Skip to main content

ថៃខឹងឆេះដុំ និងបន្ទោសមីយ៉ាន់ម៉ា ដែលបិទព្រំដែនជាឯកតោភាគី

 


ថៃកំពុងក្រពុលមុខខ្លាំងនិងឆ្លេឆ្លារិះរកវិធីដើម្បីដោះស្រាយ ក្រោយពេលមីយ៉ាន់ម៉ា សម្រេចបិទព្រំដែន Mae Sot-Myawaddy 2 ជាឯកតោភាគី ធ្វើឲ្យរថយន្តដឹកជំនិញរាប់រយគ្រឿងត្រូវជាប់គាំងនៅព្រំដែន ខាតបង់ប្រាក់រាប់ ពាន់លានបាត។ 
តាមការចុះផ្សាយរបស់​ The Nation​ កាលពីថ្ងៃចន្ទទី១៩ ខែសីហា ឆ្នាំ២០២៥, មីយ៉ាន់ម៉ា បានសម្រេចចិត្ត បិទស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ ភ្លាមៗដោយមិនបានជូនដំណឹងដល់ភាគីថៃជាមុនឡើយ  ដែលបញ្ហានេះបាន ធ្វើឱ្យឡានដឹកទំនិញធុនធំរបស់ថៃ រហូតដល់ប្រមាណជា ៥០០គ្រឿងជាប់ស្ទះកកកុញ ហើយកំពុងគំរាមកំហែងដ ល់ពាណិជ្ជកម្មក្នុងទំហំរហូតដល់ទៅប្រមាណ៤ពាន់លានដុល្លារអាម៉េរិកឯណោះ។
ឆ្លើយតបទៅនឹងវិបត្តិនេះ សភាពាណិជ្ជកម្មខេត្ត Tak នៃប្រទេសថៃ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំ ពីផលប៉ះពាល់នៃការបិទព្រំដែន។ កិច្ចប្រជុំ ​ស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ចរចា​ជា​បន្ទាន់​ជាមួយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដើម្បី​រក​ដំណោះស្រាយ​។
ចំណែកឯសារព័ត៌មាន​ក្នុងស្រុកមីយ៉ាន់ម៉ា Burma News International ឯណោះវិញ បាន​រាយការណ៍ កាលពីថ្ងៃចន្ទផងដែរ​ថា រថយន្តដឹកទំនិញថៃត្រូវបាន​ជាប់ស្ទះនៅត្រឹមក្រុង Mae Sot តាំងតែពីថ្ងៃ ៥ សីហា មកម្ល៉េះ ដោយ​រងចាំការអនុញ្ញាតឱ្យនាំចូលទៅមីយ៉ាន់ម៉ា ខណៈរបបយោធាបានហាមឃាត់ការនាំចូលទំនិញថៃ ៣៥ ប្រភេទ ​ដើម្បីពិនិត្យឡើងវិញ​នូវអាជ្ញាប័ណ្ណ ការអនុញ្ញាត និងនីតិវិធីពាក់ព័ន្ធទាំងអស់។
ការបិទព្រំដែននេះជាការបញ្ជាផ្ទាល់ចេញពីរដ្ឋធានីណៃពិដោ របស់មីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃវិធានការបង្រ្កាប ការនាំចូលខុសច្បាប់ ក្នុងគោលបំណងបង្វែរប្រាក់ចំណេញពីពាណិជ្ជកម្មតាមព្រំដែនទៅកាន់រដ្ឋាភិបាលថ្នាក់ជាតិ ព្រោះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មួយភាគធំនៃប្រាក់ចំណូលបានពីពាណិជ្ជកម្មតាមព្រំដែននេះបានធ្លាក់ទៅ ក្នុងដៃយោធានៅក្នុងតំបន់ព្រំដែនខាងលើតែប៉ុណ្នោះ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាពេលនេះកំពុងស្វះស្វែងរឹតបន្តឹងលើការគ្រប់គ្រងឡើងវិញ និងបង្កើនប្រាក់ចំណូលដើម្បីឱ្យ ខ្លួនមានសេដ្ឋកិច្ចកាន់តែរឹងមាំ។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈដែលស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ ដែលជា ស្ពានពាណិជ្ជកម្មដ៏សំខាន់ត្រូវបានបិទ ស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ នៅតែបើកដំណើរការធម្មតាសម្រាប់អ្នក ថ្មើរជើង និងពាណិជ្ជកម្មតូចតាចក្នុងមូលដ្ឋាន ជាធម្មតា។ ​សូមបញ្ជាក់ជូនលោកអ្នកផងដែរថា ច្រកព្រំដែន Mae Sot-Myawaddy 2 ស្ថិតនៅក្នុង​ក្រុង​ Mae Sot នៃខេត្ត Tak ប្រទេសថៃ និងក្រុង Myawaddy នៃរដ្ឋ Kayin របស់មីយ៉ាន់ម៉ា ជាចំណុចព្រំដែនរសើបនាពេលកន្លងមក ពាក់ព័ន្ធការជួញដូរមនុស្សពីថៃទៅមីយ៉ាន់ម៉ា ដើម្បីធ្វើការ ក្នុងមជ្ឈមណ្ឌលបោកប្រាស់អនឡាញ។ មិនត្រឹមប៉ុណ្ណឹង ច្រកនេះដែរ គឺជាច្រកដឹកជញ្ជូនដ៏សំខាន់បំផុតមួយរវាង ប្រទេសទាំង២។
សរុបមក ការបន្តបិទស្ពានពាណិជ្ជកម្មឆ្លងកាត់ដ៏សំខាន់នេះនឹងជះផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន នៅទាំងសងខាងនៃព្រំដែនថៃ-មីយ៉ាន់ម៉ា ហើយអ្នកដែលខាតបង់ធ្ងន់ធ្ងរជាងគេ គឺខាងភាគីថៃ ដែលធ្វើឱ្យថៃខឹងឆេះ ដុំ ហើយបន្ទោសមីយ៉ាន់ម៉ា ថាបិទព្រំដែនជាឯកតោភាគីមិនគោរពភាពជាប្រទេសជិតខាងគ្នា៕



Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.