នៅក្នុងប្រវត្តិសាស្ត្រពិភពលោក មានករណីជាច្រើនដែលរដ្ឋបានប្រើក្រុមជនហិង្សា ឬអង្គការឧក្រិដ្ឋ កម្ម ដើម្បីបំពេញតួនាទីសន្តិសុខ ឬបង្ក្រាបគូប្រជែង។ ទោះបីជាមានប្រយោជន៍រយៈពេលខ្លី ប៉ុន្តែ ករណីភាគច្រើនបង្ហាញថា វាមានហានិភ័យខ្ពស់ចំពោះប្រព័ន្ធច្បាប់ និងស្ថិរភាពរយៈពេលវែង។
១. អឺរ៉ុប៖ កម្លាំងប៉ារ៉ាមីលីតារី ឬទាហានស៊ីឈ្នួលអាវខ្មៅ
នៅក្នុងប្រទេស Italy សម័យ Benito Mussolini ក្រុម Blackshirts ឬក្រុមអាវខ្មៅ ត្រូវបានប្រើ ដើម្បីបង្ក្រាបគូប្រជែងនយោបាយ ហើយបញ្ចូលជាកម្លាំងផ្លូវការរបស់រដ្ឋ។ ដូចគ្នានេះ ក្នុងប្រទេស Germany សម័យ Adolf Hitler ក្រុម SA ត្រូវបានប្រើដើម្បីបង្កើតបរិយាកាស ភ័យខ្លាចដល់អ្នកប្រឆាំងនយោបាយ មុនពេលរដ្ឋបំបាត់មេដឹកនាំនេះខ្លះវិញ ដើម្បីរក្សាអំណាច។ វាបានបង្ហាញលក្ខណៈរួមថា៖
- ប្រើអំពើហិង្សាជាឧបករណ៍នយោបាយ
- ផ្តល់អភ័យឯកសិទ្ធិផ្លូវច្បាប់ ដោយមិនដាក់ទោសទណ្ឌ
- ហើយចុងក្រោយ បង្កើតជារដ្ឋផ្តាច់ការ ( របបមូសីលីនី និង ណាហ្ស៊ីហ៊ីត្លែ)។
២. រុស្ស៊ី និងអាមេរិកឡាទីន៖ ការបង្កើតកម្លាំងស្រមោល និងធានាអភ័យឯកសិទ្ធិ
ក្នុងប្រទេស Russia ក្រុម Wagner មានតួនាទីជាកម្លាំងយោធាឯកជន ដែលពាក់ព័ន្ធនឹង Vladimir Putin។ ករណីបះបោរឆ្នាំ 2023 បង្ហាញថា កម្លាំងក្រៅប្រព័ន្ធអាចក្លាយជាគ្រោះថ្នាក់ដល់រដ្ឋផ្ទាល់។ ដូចនេះ ហើយ បានជាមេបញ្ជាការក្រុម វ៉េកណឺ ត្រូវបានសម្លាប់។
នៅ Colombia និង El Salvador ក៏មានប្រវត្តិប្រើក្រុមប្រដាប់អាវុធក្រៅច្បាប់ ដើម្បីបង្ក្រាបក្រុមបះបោរ ឬឧក្រិដ្ឋជនដែរ។ ហើយជាលទ្ធផលគឺកើតមាន៖
- ការរំលោភសិទ្ធិមនុស្ស
- បាត់បង់ភាពទុកចិត្តលើរដ្ឋ
- ពិបាកគ្រប់គ្រងក្រោយមក។
៣. អាស៊ី៖ ជប៉ុន និងកូរ៉េខាងត្បូង អនុវត្តការអនុគ្រោះ និងការកែទម្រង់
នៅ Japan រដ្ឋមិនបានបញ្ចូល Yakuza ជាផ្លូវការទេ ប៉ុន្តែមានការអត់ធ្មត់ និងប្រើជាអ្នកបង្ក្រាបបាតុកម្ម ខ្លះៗ។ ចុងក្រោយ ប្រទេសបានបង្កើតច្បាប់តឹងរ៉ឹង ដើម្បីកាត់បន្ថយឥទ្ធិពលពួកក្រុមនេះវិញ។
នៅ South Korea សម័យរបបយោធា ក្រោម ការដឹកនាំដោយលោក Park Chung-hee និង លោក Chun Doo-hwan មានការប្រើក្រុមក្រៅប្រព័ន្ធបំបែកបាតុកម្ម។ បន្ទាប់ពីផ្លាស់ប្តូរទៅប្រជាធិបតេយ្យ នៅឆ្នាំ ១៩៨៧ កម្លាំងសន្តិសុខត្រូវបានបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ។
