សមយុទ្ធយោធា មានន័យថា ការហ្វឹកហាត់យុទ្ធសាស្ត្រ និងយុទ្ធវិធីរបស់ទាហាន ឬកងកម្លាំងប្រដាប់អាវុធ ដោយធ្វើជាការ ប្រតិបត្តិការតាមបែបសង្រ្គាម ឬស្ថានភាពជិតមានសង្រ្គាម។
សមយុទ្ធយោធា មានគោលបំណងសំខាន់ៗដូចជា៖
- បណ្តុះបណ្តាល កងទ័ពឱ្យស្គាល់ការប្រើប្រាស់អាវុធ ឧបករណ៍ និងយុទ្ធសាស្ត្រផ្សេងៗ។
- បង្កើនសមត្ថភាពសហការណ៍ រវាងកងទ័ព និងកងទ័ពនានា (កងជើងគោក កងជើងអាកាស កងជើងទឹក)។
- ត្រៀមខ្លួន សម្រាប់ការការពារជាតិ ឬការចូលរួមសន្តិសុខអន្តរជាតិ។
- សាកល្បងនិងវាយតម្លៃ យុទ្ធសាស្ត្រ យុទ្ធសិល្បៈ និងការគ្រប់គ្រងយោធា។
ជាទូទៅនៅក្នុងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងអន្តរជាតិ ផលប្រយោជន៍ និងមិត្តភាព មិនអាចសម្រេចក្នុងពេល តែមួយបានទេ។ មានហេតុផលមួយចំនួនដែលសមយុទ្ធយោធាផ្លូវអាកាសសៀម-ចិននឹងត្រូវកើតឡើង៖
- ជាធម្មតាការធ្វើសមយុទ្ធរវាងប្រទេសនិងប្រទេស គឺជាកិច្ចសហប្រតិបត្តិការយោធា ហើយពេលវេលាដែលកំណត់ សុទ្ធតែបានជ្រើសរើសមុនរយៈពេលកន្លះឆ្នាំឡើងទៅ នៅត្រង់ចំណុចនេះ គឺបញ្ជាក់ថាចិននិងសៀម មានកិច្ចសន្យា និងកិច្ចព្រមព្រៀងមុនពេលដែលសៀមឈ្លានពានខ្មែរទៅទៀត ហើយបើសិនជាចិនលុបចោល ប្រាកដជាមានផល ប៉ះពាល់ក្នុងទំនាក់ទំនងជាច្រើន ចំពោះទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មសេដ្ឋកិច្ច និងនយោបាយ.ល.។
- ចំពោះសមយុទ្ធក្រៅអំពីការតភ្ជាប់នៃមធ្យោបាយ ដើម្បីទំនាក់ទំនងសហប្រតិបត្តិការយោធាក្នុងតំបន់ ក៏ជាការដើម្បីស្ទាប ស្ទង់សមត្ថភាពយោធាផងដែរ កន្លែងនេះបើគ្រាន់តែគិតធម្មតាក៏បានដែរ ហេតុអ្វីសៀមមានយន្តហោះ យើងមានអាវុធ បាញ់? ហេតុអ្វីយើងត្រូវខឹងបងប្អូនយើងទៅផ្ទះសត្រូវ សិក្សាពីសត្រូវ ដើម្បីបំពេញតម្រូវការយើងដែលត្រូវប្រើប្រាស់? ក្នុងចំណុចនេះកុំប្រាប់ឱ្យសៀមដឹង យើងនិយាយតែគ្នាយើងបានហើយ។ ត្រង់ចំណុចនេះមានន័យថាចិនចំណេញ ទាំងពីរ។
