នៅក្នុងវិបត្តិជម្លោះព្រំដែនជាមួយនឹងប្រទេសកម្ពុជា សៀមបានរៀបសេនារីយូយ៉ាងច្រើនដើម្បីមានប្រៀបយកឈ្នះកម្ពុជា ហើយ សេនារីយ៉ូនីមួយៗ សៀមបានគិតគូរយ៉ាងម៉ត់ចត់។ ចំណែកនៅខាងប្រទេសកម្ពុជាវិញ ក៏បានខិតខំប្រតិកម្មតបទប់ទល់នឹងសេនារីយូឈ្លានពានរបស់សៀមដែរ។ ខាងក្រោមនេះ គឺជាការពន្យល់បកស្រាយអំពីយុទ្ធសាស្ត្រសេណារីយ៉ូរបស់សៀម និងប្រតិកម្មរបស់កម្ពុជា ដោយយើងខ្ញុំសុំយោងប្រភព Hok Nave និងធ្វើការបរិយាយបន្ថែមដូចតទៅ៖
ហេតុអ្វីសៀមមិនហ៊ានផ្ទុះអាវុធក្រោយពីលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បញ្ជាអោយមានបទឈប់បាញ់? ហេតុផលសំខាន់ៗដែលធ្វើឲ្យសៀម ឬ(ថៃ) មិនហ៊ានបន្តផ្ទុះការប្រើអាវុធជាមួយកម្ពុជា ក្រោយពេលប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បញ្ជាឲ្យមានបទឈប់បាញ់ពីព្រោះ ៖
- ទី១ៈ ឥទ្ធិពលនយោបាយអាមេរិកៈ អាមេរិក ជាជាតិធំដែលមានឥទ្ធិពលយ៉ាងខ្លាំងលើប្រទេស ក្នុងតំបន់អាស៊ាន និងអង្គការ អន្តរជាតិ។ បើប្រទេសមួយមិនគោរពបញ្ជា ឬសំណើររបស់អាមេរិក អាចនាំឲ្យប្រឈមមុខនឹងសម្ពាធធ្ងន់ បន្ថែមទៀត។
- ទី២ៈ កត្តាសន្តិសុខអន្តរជាតិៈ ប្រសិនបើថៃបន្តប្រយុទ្ធជាមួយកម្ពុជា នឹងបង្កើតភាពអស្ថិរភាពក្នុងតំបន់ ដែលអាមេរិក និងអង្គការសហប្រជាជាតិអាចចូលមកចូលរួម ឬចាត់វិធានការបង្ខំ។
- ទី៣ៈ ផលប្រយោជន៍សេដ្ឋកិច្ចៈ ថៃមានអត្ថប្រយោជន៍ធំជាមួយអាមេរិក ទាំងពាណិជ្ជកម្ម និងវិនិយោគ។ បើធ្វើផ្ទុះ សង្គ្រាម ធនធាន និងសេដ្ឋកិច្ចរបស់ខ្លួននឹងរងផលប៉ះពាល់ធ្ងន់ ហើយអាមេរិកក៏អាចដាក់វិធានការទប់ស្កាត់។
- ទី៤ៈ អន្តរជាតិឲ្យកិត្តិយសដល់បទឈប់បាញ់ៈ ពេលអាមេរិកយកសំឡេង ហើយបញ្ជាឲ្យមានបទឈប់បាញ់ ប្រទេសជិតខាង និងសហគមន៍អាស៊ានក៏គាំទ្រផងដែរនោះ ដូច្នេះថៃមិនអាចប្រឆាំងទៅនឹងស្ថានការណ៍ដែលមាន សម្ពាធអន្តរជាតិច្រើនបានទេ។
- ទី៥ៈ ការទាមទារពីសង្គមខ្លួនឯងៈ ប្រជាជនថៃភាគច្រើនក៏មិនចង់ឲ្យមានសង្គ្រាមជាមួយកម្ពុជា ព្រោះសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពួកគេនឹងរងផលប៉ះពាល់។
សរុបគឺ បន្ទាប់ពីអាមេរិកចូលមកជ្រៀតជ្រែកនៅក្នុងជម្លោះខ្មែរថៃនេះមក តម្លាភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខអន្តរជាតិ ក្នុងតំបន់បានធ្វើឲ្យថៃត្រូវបញ្ឈប់ការប្រើអាវុធ ហើយគោរពតាមបទឈប់បាញ់ ពីព្រោះសៀមខ្លាចខូចទំនាក់ទំនងយោធា ជាមួយអាមេរិក និងខ្លាចអាមេរិកដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ច ជាពិសេសខ្លាចខ្មែរមានសិទ្ធិស្របច្បាប់ក្នុងសង្គ្រាម និងមានអន្តរជាតិ គាំទ្រសង្គ្រាមកម្ពុជាផងដែរ។
Comments
Post a Comment