Skip to main content

វៀតណាមបន្ថែមរយៈពេលឈប់សម្រាកលំហែមាតុភាព​រហូតដល់៧ខែ ​ក្រោម​វិសោធនកម្ម​ច្បាប់​ការងារ​ថ្មី



ការឈប់សម្រាកលំហែមាតុភាព គឺជាអត្ថប្រយោជន៍ការងារដ៏សំខាន់បំផុតមួយ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃ ក្របខ័ណ្ឌការងាររបស់និយោជិតជាស្ត្រី នៃច្បាប់ស្ដីពីការងារនៅប្រទេសនីមួយៗ។ នៅក្នុងការអភិវឌ្ឍគោល នយោបាយដ៏សំខាន់មួយនេះ ប្រទេសវៀតណាមបានអនុម័តវិសោធនកម្មច្បាប់ការងាររបស់ខ្លួន ដែលពន្យារការ ឈប់សម្រាកលំហែមាតុភាពសម្រាប់និយោជិតស្ត្រី រហូតដល់ប្រាំពីរខែ។ វិសោធនកម្មនេះត្រូវបានអនុម័តជាផ្លូវការ ហើយនឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗដែលទាំងនិយោជក និងនិយោ ជិតគួរតែយល់ដឹង៖

១. បទប្បញ្ញត្តិថ្មីស្តីពីរយៈពេលឈប់សម្រាកលំហែមាតុភាព

យោងតាមក្រមការងារឆ្នាំ ២០១៩ និយោជិតស្ត្រីមានសិទ្ធិឈប់សម្រាកលំហែមាតុភាពរយៈពេលប្រាំមួយខែ រួមទាំង ការឈប់សម្រាកមុន និងក្រោយសម្រាលកូន ហើយរយៈពេលមុនសម្រាលកូនមិនអាចលើសពីពីរខែបានទេ។

នៅក្នុងសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥ អ្នកតាក់តែងច្បាប់បានអនុម័តការធ្វើវិសោធនកម្ម ដែលណែនាំការកែលម្អដ៏សំខាន់មួយចំពោះបទបញ្ញត្តិនេះ យោងតាមបទប្បញ្ញត្តិថ្មីនេះ និយោជិតស្ត្រីដែលសម្រាល កូនទីពីរ ឬកូនបន្តបន្ទាប់នឹងទទួលបានការឈប់សម្រាកលំហែមាតុភាពបន្ថែមមួយខែទៀត លើបទប្បញ្ញត្តិបច្ចុប្បន្ន ដែលមានរយៈពេលត្រឹមតែ ៦ខែ។ បទប្បញ្ញត្តិនេះក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា និយោជកមិនត្រូវបានអនុញ្ញាត ឱ្យចាត់តាំងនិយោជិតស្ត្រីដែលមានផ្ទៃពោះ ចាប់ពី ៦ខែ ឬ៧ ខែឡើងទៅ ទៅធ្វើការវេនយប់ ការងារបន្ថែមម៉ោង ឬការងារដែលត្រូវធ្វើដំណើរអាជីវកម្មផ្លូវឆ្ងាយនោះដែរ ទោះបីជាពួកគេមិនទាន់បានចាប់ផ្តើមឈប់សម្រាកលំហែមាតុភាពក៏ដោយ។ បទប្បញ្ញត្តិនេះនឹងត្រូវចូលជាធរមាន នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ ខណៈច្បាប់ស្ដីពីការងារនៅកម្ពុជា អនុញ្ញាតឲ្យនិយោជិតជាស្ត្រី អាចឈប់សម្រាកមាតុភាពត្រឹមតែ ៣ខែប៉ុណ្ណោះ មិនថាកូនទីប៉ុន្មាននោះទេ។៕

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.