នេះគឺជាប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក។ ប៊ូរុនឌី គឺជាប្រទេសមួយ ដែលមានផ្ទៃដីមិនជាប់នឹងសមុទ្រ ហើយស្ថិតនៅក្នុងជ្រលងភ្នំ Great Rift ដែលជាតំបន់អាហ្រ្វិក Great Lakes និងអាហ្រ្វិកខាងកើតបញ្ចូលគ្នា។ ប្រទេសនេះមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេស Rwanda ខាងកើត នឹងអាគ្នេយ៍ជាប់នឹងប្រទេសតង់ហ្សានី ហើយភាគខាងលិចជាប់នឹងសាធារណរដ្ឋប្រជាធិប តេយ្យកុងហ្គោ។ បឹង Tanganyika ស្ថិតនៅតាមបណ្តោយព្រំដែនភាគនិរតីនៃប្រទេសនេះ។
ប្រទេសនេះ ជាប្រទេសដែលញាំញីដោយភាពក្រីក្រជាយូរមកហើយ។ ប្រជាជននៅទីនេះប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង។ ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់មនុស្សម្នាក់ គឺត្រឹមតែ 157 ដុល្លារប៉ុណ្ណោះ ហើយមនុស្សម្នាក់ក្នុងចំណោមបីនាក់ជាអ្នកគ្មានការងារធ្វើ។
ទីក្រុងធំជាងគេនៅប្រទេសប៊ូរុនឌីគឺ ទីក្រុង Bujumbura ហើយក៏ជាកន្លែងដែលប្រជាជនមានជីវភាពរស់នៅលំបាកខ្លាំងបំផុតផងដែរ។ គ្រួសារជាច្រើនមានផ្ទះតែមួយ ហើយកុមារត្រូវតែចូលរួមក្នុងការប្រកបរបរចិញ្ចឹមជីវភាពគ្រួសារតាំងពីតូច។ នៅទីនេះ កង់មួយ គឺស្មើនឹងការងារមួយដែរ។មនុស្សភាគច្រើនគ្មានអគ្គិសនីប្រើប្រាស់។ ការចំណាយលើជីវិតប្រចាំថ្ងៃមានតម្លៃថ្លៃ និងមានការខ្វះខាតខ្លាំង ហើយការអភិវឌ្ឍន៍បច្ចេកវិទ្យានៅយឺតយ៉ាវ ដែលនាំឲ្យមានការលំបាកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ទោះបីជាមានការលំបាកជាច្រើនក៏ដោយ ក៏ប្រជាជននៅប៊ូរុនឌីនៅតែប្រកាន់ខ្ជាប់នូវជំនឿប្រពៃណី ដោយមួយគ្រួសារមានកូនជាមធ្យមចំនួន 5.5 នាក់។ កុមារភាគច្រើនមានជម្ងឺកង្វះអាហារូបត្ថម្ភ ហើយកុមារម្នាក់ក្នុងចំណោមប្រាំនាក់មិនអាចរស់រានមានជីវិតបានទេ ឬអាចនិយាយបានថា មានអត្រាមរណៈភាពជាតិខ្ពស់។ តើលោកអ្នកស្គាល់ប្រទេសក្រីក្រផ្សេងទៀតដែរឬទេ?
Comments
Post a Comment