អ្នកអង្គម្ចាស់ក្សត្រី មហាចក្រីសិរិន្ធរ ឬសំនៀងភាសាខ្មែរ សិរិន្ធនរ៍ គឺជាប្អូនស្រីពៅរបស់ស្តេចមហាវ៉ាជីរ៉ាឡុងកន ដែលទើបតែបានឡើងគ្រងរាជ្យ ពេញបរិបូណ៌ តាមទំនៀមទម្លាប់ប្រពៃណីថៃ នៅក្នុងព្រះរាជពិធីរាជាភិសេកដ៏ អធិកអធម៌មួយ ដែលបានត្រូវបាន បញ្ចប់នា ថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។ តាមប្រភពខាងក្នុង របស់ថៃភាគច្រើនបានបង្ហាញថា អ្នកអង្គម្ចាស់ ក្សត្រីអង្គនេះហើយត្រូវបានសង្ស័យថាជាអ្នកនៅពីក្រោយខ្នងនៃ ឧក្រិដ្ឋកម្មសង្គ្រាមរវាង ខ្មែរ និងថៃពិតប្រាកដ។ តោះមកស្គាល់ជីវប្រវត្តិ សង្ខេបរបស់អ្នកអង្គម្ចាស់ក្សត្រីរបស់ថៃ រូបនេះជាមួយគ្នា៖
១. ជីវប្រវត្តិគ្រួសារ
ម្ចាស់ក្សត្រី មហាចក្រីសិរិន្ធរ មានព្រះនាមពេញ សម្តេចព្រះកនិដ្ឋាចៅក្រមសម្តេចព្រះទេពរ័តនៈរាជសុតា ស្យាម បរមរាជកុមារី ជាព្រះធិតាទីពីរ ឬជាជាបុត្រទីបីរបស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត និងព្រះកនិដ្ឋាមហាក្សត្រី Sirikit។ ម្ចាស់ក្សត្រី មហាចក្រីសិរិន្ធរ ប្រសូតនៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៩៥៥ បើគិតមកទល់ពេល នេះមានជន្មាយុ ៧០ ព្រះវស្សា នៅអគារលំនៅដ្ឋាន Amphorn Sathan នៃវិមាន Dusit។ ដោយសារព្រះមហាក្សត្រ មានព្រះរាជបុត្រាតែមួយអង្គ ដូច្នេះហើយ ថៃបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅឆ្នាំ ១៩៧៤ ដើម្បីអនុញ្ញាតឱ្យរាជ្ជ ទាយាទជាក្សត្រីអាចឡើងស្នងរាជ្យបន្តបាននៅប្រទេសថៃ។ នេះអាចបញ្ជាក់បានថា ម្ចាស់ក្សត្រី មហាចក្រីសិរិន្ធរ អាចឡើងគ្រងរាជ្យជាស្តេចថៃ បន្ទាប់ពី ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត សោយទីវង្គត់ទៅ ប្រសិនបើរាជ្ជទាយាទ មិនត្រូវបានប្រគល់ឲ្យព្រះអង្គម្ចាស់ មហាវ៉ាជីរ៉ាឡុងកន ដែលបើមើលទៅគ្មានសីលធម៌ជាមហាក្សត្រ។
២. ប្រវត្តិការសិក្សា
ម្ចាស់ក្សត្រី មហាចក្រីសិរិន្ធរ បានចូលរៀននៅសាលាមត្តេយ្យ បឋមសិក្សា និងមធ្យមសិក្សានៅសាលាល្អបំផុតមួយ របស់ប្រទេសថៃ គឺសាលា Chitralada ដែលត្រូវបានបង្កើតឡើងសម្រាប់កូនៗនៃគ្រួសាររាជវង្ស និងបុគ្គលិក ព្រះបរមរាជវាំង។ ម្ចាស់ក្សត្រី មហាចក្រីសិរិន្ធរ ពេលនោះជា ព្រះនាងនៅឡើយបានជាប់ចំណាត់ថ្នាក់លេខ 1 ទាំងក្នុងការប្រឡងថ្នាក់ជាតិមធ្យមសិក្សាបឋមភូមិ ក្នុងឆ្នាំ 1967 ហើយនិងក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ 1972 និងជាប់លេខ 4 ក្នុងការប្រឡងចូលសាកលវិទ្យាល័យជាតិក្នុងឆ្នាំ 1975។
