លោកអ្នកបានដឹងរួចមកហើយ តាមរយៈវីដេអូមុន ដែលយើងបានបង្ហាញលិខិតឆ្លងដែនណា ដែលមានឥទ្ធិពលខ្លាំងជាងគេនៅលើពិភពលោក។ ពេលនេះយើងខ្ញុំសូមបង្ហាញលិខិតឆ្លងដែនទាំង៥ប្រទេស ដែលមានឥទ្ធិពលខ្សោយជាងគេក្នុងពិភពលោកម្តង។
៥. លេខ៥ លិខិតឆ្លងដែនប៉ាគីស្ថាន៖ លោកអ្នកដែលកាន់លិខិតឆ្លងដែនប៉ាគីស្ថានត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa on arrival ទៅកាន់ប្រទេសចំនួន ៣៣ ប៉ុណ្នោះនៅក្នុងពិភពលោក ហើយការធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត ក្រៅពី៣៣ប្រទេសនេះ ធ្វើឱ្យការធ្វើដំណើរពិបាក ព្រោះមានតម្រូវការទិដ្ឋាការតឹងរ៉ឹង ជាពិសេសដោយសារបញ្ហាសន្តិសុខ និងបញ្ហាការទូត។
៤. លេខ៤ លិខិតឆ្លងដែនយេមេន៖ លោកអ្នកដែលកាន់លិខិតឆ្លងដែនយេម៉ែនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa on arrival ទៅកាន់ប្រទេសចំនួន ៣២ ប៉ុណ្នោះនៅក្នុងពិភពលោក ហើយការធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត ក្រៅពីនេះ ធ្វើឱ្យការធ្វើដំណើរពិបាក ព្រោះប្រទេសនេះជាប្រទេសមានជម្លោះ និងមានបញ្ហាសន្តិសុខ។
៣. លេខ៣ លិខិតឆ្លងដែនអ៊ីរ៉ាក់៖ អ្នកកាន់លិខិតឆ្លងដែនអ៊ីរ៉ាក់ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa on arrival ទៅកាន់ប្រទេសចំនួន ៣០ ប៉ុណ្នោះនៅក្នុងពិភពលោក ហើយការធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត ក្រៅពីប្រទេសទាំងនេះ ធ្វើឱ្យការធ្វើដំណើរមានការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរដោយសារតែអស្ថិរភាពយូរអង្វែង និងការព្រួយបារម្ភអំពីសុវត្ថិភាព។
២. លេខ២ លិខិតឆ្លងដែនស៊ីរី ៖ អ្នកកាន់លិខិតឆ្លងដែនស៊ីរីត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa on arrival ទៅកាន់ប្រទេសចំនួន ២៩ ប៉ុណ្នោះនៅក្នុងពិភពលោក ហើយការធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត គឺជារឿងពិបាកព្រោះមានការរឹតបន្តឹងការធ្វើដំណើរយ៉ាងតឹងរ៉ឹង ដោយសារតែជម្លោះដែលកំពុងបន្ត និងអស្ថិរភាពនយោបាយ។
១. លេខ១ លិខិតឆ្លងដែន Afghanistan៖ អ្នកកាន់លិខិតឆ្លងដែនអាហ្វហ្គានីស្ថានត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa on arrival ទៅកាន់ប្រទេសចំនួន ២៦ ប៉ុណ្នោះនៅក្នុងពិភពលោក ហើយការធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត ក្រៅពីប្រទេសនេះ ធ្វើឱ្យការធ្វើដំណើរពិបាក ព្រោះមានតម្រូវការទិដ្ឋាការតឹងរ៉ឹង ដោយសារតែជម្លោះដែលកំពុងបន្ត និងអស្ថិរភាពនយោបាយ។
Comments
Post a Comment