- អ្វីទៅទំនាក់ទំនងកម្ពុជាចិន? ចាប់តាំងពីសម័យសម្ដេចសីហនុ រហូតមកដល់បច្ចុប្បន្ន ចិនមិនដែលចោលខ្មែរយើងទេ ថែមទាំងធ្លាប់ជួយយើងជាច្រើនលើក លើវិស័យយោធា លើវិស័យសេដ្ឋកិច្ច ដំណោះស្រាយនយោបាយជាច្រើន រហូត ខ្មែរយើង រីកចម្រើនជាបន្តបន្ទាប់ដោយផ្អែកលើទំនាក់ទំនង។ ដូចពាក្យមួយគេលើកឡើងថា យើងផឹកទឹកឱ្យនឹក ដល់ប្រភព ជ្រកម្លប់ឱ្យស្គាល់អ្នកដាំ កាប់ថ្មចំណាំកុំឲ្យភ្លេច។ ត្រង់ចំណុចនេះគឺចង់មានន័យថា ថ្វីត្បិតតែចិនមានទំនាក់ ទំនងមិត្តភាពជាមួយកម្ពុជាជាយូរមកហើយក៏ដោយ ក៏ចិនត្រូវការដៃគូនយោបាយផ្សេងទៀត ដើម្បីពង្រីកនិងពង្រឹង ឥទ្ធិពលរបស់ខ្លួនទប់ទល់នឹងមហាអំណាចផ្សេងទៀតដែរ។
- ចិនធ្វើសមយុទ្ធជាមួយសៀម ដើម្បីព្យាយាមកាត់បន្ថយការសង្ស័យជាច្រើនក្នុងពេលកន្លងមក ក្នុងទំនាក់ទំនងដាក់ ប្រតិបត្តិការទិញ.លក់ និងជំនួញយោធាផ្សេងៗ រវាងកម្ពុជានិងចិនផងដែរ មិនតែប៉ុណ្ណោះក៏អាចឱ្យខ្មែរ កាន់តែមាន ទំនើបកម្មយោធាជាមួយចិនផ្សេងៗទៀត ដោយគ្មានការសង្ស័យ ទើបការជ្រើសរើសពេលវេលាសមយុទ្ធរវាងសៀម និងចិន ពីកន្លងមក ចំនៅក្នុងពេលនេះ គឺជាការបញ្ជាក់ច្បាស់ ថាកម្ពុជានឹងចិន មិនមានអ្វីដូច អន្តរជាតិមួយចំនួន ថ្កោលទោសនោះទេ។ ចំណុចនេះមានន័យថា ចិនចង់បង្វែរស្ថានការណ៍ដែលមហាអំណាចធំៗកំពុងចោទប្រកាន់កម្ពុជា ថាមានបំណងសហប្រតិបត្តិការស៊ីជម្រៅផ្នែកយោធាជាមួយចិន ពិសេសគឺមូលដ្ឋានទ័ពចិននៅកម្ពុជា។ ក៏ប៉ុន្តែយើងក៏ មិនប្រាកដដែរថាប្រទេសចិនមិនមានបំណងដាក់ឥទ្ធិពលរបស់ខ្លួនជាមួយថៃ ដើម្បីបន្ថយឥទ្ធិពលអាមេរិកនៅឥណ្ឌូចិន ក៏ដូចជាអាស៊ីអាគ្នេយ៍។
- បងប្អូនក៏នៅចាំដែរព្រះបន្ទូលសម្ដេចសីហនុ មានតែចិនទេដែលអាចការពារខ្មែរឲ្យគង់វង្សបាន ដើម្បីទប់ទល់បរទេសនៅ ក្បែរខាងយើងទាំងអស់ដែលចង់ឈ្លានពានយើង ទោះបីពេលខ្លះចិនហាក់បីដូចស្និទ្ធស្នាលនិងប្រទេសក្បែរខាងយើង ប៉ុន្តែមិនដែលភ្លេចខ្មែរយើងទេ ព្រោះមានតែប្រទេសខ្មែរទេដែរអាចអោយចិនគ្រប់គ្រងស្ថេរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ បាន។ ត្រង់ចំណុចនេះមានន័យថាចិនដាច់ខាតមិនចោលកម្ពុជាទេ។
- ចិនធ្វើសមយុទ្ធជាមួយសៀម ក៏ដើម្បីការបញ្ជាក់ពីវិស័យយោធានៅក្នុងតំបន់ និងសមត្ថភាពសព្វាវុធរបស់ចិនចំពោះ សៀមក៏ដូចមហារអំណាចនៅពីក្រោយសៀមផងដែរ។ មិនតែប៉ុណ្ណោះក៏បញ្ជាក់បានថា សហប្រតិបត្តិកាសមយុទ្ធយោធា ការប្រើប្រាស់អាវុធ រវាងកម្ពុជានិងចិនកន្លងមក គឺសុទ្ធតែមានអនុភាពខ្លាំងក្លាពិតប្រាកដ ឱ្យសៀមនិងមហាអំណាច នៅពីក្រោយសៀមបានដឹង កុំចេះតែហ៊ានផ្ដេសផ្ដាស។
Comments
Post a Comment