នៅឆ្នាំ 1975 ព្រះនាងបានចូលរៀននៅមហាវិទ្យាល័យសិល្បៈនៅសាកលវិទ្យាល័យ Chulalongkorn ហើយបាន បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសិល្បៈ និងទទួលបានសញ្ញាបត្រកិត្តិយសថ្នាក់ដំបូង និងទទួលបានមេដាយមាស នៅឆ្នាំ 1976 ផងដែរ។
ឆ្នាំ 1976 ព្រះនាងបានបន្តការសិក្សាជំនាញពីរក្នុងពេលដំណាលគ្នា ដោយទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក អក្សរសាស្ត្របូព៌ា ដែលរួមមានភាសាសំស្រ្កឹត និងភាសាខ្មែរផងដែរ។ ព្រះនាងចេះទាំងភាសាបាលី សំស្ក្រឹត និងចេះអាន ចេះសរសេរសិលាចារឹករបស់ខ្មែរបានយ៉ាងស្ទាត់ជំនាញទៀតផង។
ចាប់ពីខែតុលា ឆ្នាំ 1977 ព្រះនាងបានសិក្សាភាសាសំស្ក្រឹតនៅទីក្រុងបាងកក។ នៅឆ្នាំ ១៩៧៨ ព្រះនាងបានទ ទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកភាសាបាលី និងសំស្រ្កឹតពីសាកលវិទ្យាល័យ ជូឡាឡុងកន ហើយព្រះនាងបានប ញ្ចប់ការសិក្សា ផ្នែកបុរាណវិទ្យាពីសាកលវិទ្យាល័យ Silpakorn ក្នុងឆ្នាំ 1980។ នៅឆ្នាំ 1981 ព្រះនាងបានចុះឈ្មោះ ក្នុងកម្មវិធីបណ្ឌិតនៅសាកលវិទ្យាល័យ Srinakharinwirot ហើយបានទទួលសញ្ញាបត្រប ណ្ឌិតផ្នែកអប់រំអភិវឌ្ឍន៍ នៅឆ្នាំ 1987។ នៅឆ្នាំ 1984 ព្រះនាងបានទទួលវិញ្ញាបនបត្រពីមជ្ឈមណ្ឌលបណ្តុះបណ្តាល លើការយល់ឃើញពី ចក្ខុវិស័យក្នុងតំបន់អាស៊ីនៅវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី ដែលព្រះនាងបានសិក្សារយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ។ នៅខែមេសា ឆ្នាំ 2001 ព្រះនាងបានឈ្នះអាហារូបករណ៍ផ្នែកវប្បធម៌ចិននៅសាកលវិទ្យាល័យប៉េកាំង ក្នុងប្រទេស ចិន ជាកន្លែងដែលព្រះនាងបានសិក្សាវគ្គនេះរយៈពេលមួយខែដែរ។
៣. បញ្ហាអ្នកស្នងរាជសម្បត្តិ
នៅក្នុងចំណោមសាធារណជនថៃ ភាគច្រើនគេបានដឹងថា ម្ចាស់ក្សត្រី មហាចក្រីសិរិន្ធរ គឺជាអ្នកអាចនឹងស្នងរាជ្យ បន្ត ក្រោយពេលព្រះបាទ ភូមិបុល អាឌុលយ៉ាដេត សោយទីវង្គត់ក្នុងឆ្នាំ 2016 ពីព្រោះ ព្រះនាងជាមនុស្សមាន សមត្ថភាព ហើយដោយសារជីវិតឯកជនរបស់ព្រះអង្គម្ចាស់ មហាវ៉ាជីរ៉ាឡុងកន បានក្លាយជាប្រធានបទយ៉ាង សំខាន់សម្រាប់ប្រជាជនថៃ និងពិភពលោកលើកមកពិភាក្សា។ ក្នុងឆ្នាំ២០០២ សារព័ត៌មាន Economist បានសរសេរថា «ព្រះអង្គម្ចាស់ មហាវ៉ាជីរ៉ាឡុងកន ទទួលបានការគោរពតិចតួចបំផុត» ហើយប្រជាជនថៃភាគច្រើន តែងតែនិយាយមិនល្អតៗគ្នាពីជីវិតឯកជនរបស់ស្ដេចអង្គនេះ ហើយថាព្រះអង្គជាមនុស្ស « ញៀនថ្នាំ មានការរារែក និងភ័យខ្លាចច្រើន»។ ជាមួយគ្នានេះដែរ Asia Sentinel បានលើកឡើងថា ទ្រង់ជាមនុស្សមិនទៀងទាត់ និងជាមនុស្សដែលគ្មានសមត្ថភាពក្នុងការដឹកនាំឡើយ»។ ដោយឡែកតាមរយៈគេហទំព័រ Wikileaks បានធ្វើឲ្យ បែកធ្លាយព័ត៌មានមួយ ដែលលើកឡើងសម្ដីរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់សិង្ហបុរី លោក Bilahari Kausikan ថា ព្រះអង្គម្ចាស់ វ៉ាជីរ៉ាឡុងកន ជាមនុស្សញៀនល្បែងស៊ីសង ហើយរឿងនេះក៏ត្រូវបានអតីតនាយករដ្ឋមន្ត្រីថៃ និរទេសខ្លួន គឺលោក Thaksin Shinawatra បង្ហើបឲ្យដឹងផងដែរ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៩ គេហទំព័រ Wikileaks បានបង្ហោះវីដេអូក្នុងកាមេរ៉ានៅក្នុងវាំងរបស់ស្ដេច អង្គនេះ ដែលបង្ហាញពីទិដ្ឋភាពទ្រង់រួមជាមួយស្នំ Srirasmi បានធ្វើពិធីអបអរសារទរថ្ងៃខួបកំណើតឆ្កែចិញ្ចឹមរបស់ ទ្រង់ ដែលមានឈ្មោះថា Fufu។ ផ្នែកខ្លះនៃវីដេអូនេះក៏ត្រូវបានបង្ហាញក្នុងទូរទស្សន៍ ABC របស់អូស្ត្រាលីផងដែរ ដែលធ្វើឲ្យមានការរិះគន់ជាខ្លាំងទៅលើរាជវង្សស្តេចថៃ។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៩ លោក Harry Nicolaides ជាជនជាតិអូស្ត្រាលី ត្រូវបានដាក់ទោសក្នុងពន្ធធនាគារ រយៈពេលបីឆ្នាំពីបទបោះពុម្ភសៀវភៅដោយខ្លួនឯង ដែលបានសរសេរប្រមាថស្តេចថៃ។ ផ្នែកខ្លះក្នុងអត្ថបទបាន សរសេរថា «ប្រសិនបើស្តេច មហាវ៉ាជីរ៉ាឡុងកន ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយស្ត្រីណាម្នាក់ហើយ បើស្ត្រីនោះហ៊ាន ក្បត់ចិត្តស្តេចអង្គនេះ នោះឈ្មោះនាង និងគ្រួសាររបស់នាងនឹងបាត់ដំណឹងទាំងពូជ ឬបាត់កេរ្តិ៍ឈ្មោះជារៀង រហូត»។
ទោះបីជាមានពត៌មានអាក្រក់ពីស្ដេចមហាវ៉ាជីរ៉ាឡុងកនយ៉ាងនេះក្តី ក៏ក្រោយមកមកុដរាជ្យសម្បត្តិរបស់រាជវង្ស ថៃត្រូវបានប្រគល់ឲ្យទៅ ស្តេចមហាវ៉ាជីរ៉ាឡុងកន រាមាទី១០ របស់ថៃទៅវិញ។ នៅឆ្នាំ 2019 ម្ចាស់ក្សត្រី មហាចក្រីសិរិន្ធរ ត្រូវបានទទួលឋានន្តរសក្តិដ៏ខ្ពស់បំផុតពីរាជវង្សថៃ គឺជាសម្តេចព្រះកនិដ្ឋាចៅក្រមសម្តេចព្រះទេព រ័តនៈរាជសុតា ស្យាមបរមរាជកុមារី ដែលប្រទានដោយស្តេចមហាវ៉ាជីរ៉ាឡុងកន និងទទួលមេដាយជាតិថ្នាក់ខ្ពស់ បំផុត ពីស្តេចរាមាទី១០ ឈ្មោះ King Rama X Royal Cypher Medal ផងដែរ។
