Everest គឺជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក។ ភ្នំនេះមានទីតាំងស្ថិតនៅព្រំប្រទល់ប្រទេសចិន និងប្រទេសនេប៉ាល់ ដោយមានកំពស់រហូតដល់ ៨១៤៨ម៉ែត្រ។ តាមភាសាទីបេ អេវើរេសមានន័យថា មាតានៃពិភពលោក។
កំពូលភ្នំដែលគ្របដណ្តប់ដោយទឹកកកដ៏ក្រាស់នេះ បានទាក់ទាញអ្នកឡើងភ្នំ និងអ្នករុករកជាច្រើនរាប់មិនអស់។ ភ្នំអេវើរេសមិនត្រឹមតែជាចំណុចខ្ពស់បំផុតនៃផែនដីប៉ុណ្ណោះទេ ភ្នំនេះក៏ជាជម្រកនៃប្រព័ន្ធអេកូឡូស៊ី alpine តែមួយគត់ដែលមានរុក្ខជាតិ និងសត្វសម្បូរបែបផងដែរ។ ភ្នំ Everest ស្ថិតនៅរយៈកម្ពស់ខ្ពស់ខ្លាំង ដែលមានអុកស៉ីហ្សែនតិចតួច ហើយស៉ីតុណ្ហភាពធ្លាក់ចុះដល់កម្រិតទាបបំផុតដែរ រីឯអាកាសធាតុមានការប្រែប្រួលជាប្រចាំ ដោយមិនអាចស្មានដឹងនិងមានគ្រោះថ្នាក់បំផុត។ ដូច្នេះហើយ ការឡើងទៅកាន់កំពូលភ្នំនេះ មិនមែនជារឿងងាយនោះទេ។ អ្នកវិទ្យាសាស្ត្របានយកកំពូលភ្នំនេះ ធ្វើជាទីតាំងសិក្សាពីការប្រែប្រួលអាកាសធាតុ ភូគព្ភសាស្ត្រ និងការសម្របខ្លួននៃសារពាង្គកាយមនុស្ស នៅទីកន្លែងខ្ពស់ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីការវិវត្តន៍នៃធម្មជាតិរបស់ផែនដីយើង។


Comments
Post a Comment