Skip to main content

ប្រទេស ដែលគ្មានច្បាប់ចរាចរណ៍

នេះជាប្រទេសមួយក្នុងពិភពលោកដែលគ្មានច្បាប់ចរាចរណ៍។ លោកអ្នកមិនអាចរកឡានក្រុងណាមួយ ដែលមានសភាពល្អស្អាតបានទេ នៅក្នុងប្រទេសនេះ ។ ប្រទេស ដែលយើងកំពុងនិយាយនេះ គឺប្រទេសបង់ក្លាដែស។

មូលហេតុចម្បង គឺដោយសារផ្លូវមានសភាពតូចចង្អៀត ដូច្នេះឡានក្រុងតែងតែបុកប៉ះគ្នា ជារឿយៗ ហើយមួយផ្នែកទៀត គឺ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ព្រោះ​រថយន្តក្រុង​ភាគច្រើន​ជា​កម្មសិទ្ធិ​ឯកជន​។ ដូច្នេះ​ការ​បើកបរកាន់​តែ​លឿន ធ្វើឲ្យគេអាចមានអ្នក​ដំណើរ​កាន់​តែ​ច្រើន​ដែរ។ ដូច្នេះការ​បើក​បរ​ប្រជែងគ្នា​ជាមួយ​អ្នក​បើក​បរ​ផ្សេង​ទៀត វាជាមូលហេតុដែលងាយនឹង​បង្ក​ឱ្យ​មាន​ការប៉ះទង្គិចគ្នារវាងឡានក្រុងផ្សេងទៀត។ ឡានក្រុងនិមួយៗ តែងតែបើកទ្វារជាប់ជានិច្ច ទោះជាឡានក្រុងនោះកំពុងបើកបរទៅមុខក៏ដោយ ហើយក៏​មិន​មាន​ការ​ផាក​ពិន័យ​ចំពោះ​ការ​បំពាន​ច្បាប់នោះ​ដែរ។ ការដាក់ទណ្ឌកម្មតែមួយគត់គឺការវាយដោយដំបងឈើ។ នៅពេលស្ទះចរាចរណ៍ម្តងៗ អាជ្ញាធរកាន់ដំបងមកសម្រួលចរាចរណ៍ដោយគេ​បានយកឈើនោះទៅវាយ​ឡានក្រុងដែលនៅមុខគេ ​ដើម្បីជាការ​ដាស់តឿនឲ្យ​អ្នកបើកបរឡានក្រុងនោះ​ឱ្យ​បើកចេញអោយ​លឿន​។ ទោះ​ជាមានស្ថានភាព​បែប​នេះ​ក្ដី អ្នក​បើក​បរគ្រប់រូប​មិនមានការប្រឆាំងតបត​ទេ ព្រោះ​គេសាំនឹងស្ថានភាពបែបនេះហើយ។ តម្លៃនៃការជួសជុលឡានក្រុង គឺមានតម្លៃខ្ពស់រួចទៅហើយ ដូច្នេះអជ្ញាធរមិនខ្វាយខ្វល់ចំពោះការពិន័យនោះទេ ។ រថយន្តក្រុងនិមួយៗ នៅប្រទេសបង់ក្លាដែស គឺមិនសំខាន់លើរូបរាងទេ ដរាបណាឡាននោះនៅតែអាចបើកទៅមុខ និងអាចរកកម្រៃបាន។


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.