តាមការខ្សឹបខ្សៀវពីប្រព័ន្ធផ្សព្វផ្សាយថៃ គេថា ម្ចាស់ក្សត្រី មហាចក្រីសិរិន្ធរបានដួលរហូតបាក់កជើងទាំងសងខាង ក្នុងពេលឈ្លោះប្រកែកគ្នាជាមួយស្តេចមហាវ៉ាជីរ៉ាឡុងកន រាមាទី១០ នៅខែមករា ឆ្នាំ 2021 ហើយត្រូវបានក្រុមគ្រួ សាររាជវាំងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ។
៤. ចំណង់ចំណូលចិត្តផ្សេងៗ
ក្រៅពីមានចំណង់ចំណូលចិត្តផ្នែកបច្ចេកវិទ្យា អ្នកអង្គម្ចាស់ក្សត្រី មហាចក្រីសិរិន្ធរមានសញ្ញាបត្រផ្នែកប្រវត្តិសាស្ត្រ និងបណ្ឌិតផ្នែកអភិវឌ្ឍន៍អប់រំផងដែរ។ ស្ត្រីម្នាក់នេះក៏ជាអ្នកសម្តែង និងជាអ្នកផ្សព្វផ្សាយតន្ត្រីបុរាណថៃដ៏ប៉ិន ប្រសព្វទៀតផង។ មិនតែប៉ុណ្នោះ ម្ចាស់ក្សត្រីរូបនេះបានបង្រៀនផ្នែកប្រវត្តិសាស្ត្រនៅរាជបណ្ឌិត្យសភាយោធិន Chulachomklao Royal Military Academy និងមានឋានះជាប្រធាននាយកដ្ឋានទៀតផង។ ក្រៅពីភាសាថៃ ម្ចាស់ក្សត្រីរូបនេះអាចនិយាយភាសាអង់គ្លេស បារាំង និងចិនកុកងឺបានយ៉ាងស្ទាត់ជំនាញ ហើយបច្ចុប្បន្នកំពុង សិក្សាភាសាអាឡឺម៉ង់ និងភាសាឡាតាំង។ ម្ចាស់ក្សត្រីរូបនេះពូកែខាងបកប្រែអក្សរសិល្ប៍ចិនទៅជាភាសាថៃ ហើយចេះ ទាំងភាសាបាលី សំស្ក្រឹត និងចេះអាន សរសេរសិលាចារឹករបស់ខ្មែរបានយ៉ាងស្ទាត់ជំនាញទៀតផង។
ថ្មីៗនេះប្រទេសថៃក៏បានតែងតាំងម្ចាស់ក្សត្រីសិរិន្ទថន ជាមេបញ្ជាការរងកងទ័ពជើងគោកខាងផ្នែកប្រយុទ្ធ។ ម្ចាស់ក្សត្រីសិរិន្ទថន គឺជាអ្នកមានសិទ្ធិកាន់កាប់អំណាចកងទ័ពពិតប្រាកដនៅក្នុងរាជវាំង។
ម្ចាស់ក្សត្រីសិរិន្ទថន ក៏ចូលចិត្តរៀនផ្នែកមន្តអាគមគាថា ចូលចិត្តរៀនបារមីផ្លូវក្នុង និងចូលចិត្តស្វែងរកវត្ថុបុរាណ វត្ថុស័ក្ដិសិទ្ធិផ្សេងៗផងដែរ។ ម្ចាស់ក្សត្រីសិរិន្ធរ តែងតែចិញ្ចឹមចិត្តចង់ឈ្លានពាន និងចង់បានទឹកដីខ្មែរ ប្រាសាទខ្មែរ ឬធ្វើការសងសឹកតាមរាជបណ្ដាំរបស់ស្ដេចអាប់ឌុលយ៉ាដេត និងត្រូវតែធ្វើសង្គ្រាមជាមួយខ្មែរ ដើម្បីដណ្តើមយក ប្រាសាទព្រះវិហារ បន្ទាប់ពីចាញ់ក្តីជាមួយកម្ពុជានៅឆ្នាំ ១៩៦២។
