Skip to main content

នេះជារូបសំណាកខ្ពស់ជាងគេបំផុតក្នុងពិភពលោក

នេះជារូបសំណាកខ្ពស់ជាងគេបំផុតក្នុងពិភពលោក។ រូបសំណាកនេះមានទីតាំងនៅលើច្រាំងទន្លេ Narmada ក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា។ រូបសំណាក សាដា វ៉ាឡាបហៃ ផាធែល ឬ The Statue of Unity គឺជារូបសំណាកខ្ពស់ជាង គេលើពិភពលោក ដែលមានត្រូវបានសាងសង់នៅលើថ្មភ្នំ ដោយមានកម្ពស់រហូតដល់ទៅ ៥៩៧ហ្វីត ឬស្មើនឹង ១៨២ម៉ែត្រ ដែលខ្ពស់ជាងរូបសំណាកព្រះពុទ្ឋ នៅប្រទេសចិន ដែលមានកំពស់ត្រឹមតែ១៥៣ម៉ែត្រ និងខ្ពស់ជាងរូបសំណាក the Statue of Liberty នៅទីក្រុងញូវយ៉ក ដល់ទៅ២ដងឯណោះ។ គម្រោងសាងសង់រូប សំណាកនេះ ត្រូវបានសម្ពោធដោយនាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទ្រា មន្ទីរ (Narendra Modi) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ចំថ្ងៃខួប១៤៣ ឆ្នាំនៃថ្ងៃកំណើតរបស់លោក Sardar Patel តែម្ដង៕ លោក Sardar Patel ត្រូវបានប្រជាជន ឥណ្ឌាដាក់រហ័សនាមថា ជាបុរសដែកថែប ដោយលោកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាមទារឯករាជ្យ ពីចក្រភពអង់ គ្លេស បានដោយជោគជ័យ នៅឆ្នាំ១៩៤៧ ហើយបានធ្វើសមាហរណកម្មរដ្ឋជិត ៥០០ អោយរួបរួមជាសហភាពឥណ្ឌា តែមួយ។ ហេតុចម្បងដែលគេសាងសង់ប្រតិមានេះ គឺដោយសារលោក Patel ជាអ្នកដែលគេគោរពយ៉ាងខ្លាំងចំពោះការដើរ តួនាទីយ៉ាងសំខាន់ក្នុងសមាហរណកម្មនយោបាយនៅប្រទេសឥណ្ឌា។ Patel សម្រេចបានការបង្រួបបង្រួមជាតិដោយ ជោគជ័យ បន្ទាប់ពីឥណ្ឌាទទួលបានឯករាជ្យ ដូច្នេះរូបសំណាកនេះត្រូវបានគេហៅថា រូបសំណាកនៃការរួបរួម ឬ the Statue of Unity ។ គម្រោងសាងសង់រូបសំណាកនេះដែរ មានតម្លៃសរុបរហូតដល់ ៤៣០លានដុល្លារអាមេរិក និងត្រូវបានធ្វើឡើងពីដែក និងសំរិទ្ធ ដោយជាងចម្លាក់ជនជាតិឥណ្ឌា គឺលោក Ram V. Sutar ។

នៅក្នុងរូបសំណាកនេះក៏មានសាលតាំងពិពណ៌ និងកន្លែងសង្កេតការណ៍នៅខាងក្នុងផងដែរ ដែលនោះជាកន្លែង ដែលអ្នកទស្សនាអាចមើលឃើញភាពស្រស់ស្អាតនៃរូបសំណាកនេះពីកម្ពស់កម្ពស់ 160 ម៉ែត្រ។


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.