Skip to main content

ប្រទេសសិង្ហបុរី គឺជាឋានសួគ៏ដែលអ្នកក្រប៉ងប្រាថ្នា

ប្រទេសសិង្ហបុរី គឺជាឋានសួគ៏ដែលអ្នកក្រប៉ងប្រាថ្នា និយាយឱ្យចំទៅ សឹង្ហបុរីគ្មានប្រជាជនក្រីក្រទេ ព្រោះប្រព័ន្ធសន្តិសុខសង្គមរបស់ប្រទេសនេះល្អខ្លាំងណាស់។ ប្រសិនបើអ្នកជាកម្មករនិយោជិតធម្មតា នោះលោកអ្នកត្រូវបានធានាថា មានការងាររហូត។ សិង្ហបុរីមានប្រជាជនប្រមាណជា ៥លាននាក់ តែយោងតាមរបាយការណ៍ទីផ្សារការងារចុងក្រោយដែលចេញផ្សាយដោយក្រសួងការងារសិង្ហបុរីបានឲ្យដឹងថាប្រជាជននៅក្នុងប្រទេសនេះស្ទើរតែ 100% ជាអ្នកមានការងារធ្វើ ហើយប្រជាជនមិនចាំបាច់ចំណាយលើការព្យាបាលសុខភាពនោះឡើយ។ បើ​និយាយ​ពី​លំនៅឋានវិញ សិង្ហបុរី​មាន​ប្រព័ន្ធ​ចែក​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃដល់ពលរដ្ឋ។ ប្រសិនបើជាពលរដ្ឋ មានលក្ខខណ្ឌជាក់លាក់ណាមួយ ដែលបានបង្ហាញថា ពួកគេពិតជាខ្វះខាតមែន នោះពួកគេអាចស្នើសុំផ្ទះពីរដ្ឋាភិបាលបាន ព្រោះប្រព័ន្ធច្បាប់នៅក្នុងប្រទេសសិង្ហបុរី បានចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ យើងដឹងយ៉ាងច្បាស់ថាប្រទេសនេះមានផ្ទៃដីតូចប្រមាណ ៧០០ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ (ធៀបនឹងរាជធានីភ្នំពេញ ដែលមានទំហំ ៦០០ គីឡូម៉ែត្រការ៉េ) ប៉ុន្តែមានពលរដ្ឋរស់នៅរហូតដល់ ៥.៧ លាននាក់ បើគិតជាដង់ស៊ីតេប្រជាជនធៀបនឹងផ្ទៃដី គឺលំដាប់ខ្ពស់ទី២ នៅលើពិភពលោក ។ ដូចនេះយើងប្រហែលជាគិតថា ប្រទេស សិង្ហបុរីប្រាកដជាមានអគារខ្ពស់ដុះឡើងកកកុញ ជាទីក្រុងចង្អៀត មានបញ្ហាកង្វះទីធ្លារ និងគ្មានលំហបៃតងជាដើម។ ផ្ទុយទៅវិញ សិង្ហបុរីបានផ្តល់មេរៀនយ៉ាងសំខាន់ដល់ពិភពលោក អំពីការធ្វើនគរូបនីយកម្មទីក្រុងទំនើប ច្របាច់ចូលជាមួយធម្មជាតិ សម្រាប់រស់នៅប្រកបដោយនិរន្តរភាព។

ក្រោយពេលដែលប្រទេសសិង្ហបុរីទទួលបានឯករាជ្យពេញលេញ នាយករដ្ឋមន្ត្រី លី ក្វាន់យូ បានដាក់ ចេញនូវផែនការរៀបចំប្រទេសឡើងវិញហៅថា Garden City ដោយរួមមានការអភិរក្សនូវធនធានធម្មជាតិព្រៃឈើ ប្រឡាយ បឹងបួ -ល- និងបានដាក់ចេញនូវផែនការ Singapore Green Plan ដើម្បីដោះស្រាយបញ្ហាគុណភាពខ្យល់ និងបម្រែបម្រួលអាកាសធាតុ បញ្ជាកង្វះទឹកស្អាតប្រើប្រាស់ និងការរក្សាបឹងបួ ព្រមទាំងអភិរក្សធម្មជាតិលំហបៃតង និងសុខភាពសាធារណៈ។ រយៈពេល ១០ ឆ្នាំក្រោយការអនុវត្តផែនការ SGP ប្រទេសសិង្ហបុរីត្រូវបានគេស្គាល់ថាជា thophilic city ឬជាទីក្រុងជីវសាស្ត្រ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.