នេះគឺជាប្រទេសដ៏ស្អាតបំផុតនៅអាហ្វ្រិក។ កន្លែងដ៏ស្អាត មានអនាម័យល្អ និងមានរបៀបរៀបរយនេះគឺ ទីក្រុង Kigali ជារដ្ឋធានីនៃប្រទេស Rwanda។ ទីក្រុងនេះគ្មានភាពរញ៉េរញ៉ៃ មិនក្តៅពេក គ្មានច្បាប់ និងគ្មានសណ្តាប់ធ្នាប់អីទេ។ បើសិនជាលោកអ្នកដើរតាមដងផ្លូវ និងផ្លូវតូចវិញ នោះលោកអ្នកនឹងឃើញថាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងនេះល្អ និងស្អាតខ្លាំងណាស់។
យានយន្ត និងថ្មើរជើងដែលធ្វើដំណើរលើដងផ្លូវមានសណ្តាប់ធ្នាប់ និងមិនមានភាពរញ៉េរញ៉ៃ ពេលលោកអ្នកធ្វើដំណើរ លោកអ្នកអាចមានអារម្មណ៍ថា ទីនេះមានលក្ខណៈពិសេស ដែលនេះជាអ្វីដែលលោកអ្នកមិនអាចរកបាននៅក្នុងប្រទេសផ្សេងទៀតនៅអាហ្វ្រិកទេ។
ក្នុងប្រទេសរវ៉ាន់ដា ឡានតាក់ស៊ីជាមធ្យោបាយធ្វើដំណើរពេញនិយមជាងម៉ូតូ ប៉ុន្តែអ្នកជិះម៉ូតូគ្រប់គ្នាទាំងអស់តែងតែពាក់មួកសុវត្ថិភាព និងបើកបរដោយការគោរពច្បាប់ចរាចរណ៍។សូម្បីអ្នកជិះពីក្រោយ ឬមិនមែនជាអ្នកបើកបរក៏ដោយ ក៏ពួកគេតែងតែពាក់មួកសុវត្ថិភាពដែរ។
បច្ចុប្បន្ននេះប្រទេសរ៉ាវ៉ាន់ដានៅតែជាប្រទេសដែលបានអភិវឌ្ឍន៍តិចតួចមួយ ដោយសារប្រទេសនេះមានធនធានតិចតួច ហើយប្រជាជនមិនសូវប្រឹងប្រែងធ្វើការទេ ប៉ុន្តែប្រទេសនេះមានសន្តិសុខល្អ។
ប្រជាជននៅក្នុងប្រទេសនេះ ពេញចិត្តនឹងជីវិតនឹងភាពសាមញ្ញ ពួកគេពេញចិត្តនឹងការរស់នៅជាមួយ ធម្មជាតិ មានបរិស្ថានស្អាត និងមានរបៀបរៀបរយ។ រីឯការរៀបចំទីក្រុងវិញ មានរចនាសម្ព័ន្ធល្អ ព្រោះទីក្រុងនេះមានការសាងសង់អគារស្អាតៗជាជួរៗ។
Comments
Post a Comment