Skip to main content

ហេតុអ្វីសៀមនៅតែចិញ្ចឹមចិត្តចង់បន្តសង្គ្រាម ហើយពេលណាបានចប់?


ហេតុអ្វីសៀមនៅតែចិញ្ចឹមចិត្តចង់បន្តសង្គ្រាម ហើយពេលណាបានចប់?

មានហេតុផល 5 យ៉ាង៖

  1. ដើម្បីរកការគាំទ្រពីប្រជាពលរដ្ឋថៃ ព្រោះកន្លងមកស្ដេចថៃ និងយោធាស្ដេចថៃ បានធ្វើបាបប្រជាជន ហើយអ្នកគាំ ទ្រប្រជាធិបតេយ្យ លែងឲ្យតម្លៃ និងលែងមានប្រជាប្រិយភាពទៀតហើយ។
  2. ដើម្បីរំលាយបក្សប្រជាធិបតេយ្យស៊ីវិលដែលជាប់ឆ្នោត ដែលមានសំឡេងកៅអីលើសកៅអីយោធានៅព្រឹទ្ធសភា និងរដ្ឋ សភា។
  3. ដើម្បីអភិវឌ្ឍន៍វិស័យយោធាបន្ថែម ពីព្រោះប្រទេសថៃជាប្រទេសប្រជាធិបតេយ្យ ការប្រើប្រាស់ និងទិញអាវុធ គឺមានកម្រិត ដូច្នេះបើមានសង្គ្រាម ឬការឈ្លានពាន ពួកគេអាចទិញនឹងប្រើប្រាស់អាវុធដោយស្របច្បាប់។ 
  4. អូសបន្លាយសង្គ្រាម រង់ចាំមើលសភាពការណ៍សាកលលោកប្រែប្រួល បើមានឱកាសមានសង្គ្រាមលោកលើកទី 3 គឺវាយយកដីខ្មែរបន្ថែមបានដោយស្របច្បាប់តែម្ដង ពីព្រោះថៃកំពុងសម្លឹងមើលពីភូមិសាស្ត្រនយោបាយ ពិភពលោក កំពុងចាលាចល ដូច្នេះសៀមមានហេតុផលសមស្រប ដើម្បីអូសបន្លាយត្រៀមខ្លួន។ នៅត្រង់ចំណុចនេះមេដឹកនាំខ្មែរ យើង លោកយល់ច្បាស់ណាស់ ហើយក៏ត្រៀមសេណារិយោទប់ទល់រួចហើយដែរ។
  5. ដើម្បីបង្ខំកម្ពុជាឲ្យទទួលយកផែនទី ឯកតោភាគី 1/50000 ព្រោះសៀមយល់ថា មិនយូរទេខ្មែរប្រាកដជាបែកបាក់ផ្ទៃ ក្នុង ហើយសេដ្ឋកិច្ចខ្មែរមិនអាចទប់ទល់ជាប់ ដូច្នេះ ចង់ឬមិនចង់ រដ្ឋាភិបាលខ្មែរនឹងទទួលយក។ ថ្វីត្បិតតែចំណុចនេះ ថៃដឹងថាមេដឹកនាំខ្មែរបច្ចុប្បន្នមិនងាយ និងតែងតែបដិសេធដាច់អហិង្ការក៏ដោយ ប៉ុន្តែថៃនៅបាននរំពឹងថាពេលណាខ្មែរ បែកបាក់ ហើយកម្លាំងសម្អប់ និងក្រុមប្រឆាំងរដ្ឋាភិបាលកើនឡើង ថៃហ្នឹងបន្តឱកាសទន្ទ្រានយកតាមដែលអាចធ្វើទៅ បាន។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.