Skip to main content

ការងារលំបាកបំផុតមួយនៅក្នុងប្រទេសចិន

នេះគឺជាការងារលំបាកបំផុតមួយនៅក្នុងប្រទេសចិន។ កម្មករត្រូវដកមើម​ឈូក​ចំនួនប្រមានជា ៣​ពាន់​តោន​ពី​ភក់​ជា​រៀង​រាល់​ថ្ងៃ។ ការងារនេះត្រូវបានគេនិយាយថាជាការងារដែលមានប្រាក់ខែខ្ពស់ រហូតដល់ 30,000 យ័ន ឬស្មើហ្នឹង4000$/m។ នៅពេលប្រមូលផលផ្លែឈូករួចរាល់ ដល់ពេលដែលកម្មករចាប់ផ្តើមចុះដកមើមឈូកនៅក្នុងភក់វិញម្តង។ កម្មករត្រូវដកមើមឈូកដោយដៃទទេរ គ្មានជំនួយពីម៉ាស៊ីនទេ។

ជាធម្មតាមើមឈូកចាប់ផ្តើមទុំនិងដាក់ម្សៅនៅរដូវស្លឹកឈើជ្រុះ និងរដូវរងារ ពិសេសនៅពេលដែលអាកាសធាតុចុះត្រជាក់ មើមឈូកនឹងមានបរិមាណម្សៅខ្ពស់ជាងរដូវកាលផ្សេង។ ប៉ុន្តែរដូវកាលនេះជារដូវរងារ ដូច្នេះកម្មករត្រូវតែស៊ូទ្រាំនឹងទឹកត្រជាក់ ក្នុងការដកមើមឈូកដោយដៃ ឬប្រើឧបករណ៍ពិសេសមួយដើម្បីកំណត់ទីតាំងមើមឈូកទាំងនោះ។

ហើយណាមួយម្យ៉ាងទៀត មើមឈូកដុះជ្រៅក្នុងភក់ក្រាស់ណាស់ ហើយការប្រមូលផលវិញពិតជាទាមទារការជីកគាស់ភក់ខ្លាំង និងជ្រៅដូចគ្នា ឯភក់វិញស្អិតធ្វើឱ្យការងារមានភាពនឿយហត់ជាខ្លាំង។ សំបកខាងក្រៅនៃមើមឈូក គឺ ស្តើងណាស់ ដូច្នេះប្រសិនបើប្រើកម្លាំងខ្លាំងពេក ឬបើឧបករណ៍មុតពេក មើមឈូកអាចបាក់បានយ៉ាងងាយ ដែលនាំឲ្យប៉ះពាល់ដល់រូបរាង និងតម្លៃលក់ចេញលើទីផ្សារ។

ដោយសារមើមឈូកភាគច្រើនកប់ជ្រៅនៅក្នុងភក់ ដូច្នេះអ្នកគាស់មើមឈូកត្រូវតែជាមនុស្សចិត្តត្រជាក់ និងជាមនុស្សមានបទពិសោធន៍ចេះស្មានទីតាំងនិងប្រវែងរបស់វា។ នៅពេលដករួចហើយ គេត្រូវយកវាទៅលាងទឹកឲ្យស្អាត បន្ទាប់មក យកវាទៅកិន ឬឈូស ដើម្បីប្រចាប់យកធ្វើជាម្សៅ។ ពេលឈូស គេអាចដាក់ទឹកបន្តិចបន្តួច ដើម្បីជួយឲ្យមើមទាំងនោះបញ្ចេញម្សៅកាន់តែច្រើន។ បន្ទាប់មក គេត្រងយកតែទឹកស្អាត រួចច្រោះទឹកនោះឲ្យថ្លាល្អ បន្ទាប់មកចាក់ចូល ក្នុងធុងស្អាតមួយ ទុកឲ្យទឹកនោះរងល្អ រហូតកកក្លាយជាម្សៅ។ បន្ទាប់មកទៀត គេចាក់ទឹកចោល ខ្វេះយកម្សៅនោះទៅហាលលើក្រណាត់ស្អាត ឬ Sieve ដើម្បីសម្ងួតឲ្យស្ងួតតាមធម្មជាតិ និងក្នុងគោលបំណងរក្សាទុកវាឲ្យបានយូរ។ ក្រោយពេលហាលស្ងួតល្អហើយ គេយកវា ទៅកិន ឬបុកឲ្យក្លាយជាម្ស៉ៅម់ត់ ហើយរក្សាទុកនៅក្នុងក្រឡស្ងួតមួយទុកបរភោគ។ 


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.