ដោយសារអាម៉ាស់មុខរឿងចាញ់ក្តីប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ ដូច្នេះ ស្ដេចស្រីរូបនេះបាន ព្យាយាមប្រើគ្រប់ល្បិចកល ដើម្បីបានដី និងប្រាសាទខ្មែរ ដូចជា ខិតខំសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត និងបុរាណវត្ថុរបស់ខ្មែរយើងបន្ថែមទៀត។ ជាក់ស្ដែង ស្រ្តីរូបនេះបាន ស្មគ្រចិត្តជួយកសាងសាលាវិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ឈើទាលនៅស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ ដែលមានទីតាំងនៅជិតប្រាសាទសម្បូរព្រៃគុក ដែលជាអតីតទីក្រុង ឥសានបុរៈ ពីព្រោះ ស្រ្តីរូបនេះគិតថា វាជាលេសឲ្យនាងមានសិទ្ធិក្នុងការចូលទៅរុករកនូវវត្ថុ បុរាណ ដូចជាព្រះខ័នរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ឬក្រពើសំរិទ្ធ ដែលនាងសង្ស័យថា ត្រូវបានលាក់បាំងនៅ ក្នុងដែនដីប្រាសាទសម្បូរព្រៃគុកនេះឯង។ នៅក្នុងទីតាំងប្រាសាទសំបូរព្រៃគុកដែលជាទីតាំងមួយមានប្រាសាទបុរាណជាច្រើនផង។ មានការសង្ស័យជាច្រើន ពីប្រជាជនដែលបានរស់នៅជិតទីតាំងប្រាសាទសម្បូរព្រៃគុក និងជិតវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាលថា ពេលវិទ្យាស្ថាននេះកំពុងដំណើរការសាងសង់ គេតែងសង្កេតឃើញឧត្ថម្ភាគចក្ររបស់ស្ដេចអង្គ នេះចុះចតជា រៀងរាល់ពេលព្រលប់ យប់ងងឹត ដោយមិនយល់សោះថា ហេតុអ្វីបានជាមិនមកពេលថ្ងៃ? ប្រជាជនភាគច្រើន សង្ស័យថា ស្ដេចស្រីរូបនេះអាចចូលមកលួចដឹក ជញ្ជូនយកវត្ថុបុរាណនានា ដែលពួកគេជីកបាន នៅក្នុងពេលសាង សង់សាលាវិទ្យាស្ថាននោះទៅស្រុកថៃមិនខាន។ ប៉ុន្តែរឿងនេះ គ្រាន់តែជាការសង្ស័យរបស់ ប្រជាជនតែប៉ុណ្នោះ ព្រោះយើងគ្មានភស្តុតាងបង្ហាញថា គេពិតជាបានដឹកជញ្ជូនក្រពើសំរិទ្ធិមែនឬមិនមែនឡើយ។ ហើយណាមួយម្យ៉ាង ទៀត ទីតាំងឃុំកំពង់ឈើទាល ខេត្តកំពង់ធំមិនមែន ជាតំបន់សេដ្ឋកិច្ច ដែលមានប្រជានជនរស់ នៅច្រើនឡើយ ហេតុអ្វីបានជាស្ដេចស្រីរូបនេះ ជ្រើសរើសទីតាំងនេះ ដើម្បីអភិវឌ្ឍន៍សាលាបច្ចេកទេសទៅវិញ? តើនាងពិតជាមាន បំណងជួយខ្មែរយើងដោយសុទ្ធចិត្តឬយ៉ាងណា?តែទោះជាយ៉ាងណាក៏ដោយ វិទ្យាស្ថានបច្ចេកទេសកំពង់ឈើ ទាល ដែលផ្តួចផ្តើមបង្កើតដោយ អ្នកអង្គម្ចាស់ក្សត្រីរូបនេះ ក៏បានអប់រំបណ្តុះបណ្តាលធនធានមនុស្សខ្មែរ និងផ្តល់ ឱកាសអាហារូបករណ៍សិក្សានៅប្រទេសថៃបានជាច្រើននាក់ដែរ។
