Skip to main content

នេះជារឿងពិតនៅក្នុងសង្គមបច្ចុប្បន្ន

១. បើអ្នកឡើងទម្ងន់ គេនឹងនិយាយថា អ្នកមិនចេះធ្វើអី គិតតែពីញ៉ាំ ប៉ុន្តែបើអ្នកស្គម គេនឹងនិយាយថា អ្នកឈឺ។

២. បើអ្នកស្លៀកពាក់ស្អាតបាត គេនឹងនិយាយថា អ្នកកំពុងអួតសម្ញែង ប៉ុន្តែបើអ្នកស្លៀកពាក់សាមញ្ញ គេនឹងនិយាយថា អ្នកក្រគ្មានលុយទិញអ្វីពាក់។

៣. បើអ្នកនិយាយពីគំណិតរបស់អ្នក គេនឹងនិយាយថា អ្នកឈ្លើយ ប៉ុន្តែបើអ្នកនៅស្ងៀម គេនឹងនិយាយថា អ្នកជាមនុស្សកំសាក។

៤. បើអ្នកជោគជ័យលើអ្វីមួយ គេនឹងនិយាយថា អ្នកក្រអើតក្រទម ប៉ុន្តែបើអ្នកបរាជ័យ ឬជួបការលំបាក គេនឹងនិយាយថា អ្នកមិនបានប្រឹងប្រែងឲ្យអស់លទ្ធភាព។

៥. បើអ្នកស្មោះត្រង់ គេនឹងនិយាយថា អ្នកល្ងង់ ប៉ុន្តែបើអ្នកបត់បែន គេនឹងនិយាយថា អ្នកក្រឡិចក្រឡុច បាតដៃខ្នងដៃ

ដូច្នេះ មិនថា អ្នកធ្វើអ្វីទេ នៅក្នុងឆាកជីវិតនេះ មនុស្សតែងតែងរកអ្វីមករិះគន់អ្នកឲ្យទាល់តែបាន ដូច្នេះហេតុអ្វីបានជាអ្ន កអនុញ្ញាតិឲ្យពួកគេគ្រប់គ្រងអ្នកដោយសារសម្ដីឥតប្រយោជន៍របស់ពួកគេ? អ្នកគួរតែចាប់ផ្តើមធ្វើអ្វី ដែលធ្វើឲ្យអ្នក សប្បាយចិត្ត ធ្វើអ្វីដែលអ្នកចង់បាន ធ្វើអ្វីដែលធ្វើឲ្យអ្នកពេញចិត្ត មិនមែនធ្វើអ្វីតាមការរំពឹងទុករបស់ អ្នកចាំតែចាប់ កំហុសអ្នកនោះទេ


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.