស្សនាមថាជាផ្កាសាកសព ដោយសារផ្កានេះមានក្លិនស្អុយរលួយខ្លាំងណាស់ ដូចជាសាច់រលួយ ដែលជាក្លិនមួយប្រភេទធ្វើឲ្យសត្វល្អិត ដូចជារុយនិងដង្កូវចូលចិត្តបំផុត។ លក្ខណៈពិសេសរបស់ផ្កានេះ គឺមានរូបរាង ដូចជាប្រដាប់ភេទ ឬអាចហៅម្យ៉ាងទៀតថា ជារុក្ខជាតិលិង្គក៏បាន ហើយផ្កានេះ មានស្រទាប់ក្រាស់ រឹង ហើយមាន ពណ៌ត្នោតក្រហម ព្រមទាងបណ្តូលពណ៌បៃតងខ្ចី។ ផ្កានេះអាចលូតលាស់បាននៅក្នុងតំបន់ ដែលមានអាកាសធាតុក្តៅ ហើយសើម ដូចជានៅតំបន់អាស៊ីអាគ្នេយ៍ជាដើម។ ផ្កានេះត្រូវបានរកឃើញជាលើកដំបូងក្នុងឆ្នាំ 1878 ដោយអ្នក រុក្ខសាស្ត្រជនជាតិអ៊ីតាលី ឈ្មោះ Odoardo Beccari ដែលលោកយល់ ឃើញថា ផ្កានេះសមស្របក្នុងការដុះនៅក្នុង ព្រៃជាជាងនៅក្នុង ស្រុក។
តាមការកត់ត្រា ជាទូទៅការដាំផ្កាទីតាន អារ៉ុម ត្រូវការរយៈពេលពីប្រាំទៅដប់ឆ្នាំក្នុងការដុះលូតលាស់ រហូតចេញផ្កាជា លើកដំបូង។ ការចេញផ្កាជាលើកដំបូងរបស់ផ្កានេះ ដើមរបស់វាមានភាពខុសប្លែក ពីផ្កាផ្សេងៗទៀត។ ដើមខ្លះនៃផ្កាទីតា នអារុម អាចចេញផ្កាមួយក្នុងរយៈពេលប្រាំពីរទៅដប់ឆ្នាំ ខណៈដើមខ្លះទៀតអាចនឹងចេញផ្ការៀងរាល់ពីរឬបីឆ្នាំម្តង។ នៅ ក្នុងសួន botanical gardens in Bonn ផ្កា ទីតានអារុម មានដើមខ្លះចេញផ្កាជារៀងរាល់ឆ្នាំ។ ទោះបីជាត្រូវការរយៈពេល ច្រើនឆ្នាំ ដើម្បីមានផ្កាមួយ ក្តី បើផ្ការបស់វារីក វាមានរយៈពេល តែ ៣ ឬ៤ថ្ងៃប៉ុណ្នោះ។
តាមការកត់ត្រា មានផ្កាមួយទងគត់បានរីកជាលើកដំបូងក្នុងឆ្នាំ ១៨៨៩ ក្រោយពេលដែលផ្កានេះ បានយកទៅដាំនៅ ក្នុងសួន Royal Botanic នៃចក្រភពអង់គ្លេស ក្នុងចំណោម ផ្កា ទីតាន អារុម ដែលបានដាំចំនួន ១០០ ដើម។ ហើយក្រោយមក មានផ្កានេះរីក ដំបូងគេមួយទៀតនៅសហរដ្ឋអាមេរិក ក្រោយមានអ្នករុក្ខសាស្រ្តយកទៅដាំនៅក្នុងសួន រុក្ខសាស្ត្រញូវយ៉កក្នុងឆ្នាំ 1937 និង 1939 ។ ទោះបីជាផ្កានេះពិបាកដាំ ប៉ុន្តែផ្កានេះត្រូវតែចាត់ទុកថា ជារុក្ខជាតិកម្រមួយប្រភេទនៅក្នុងពិភពលោកផងដែរ

_-_2%20(1).jpg)

_-_2.jpg)
Comments
Post a Comment