Skip to main content

វាលខ្សាច់អាតាកាម៉ា (Atacama)

វាលខ្សាច់អាតាកាម៉ា (Atacama) ជាតំបន់ស្ងួតហួតហែងដ៏ធំដែលមានទីតាំងនៅ​ភាគខាង​ជើងនៃ​ប្រទេស​ឈីលី​ នៅអ្វីបអាមេរិកខាងត្បូង។ វាលខ្សាច់​មួយនេះ​លាតសន្ធឹងប្រហែល 105,000 គីឡូម៉ែត្រ​ នៅតាម​បណ្ដោយ​ឆ្នេរ​ប៉ាស៊ីហ្វិក លាតសន្ធឹងពីភាគខាងត្បូងប្រទេសប៉េរូ ទៅភាគខាងជើង​ប្រទេសឈីលី។ អាតាកាម៉ា ល្បីថាជាវាលខ្សាច់ដ៏ស្ងួតបំផុត​នៅលើពិភពលោក ដែល​មានទឹកភ្លៀងទាបបំផុត។ Atacama ត្រូវបានគេចាត់ទុកថាជាវាលខ្សាច់និងតំបន់ស្ងួត​បំផុតនៃពិភពលោក នៅពេលវាស់តាមបរិមាណទឹកភ្លៀងជាមួយនឹងទឹកភ្លៀង​ជាមធ្យមតិចជាង ១ មិល្លីម៉ែត្រ​ក្នុង​មួយឆ្នាំ​ ឬតំបន់ខ្លះនៃ​វាលខ្សាច់ មិនមានភ្លៀងធ្លាក់រហូតអស់រយៈពេល ៤០០ ឆ្នាំក៏មាន។ វាលខ្សាច់នេះមាន​ភូមិសាស្ត្រពិសេសដោយសារសណ្ឋានដីខ្ពស់ៗ ភ្នំរដិបរដុបជាច្រើនដូចជា Valle de la Luna (Valley of the Moon) និង Salar de Atacama ដែលជាបឹង​អំបិល​ដ៏ធំបំផុតមួយ​របស់ពិភពលោក។

ទោះបីជាមានលក្ខខណ្ឌមិនអំណោយផលក៏ដោយ ប៉ុន្តែវាលខ្សាច់ Atacama គឺពោរពេញទៅ​ដោយជីវិត​មាន​ទាំង​រុក្ខជាតិ និងសត្វជា​ច្រើនប្រភេទ ដែលសម្របខ្លួនទៅនឹងតំបន់នេះ។ ក្នុងនោះ​រួមបញ្ចូលទាំងរុក្ខជាតិដំបងយក្យ​ c​acti ប្រទាល succulents និងថនិកសត្វតូចៗសត្វល្មូន និង​ប្រភេទសត្វស្លាបផ្សេងៗ។ វាលខ្សាច់នេះមានធនធានរ៉ែដ៏សម្បូរបែប ជាពិសេសរ៉ែទង់ដែង និងរ៉ែលីចូម ដែលទាក់ទាញក្រុមហ៊ុនពិភពលោកឱ្យចូលមករុករករ៉ែនៅវាលខ្សាច់នេះ។

បរិយាកាសពិសេសរបស់វាលខ្សាច់នេះស្រដៀងទៅនឹងភពអង្គារ ដែលបានក្លាយជាកន្លែងដ៏ល្អសម្រាប់ទីភ្នាក់ងារអវកាស ដូចជា NASA ដើម្បីសិក្សាពីភពអង្គារ ហើយជារឿយៗពួកគេមកធ្វើការពិសោធន៍នៅទីនេះ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.