រដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរគួរតែធ្វើរឿង 6 យ៉ាងធំៗនេះ៖
- រាជរដ្ឋាភិបាលខ្មែរត្រូវតែព្យាយាមកុំបំពានបទឈប់បាញ់ ពីព្រោះ បើខ្មែរផ្ទុះអាវុធមុន សហរដ្ឋអាមេរិក មហាអំណាច ផ្សេងៗ និងអន្តរជាតិ និងថ្កោលទោសខ្មែរ ហើយប្រាកដជាជួយសៀមនៅក្នុងសង្គ្រាមនេះ រួមទាំងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ផ្សេងៗ ឲ្យប្រទេសខ្មែរងើបមុខមិនរួចឡើយ។
- ប្រើការទូតអន្តរជាតិ៖ ត្រូវពង្រឹងទំនាក់ទំនងជាមួយ UN ASEAN និងប្រទេសមហាអំណាច ដើម្បីឲ្យពួកគេស្ថិតក្នុង ជំហរគាំទ្រកម្ពុជា ប្រសិនបើមានការរំលោភអធិបតេយ្យ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ និងសិទ្ធិ អន្តរជាតិ ប្រើផ្លូវច្បាប់អន្តរជាតិ ដើម្បីបង្ហាញថាការឈ្លានពាន គឺជាការរំលោភលើព្រះរាជាណាចក្រមួយ។ រាជរដ្ឋាភិបាលខ្មែរត្រូវតែរាយការណ៍រាល់បញ្ហាផ្សេងៗទៅអនុព័ន្ធយោធា អ្នកសង្កេតការអាស៊ាន រួមទាំង អង្គការសហប្រជាជាតិ ដែលទទួលស្គាល់លើហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីរកការដោះស្រាយ និងជំនួយនុស្សធម៌ផ្សេងៗ ដើម្បីគាំពារជនភៀសសឹក។
- បង្កើនសមត្ថភាពយោធា និងការពារព្រំដែន៖ ត្រូវពង្រឹងកងទ័ព កងព្រំដែន និងសមត្ថភាពការពារជាតិ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ រាជរដ្ឋាភិបាលខ្មែរត្រូវតែជ្រើសរើសកងទ័ពបន្ថែម និងទិញសព្វាវុធបន្ថែមដើម្បីការពារ ក្នុងករណីចាំបាច់ ដែលត្រូវប្រើប្រាស់ភ្លាមៗ។
- អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៖ ប្រទេសមានសេដ្ឋកិច្ចរឹងមាំនឹងមានកម្លាំងក្នុងការទប់ទល់ និងទទួលបានការគាំទ្រ ច្រើន។ រាជរដ្ឋាភិបាលខ្មែរត្រូវតែជួយសម្រួលរាល់ឯកសារផ្សេងៗចំពោះការស្នើសុំបើកសិប្បកម្ម ឧស្សាហកម្មផ្សេងៗ នៅក្នុងស្រុកខ្មែរ ដែលជាផលិតផលខ្មែរ ដើម្បីលើកស្ទួយសេដ្ឋកិច្ចនៅក្នុងស្រុក ស្របពេល ដែលមិនមានការនាំចូល និងពហិការមិនប្រើប្រាស់ផលិតផលសៀមរបស់ប្រជាជនខ្មែរ សរុបមកគឺ ដើម្បីសេដ្ឋកិច្ច អ្នកវិនិយោគខ្មែរ និងកសិករ ខ្មែរ។
- ប្រជាពលរដ្ឋត្រូវបណ្តុះសាមគ្គីជាតិនិយម ត្រូវបង្កើនអារម្មណ៍ស្រឡាញ់ជាតិ និងកុំឲ្យមានការបែងចែកគ្នាតាមគំនិត ទស្សនៈនយោបាយ ឬអត្ថប្រយោជន៍ខ្លួនឯង។ ចូលរួមចំណែកការពារដីជាតិ៖ ប្រជាពលរដ្ឋនៅតាមព្រំដែនត្រូវជួយ រាយការណ៍ និងកុំឲ្យមានការលួចទន្រ្ទានដីតាមព្រំដែន។ ពលរដ្ឋយើងត្រូវធ្វើសកម្មភាពគាំទ្រកងទ័ពពីព្រោះថាកិច្ចការ ពារជាតិមិនអាចជាការងាររបស់យោធាតែមួយឯងទេ តែត្រូវការសាមគ្គីរបស់ប្រជាជនទាំងមូល។ ត្រូវគាំទ្រទាំងផ្លូវចិត្ត និងផ្លូវសម្ភារៈដល់កងទ័ពក្នុងការការពារបូរណភាពទឹកដី។ ហើយយើងគ្រប់រូបអាចប្រើប្រាស់ការតស៊ូមតិដោយសន្តិវិធី ជួយផ្សព្វផ្សាយសិទ្ធិរបស់ខ្មែរ តាមសង្គមស៊ីវិល ឬអង្គការមូលដ្ឋាន ដើម្បីបង្កើតសំឡេងសាធារណៈទល់នឹងការ ឈ្លានពាន។ ប្រជាពលរដ្ឋខ្មែរ ត្រូវតែថែរក្សាចិត្តមួយ គំនិតមួយជាមួយនឹងរាជរដ្ឋាភិបាល យកឈ្នះលើមហិច្ឆតា ឈ្លានពានរបស់សៀម ចូលរួមថែរក្សាសន្តិភាពបានមួយថ្ងៃប្រសើរជាងមានសង្គ្រាមមួយថ្ងៃ។ បងប្អូនប្រជាពលរដ្ឋខ្មែរ តោងគិតបែបនេះថា យើងមានការឈឺចាប់និងទង្វើឈ្លានពានរបស់ចោរសៀមយ៉ាងហ្នឹងហើយ ចុះទម្រាំមេដឹកនាំដែល ជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះមុខប្រទេសជាតិ និងប្រជាជាតិខ្មែរទាំងមូលទៀតនោះ តើលោកមិនឈឺចាប់ទេឬ? គឺលោកឈឺចាប់! ដូច្នេះហើយមេដឹកនាំយើងខិតខំព្យាយាមដោះស្រាយតាមគ្រប់មធ្យោបាយ ដើម្បីការពារផល ប្រយោជន៍ជាតិ អធិបតេយ្យភាពជាតិ។ ដូចនេះយើងទាំងអស់គ្នាត្រូវតែរួមជាធ្លុងមួយជាមួយរដ្ឋាភិបាល ទោះប្រើពេល យូរបន្តិចមែន ក៏ប៉ុន្តែនឹងទទួលបានលទ្ធផលវិជ្ជមានច្រើន។
- ប្រជាពលរដ្ឋខ្មែរ ត្រូវតែខិតខំបណ្ដុះគំនិតស្នេហាជាតិ គំនិតជាតិនិយម គាំទ្រផលិតផលជាតិ ដើម្បីសេដ្ឋកិច្ចជាតិរីកចំរើន ជាក់ស្ដែងក្នុងរយៈពេលដ៏ខ្លីនេះ ក្រោយពីការគាំទ្ររបស់ប្រជាពលរដ្ឋរួមគ្នាពហិកាផលិតផលសៀម ផលិតផលខ្មែរមាន ការផ្ទុះគាំទ្រជាច្រើន និងពង្រីកបន្ថែមដើម្បីបំពេញនូវតម្រូវការនៅក្នុងស្រុក ។
Comments
Post a Comment