Skip to main content

ហេតុអ្វីសៀមមានគម្រោងឈ្លានពានលើព្រំដែនខេត្តពោធិ៍សាត់ និងកោះកុងបន្ត?


មានហេតុផលពីរយ៉ាង ទី១ ដើម្បីបំបែកកម្លាំងអន្តរាគមន៍ការពារប្រទេសកម្ពុជា និង ទី២បញ្ឆេះកំហឹងប្រជាពលរដ្ឋខ្មែរ អោយបញ្ឈប់ការគាំទ្ររដ្ឋាភិបាលលើនិតិវិធីដោះស្រាយផ្សេងៗ។ ក្រៅពីហេតុផលជាក់ស្ដែងទាំងពីរខាងលើ ហេតុផលដែល ថៃ (សៀម) តែងតែមានគម្រោង ឬការទន្ទេញឈ្លានពានតាមព្រំដែនខេត្ត ពោធិ៍សាត់ និងកោះកុង អាចពន្យល់បានតាមចំណុច ដូចខាងក្រោមផងដែរ៖

១. លេសប្រវត្តិសាស្ត្រកាន់កាប់ពីមុនៈ តំបន់ពោធិ៍សាត់ និងកោះកុង ធ្លាប់ស្ថិតក្រោមឥទ្ធិពល និងការគ្រប់គ្រងរបស់សៀម មុនពេលបារាំងយកត្រឡប់មកឲ្យកម្ពុជាក្នុងសតវត្សទី១៩។ ដូច្នេះ នៅក្នុងគំនិតនយោបាយថៃមួយចំនួន នៅតែមានការ តាំងចិត្តថា តំបន់ទាំងនេះជាផ្នែកមួយនៃ ដែនដីប្រត្តិសាស្ត្រ របស់ខ្លួន។

២. ទីតាំងយុទ្ធសាស្រ្ត

  • កោះកុង មានច្រកចូលសមុទ្រចូលឈូងសមុទ្រថៃ និងជិតផ្លូវដឹកជញ្ជូនអន្តរជាតិ។
  • ពោធិ៍សាត់ ជាច្រកភ្ជាប់ទន្លេសាបទៅសមុទ្រ ដែលអាចប្រើសម្រាប់ដឹកជញ្ជូន។
ទីតាំងទាំងពីរមានតម្លៃយុទ្ធសាស្ត្រខ្ពស់ ទាំងសម្រាប់យោធា និងពាណិជ្ជកម្ម។

៣. ធនធានធម្មជាតិ និងសេដ្ឋកិច្ចៈ តំបន់នេះសម្បូរទៅដោយព្រៃឈើធំៗ (ភ្នំក្រវាញ់) ដីសម្បូរ និងធនធានសមុទ្រ នៅកោះកុង។ ក៏មានការសន្និដ្ឋានថា អាចមានប្រេង ឬឧស្ម័នក្រោមដីសមុទ្រ។ នេះជាអត្ថប្រយោជន៍ធំដែលថៃចង់បាន។
៤. គោលនយោបាយពង្រីកឥទ្ធិពលៈ ថៃប្រើយុទ្ធសាស្ត្រ លួចលួសបន្តិចៗ ដោយដាក់បន្លា សម្ភារៈ ឬអះអាងលើព្រំដែន ដើម្បីពង្រីកឥទ្ធិពល។ តំបន់ពោធិ៍សាត់ និងកោះកុង គឺជាចំណុចងាយស្រួលសម្រាប់បន្តយុទ្ធសាស្ត្រនេះ។
៥. សម្ពាធនយោបាយក្នុងប្រទេសខ្លួនៈ ម្តងម្កាល អ្នកនយោបាយ ឬយោធាថៃ ប្រើ “បញ្ហាព្រំដែន” ជាឧបករណ៍ នយោបាយ ដើម្បីបង្កើនកេរ្តិ៍ឈ្មោះ និងទាក់ទាញសម្លេងគាំទ្រពីជនជាតិខ្លួន។សរុបមក ថៃចង់ពង្រីកតំបន់ជម្លោះទៅដល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ព្រោះចង់បំបែកកម្លាំងការពាររបស់កម្ពុជា និងបន្ថយទំនុកចិត្តរបស់ពលរដ្ឋខ្មែរមកលើមេដឹកនាំ។ យ៉ាងវិញទៀត ថៃប្រើលេសប្រវត្តិសាស្រ្តថាខេត្តពោធិ៍សាត់ និងកោះកុងជាអតីតដែនដីគ្រប់គ្រងដោយថៃ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.