Skip to main content

ប្រទេសមានបំផុតក្នុងពិភពក្នុងពិភពលោក

លុចសំបួរ ជាប្រទេស​តូច​​មួយ​ក្នុង​សហភាព​អឺរ៉ុប​ ប៉ុន្តែជា​ប្រទេស​មានជាងគេ​ ក្នុងចំណោមប្រទេសមានបំផុតក្នុងពិភពក្នុងពិភពលោក។ មនុស្សម្នាក់ក្នុងចំណោមប្រជាជននៅប្រទេសលុចសំបួ ១៥ នាក់ គឺជាមហាសេដ្ឋី។ ហេតុ​អ្វី​បាន​ជា Luxembourg ក្លាយជាប្រទេសអ្នកមានបែបនេះ?

ប្រទេសនេះបានបន្ធូរបន្ថយពន្ធ ដើម្បីទាក់ទាញក្រុមហ៊ុនធំៗ និងបុគ្គលដែលមានទ្រព្យសម្បត្តិ ឲ្យមកវិនិយោគនៅក្នុងប្រទេសនេះ។ ជាមធ្យមតម្លៃផ្ទះនៅក្នុងប្រទេសលុចសំបួ គឺមានតម្លៃប្រមាណជា 1.3 លានដុល្លារក្នុងមួយល្វែង ដែលតួលេខនេះបង្ហាញពីស្តង់ដាររស់នៅខ្ពស់របស់ប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើន។ ប្រទេសលុចសំបួរ មិនត្រឹមតែជាប្រទេសអ្នកមានប៉ុណ្ណោះទេ ថែមទាំងជាប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងលោក ព្រមទាំងជាប្រទេសដែលស្អាតបំផុតផងដែរ។

ខុសពីប្រទេសដទៃ លុចសំបួរ មិនមានប្រធានាធិបតីទេ ហើយក៏ជាប្រទេសដំបូងគេក្នុងពិភពលោកដែលផ្តល់ការដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ដែលជួយសម្រួលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ លើសពីនេះ ប្រទេសនេះក៏មាន Wi-Fi ល្បឿនលឿន គ្រប់ទីកន្លែង ដោយឥតគិតថ្លៃ ដែលអនុញ្ញាតឱ្យប្រជាជនរក្សាទំនាក់ទំនងបានគ្រប់ពេលវេលា និងគ្រប់គ្រប់ទីកន្លែង។ ព្រះបរមរាជវាំង ​ជា​កន្លែង​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​ក្នុង​ប្រទេស​លុចសំបួ ដែល​បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជា​ច្រើន​មក​ទស្សនាជារៀងរាល់ថ្ងៃ។ តើលោកអ្នកចង់ទៅលេងនៅប្រទេសលុចសំបួរទេ?


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.