ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាបានប្រឈមមុខនឹងបញ្ហាសន្តិសុខជាច្រើន ដូចជា ការជួញដូរមនុស្ស ការបោកប្រាស់អនឡាញ ការចាប់ជុំរឹតមនុស្ស និងឧក្រិដ្ឋកម្មពាក់ព័ន្ធជាមួយបណ្តាញអន្តរជាតិ។ បញ្ហាទាំងនេះ មិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាពជីវិតប្រជាពលរដ្ឋទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស និងសេដ្ឋកិច្ច ជាតិផងដែរ។
១. តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យប្រទេសកម្ពុជាកើតមានបញ្ហាទាំងអស់នេះ?
២. ហេតុអ្វីបានជាយើងត្រូវតែប្រញាប់ដោះស្រាយបញ្ហាទាំងនេះ?
៣. តើរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាខ្លះដើម្បីដោះស្រាយវិបត្តិមួយនេះ?
១. មូលហេតុដែលរដ្ឋាភិបាលត្រូវតែប្រញាប់ដោះស្រាយវិបត្តិនេះក៏ព្រោះនៅក្នុង គោលបំណងដើម្បី៖
- ការកាត់បន្ថយ និងបំបាត់បណ្តាញឧក្រិដ្ឋកម្មជួញដូរមនុស្ស និងការបោកប្រាស់អនឡាញ។
- ការពារសិទ្ធិ និងសុវត្ថិភាពប្រជាពលរដ្ឋជាតិ និងបរទេស។
- ស្ដារភាពជឿជាក់របស់សហគមន៍អន្តរជាតិចំពោះប្រទេសកម្ពុជាឡើងវិញ។
- បង្កើតភាពជឿជាក់ និងទាក់ទាញការវិនិយោគបរទេស។
- ស្ដារ និងបង្កើតភាពជឿជាក់ចំពោះប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រដ្ឋាភិបាល។
២. កត្តាសំខាន់ៗដែលធ្វើឲ្យបញ្ហានេះកើនឡើង រួមមាន៖
- ភាពខ្សោយនៃប្រព័ន្ធអនុវត្តច្បាប់ និងការត្រួតពិនិត្យសន្តិសុខ។
- ភាពក្រីក្រ និងកង្វះឱកាសការងារដល់យុវជន។
- អំពើពុករលួយនៅក្នុងស្ថាប័នអាជ្ញាធររដ្ឋមួយចំនួន។
- ការជ្រៀតចូលពីបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ។
- ការខ្វះសមត្ថភាពបច្ចេកទេសក្នុងការតាមដានឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
៣. រដ្ឋាភិបាលត្រូវប្រើយុទ្ធសាស្ត្រ និងសកម្មភាពសំខាន់មួយចំនួនដូចខាងក្រោមដើម្បីបោសសំអាត និង លុបបំបាត់បញ្ហាឧក្រិដ្ឋកម្ម ការចាប់ជុំរឹត និងការឆបោកអនឡាញ ៖
ក. ផ្នែកច្បាប់ និងតុលាការ
- កែប្រែច្បាប់ស្តីពីការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមបណ្ដាញឱ្យសមស្របនឹងស្តង់ដារអន្តរជាតិ។
- បង្កើនសមត្ថភាពនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មបច្ចេកវិទ្យា។
- បង្កើត តុលាការពិសេសសម្រាប់ឧក្រិដ្ឋកម្មអនឡាញ និងការជួញដូរមនុស្ស។
ខ. ផ្នែកសេដ្ឋកិច្ច និងការងារ
- បង្កើតកម្មវិធីជម្រុញការងារយុវជន និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
- ផ្តល់ជំនួយដល់អ្នករងគ្រោះ និងគ្រួសារដែលជាប់ក្នុងស្ថានភាពសង្គមលំបាក។
គ. ផ្នែកអប់រំ និងការយល់ដឹងសង្គម
- បង្កើតយុទ្ធនាការផ្សព្វផ្សាយទូទៅអំពីការជួញដូរមនុស្ស និងការបោកប្រាស់អនឡាញ។
- បញ្ចូលមុខវិជ្ជា “សីលធម៌ និងច្បាប់សង្គម” ទៅក្នុងកម្មវិធីសិក្សាជាតិ។
ឃ. ផ្នែកសហការអន្តរជាតិ
- បង្កើតកិច្ចព្រមព្រៀងជាមួយអង្គការអន្តរជាតិ (Interpol, UNODC, ASEANAPOL) ដើម្បីចែករំលែកព័ត៌មាន ឧក្រិដ្ឋកម្ម។
- ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការការទប់ស្កាត់ការជួញដូរមនុស្សជាមួយប្រទេសជិតខាង.
សេចក្តីសន្និដ្ឋាន
បញ្ហាសន្តិសុខ និងឧក្រិដ្ឋកម្មអនឡាញមិនអាចដោះស្រាយដោយវិធីតែមួយប៉ុណ្ណោះទេ តែត្រូវការការចូលរួមរបស់ រដ្ឋាភិបាល អាជ្ញាធរ អង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ។ ប្រសិនបើអនុវត្តយុទ្ធសាស្ត្រទាំងនេះបានយ៉ាង សកម្ម នោះប្រទេសកម្ពុជាអាចស្ដារភាពជាប្រទេសមានសន្តិភាព និងទំនុកចិត្តវិញបាន៕
Comments
Post a Comment