ចំពោះជីវិតឯកជន អ្នកអង្គម្ចាស់ក្សត្រីអង្គនេះ មានពាក្យចចាមអារាម នៅលើបណ្តាញសង្គម និងការវែកញែករបស់ មហាជន អំពីទំនាក់ទំនងរបស់ព្រះនាង និងព្រះមហាក្សត្រខ្មែរ។ ក៏ប៉ុន្តែ ពុំមានឯកសារផ្លូវការ ឬភស្តុតាងណា មួយបង្ហាញថាទ្រង់ទាំងពីរ មានទំនាក់ទំនងស្នេហា ឬការផ្សំផ្គំគូស្វាមីភរិយាទេ។ ជាការពិត ព្រះអង្គទាំង២ ធ្លាប់បានជួបគ្នាជាច្រើនដង នៅក្នុងភារកិច្ចផ្លូវការ រវាងថៃ-កម្ពុជា ក្នុងវិស័យវប្បធម៌ អប់រំ និងសន្តិភាព។ ទ្រង់មានវ័យស្របាលគ្នា និងមានសេចក្តីស្រឡាញ់ចូលចិត្តលើផ្នែកវប្បធម៌ សិល្បៈ និងភាសា (ភាសាខ្មែរ) ដូចគ្នា ជាហេតុនាំឲ្យ គេសង្ស័យថា ទ្រង់ទាំង២មានទំនាក់ទំនងជ្រៅជាងនេះ។
៥. ការសង្ស័យថានៅពីក្រោយជម្លោះថៃ-ខ្មែរ
1. បរិបទសង្គ្រាមថៃ–ខ្មែរ
នៅចន្លោះឆ្នាំ ២០០៨–២០១១ មានជម្លោះព្រំដែននៅជុំវិញប្រាសាទព្រះវិហារ ដែលនាំឲ្យកងទ័ពថៃ–កម្ពុជា ប៉ះទង្គិចគ្នា។
ជម្លោះនេះកើតឡើងបន្ទាប់ពី UNESCO ចុះបញ្ជីប្រាសាទព្រះវិហារជាមរតកពិភពលោក (2008) ដែលថៃចោទកម្ពុជា ថាដាក់ឯកសារដោយឯកឯង។
2. មូលហេតុមានការចោទប្រកាន់ទៅលើម្ចាស់ក្សត្រីសិរិនថន
ព្រះអង្គ សិរិនថន មានឥទ្ធិពលខ្លាំងក្នុងប្រទេសថៃ ពិសេសក្នុងវិស័យអប់រំ វប្បធម៌ និងអភិវឌ្ឍជនបទ។
ព្រះអង្គក៏តែងធ្វើដំណើរមកតំបន់ព្រំដែន និងខេត្តភាគឦសាន ដែលជាតំបន់ពាក់ព័ន្ធនឹងជម្លោះ។ដោយសារព្រះអង្គមានភាពជិតស្និទ្ធជាមួយកងទ័ព និងមានភាពពេញនិយមក្នុងសង្គមថៃ អ្នកខ្លះសន្មតថា ព្រះអង្គអាចមានឥទ្ធិពលលើ យុទ្ធសាស្ត្ររដ្ឋាភិបាលថៃ។
ការសង្ស័យនេះមកពី ការចចាមអារ៉ាមនយោបាយ និង ការចោទប្រកាន់របស់សារព័ត៌មានខ្លះ ដែលនិយាយថា មានរាជវង្សនៅពីក្រោយការចលនាកងទ័ព។
3. ការពិតតាមឯកសារ
មិនមានភស្តុតាងផ្លូវការ ឬឯកសារផ្លូវការណាមួយ បង្ហាញថា ម្ចាស់ក្សត្រីសិរិនថនជាអ្នកបញ្ជារឬនៅពីក្រោយសង្គ្រាមថៃ–ខ្មែរទេ។
ជម្លោះព្រំដែនពិតជាបានកើតឡើងដោយ យុទ្ធសាស្ត្ររដ្ឋាភិបាល និងកងទ័ពថៃ ដើម្បីការពារផែនទី និងទឹកដីរបស់ពួកគេ។
ដូច្នេះ ការចោទប្រកាន់ថាព្រះអង្គជាអ្នកនៅពីក្រោយសង្គ្រាម គ្រាន់តែជាការសន្និដ្ឋាន និងពាក្យចចាមអារ៉ាមផ្នែកនយោបាយប៉ុណ្ណោះ ព្រោះការចោទថា ម្ចាស់ក្សត្រីសិរិនថន នៅពីក្រោយឧក្រិដ្ឋកម្មសង្រ្គាមថៃ–ខ្មែរ មិនមានភស្តុតាងជាក់ស្តែងទេ៕
Comments
Post a Comment