ជប៉ុនរើសយកយន្តការការអនុគ្រោះ និងការអត់ធ្មត់អាចធ្វើឲ្យក្រុមឧក្រិដ្ឋកម្មរឹងមាំ ដែលធ្វើឲ្យ ក្រុម យ៉ាគូសា មានឥទ្ធិពលក្នុងប្រទេសពេលនោះ។
កូរ៉េខាងត្បូងប្រើពួកក្រៅប្រព័ន្ធ លទ្ធផលផ្ទះការតវ៉ាយ៉ាងធំ រហូតរំលាយប្រព័ន្ធគ្រប់គ្រងបែប នោះចោល ហើយមានការកំណត់អាណត្តិមេដឹកនាំត្រឹមតែមួយអាណត្តិគត់ពីពេលនោះមក។
ប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានធ្វើការកែទម្រង់ស្ថាប័នគឺជាចម្លើយរយៈពេលវែង និងជាជម្រើសត្រឹមត្រូវមួយ។
ដូចនេះ ការប្រើជនពាលជាកម្លាំងសន្តិសុខ កើតឡើងពេលរដ្ឋខ្សោយ ឬចង់គេចចេញពីការទទួលខុស ត្រូវផ្លូវច្បាប់។
- វាអាចមានប្រសិទ្ធភាពរយៈពេលខ្លី ប៉ុន្តែបង្កគ្រោះថ្នាក់រយៈពេលវែង។
- កម្លាំងក្រៅប្រព័ន្ធ ងាយក្លាយជាអំណាចស្រមោល។
- ប្រទេសដែលរឹងមាំចុងក្រោយ គឺជ្រើសរើសវិធីសាស្ត្របណ្តុះបណ្តាលវិជ្ជាជីវៈ និងគណនេយ្យ ភាព។
- ការកែប្រែជនល្មើសដោយវិធីស្តារសម្បទា និងការអប់រំសីលធម៌វិជ្ជាជីវៈ (rehabilitation) ខុសពី ការផ្តល់អំណាចឲ្យក្រុមអំពើហិង្សា។ ចុះប្រទេសកម្ពុជាវិញ?
ន័យសម្រាប់ប្រទេសកម្ពុជាៈ
បើយកមេរៀនអន្តរជាតិមកធៀបនឹងបរិបទកម្ពុជា៖
- ប្រសិនបើគំនិតនេះមានន័យថា “បម្លែងជនល្មើសឲ្យក្លាយជាពលរដ្ឋល្អ” តាមរយៈបណ្តុះ បណ្តាល និងវិន័យតឹងរ៉ឹង → អាចជាវិធានការសង្គមវិជ្ជមាន។
- ប៉ុន្តែបើមានន័យថា ផ្តល់អំណាចសន្តិសុខក្រៅប្រព័ន្ធច្បាប់ → មានហានិភ័យខ្ពស់ចំពោះនីតិ រដ្ឋ និងភាពទុកចិត្តសាធារណជន។
ជាសន្និដ្ឋាន ប្រវត្តិសាស្ត្របង្ហាញថា រដ្ឋដែលពឹងផ្អែកលើ “ជនពាល” ដើម្បីរក្សាសន្តិសុខ អាចរកបានភាពស្ងប់ស្ងាត់រយៈពេលខ្លី ប៉ុន្តែបាត់ បង់ភាពស្របច្បាប់ និងស្ថិរភាពរយៈពេលវែង។
ដូច្នេះ ជម្រើសដែលមាននិរន្តរភាពបំផុត គឺ
- ពង្រឹងកម្លាំងសន្តិសុខវិជ្ជាជីវៈ ប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវ។
- បង្កើនគណនេយ្យភាព និងភាពជឿជាក់ដល់សាធារណជន។
- អនុវត្តកម្មវិធីកែប្រែជនល្មើសតាមយន្តការស្តារនីតិសម្បទា សីលធម៌ និងវិជ្ជាជីវៈ ដោយមិន បង្កើតកម្លាំងស្រមោលថ្មី៕
Comments
Post a Comment