Skip to main content

និយមន័យ និងតម្លៃនៃសន្តិភាព (The meaning of peace and it's value)

យើងតែងតែឮជារឿយៗមកហើយនូវពាក្យថា “សន្តិភាព”។ ពេលខ្លះយើងមិនសូវចាប់អារម្មណ៍នឹងពាក្យនេះ ប៉ុន្មានទេ ប៉ុន្តែយើងគ្រាន់តែដឹងថា ពាក្យនេះ គឺជាពាក្យល្អ។ ក៏ប៉ុន្តែពាក្យ “សន្តិភាព” នេះនឹងរឹតតែលើសពីល្អ នៅក្នុងស្ថានភាពដែលយើងត្រូវការខ្លាំងបំផុត។ ដូចនេះ តើពាក្យសន្តិភាពនេះមានអត្ថន័យយ៉ាងដូចម្ដេច? ហើយមានគុណតម្លៃបែបណា? យើងខ្ញុំនឹងសាកល្បងរៀបរាប់បរិយាយខ្លីៗនៅក្នុងអត្ថបទខាងក្រោមនេះ។

ពាក្យថាសន្តិភាពនេះ មានអត្ថន័យទូលំទូលាយណាស់ ដែលមិនអាចនិយាយត្រឹមតែភាពអវត្តមាននៃសង្គ្រាម ឬជម្លោះប៉ន្នោះទេ ប៉ុន្តែក៏ផ្ដោតទៅលើភាពសុខដុមរមនា សុខសុវត្ថិភាព និងស្ថេរភាព ដែលមនុស្សទូទៅ សហគមន៍ ឬក៏ប្រជាជាតិ អាចរួមរស់នៅជាមួយគ្នាប្រកបដោយការគោរព និងការយោគយល់គ្នាទៅវិញទៅមកផងដែរ។

បើយើងមើលនៅក្នុងវចនានុក្រមខ្មែររបស់សម្ដេចសង្ឃជួនណាត ក៏មានរំលេចឡើងនូវពាក្យសន្តិភាពនេះដែរ ដែលពាក្យសន្តិភាពសំដៅលើ “ ភាព ឬសេចក្តីស្ងប់ ភាពសានត្រាណ ភាពរាបទាប ឬជាដំណើរសះជានានឹងគ្នា។

អត្ថន័យនៃសន្តិភាព គឺនិយាយសំដៅទៅដល់ផ្នែកបីសំខាន់រួមមាន៖ សន្តិភាពផ្ទាល់ខ្លួន សន្តិភាពសង្គម និងសន្តិ ភាពអន្តរជាតិ ឬសន្តិភាពសកល។

  • សន្តិភាពផ្ទាល់ខ្លួន៖ ជាសភាពចិត្តស្ងប់ស្ងាត់ គ្មានការភ័យខ្លាច កំហឹង ស្ត្រេស ឬបញ្ហាផ្លូវចិត្ត។
  • សន្តិភាពសង្គម៖ ជាស្ថានភាពដែលមនុស្សអាចរួមរស់នៅជាមួយគ្នាដោយគ្មានអំពើហិង្សា គ្មានការរើសអើង ឬអយុត្តិធម៌សង្គម ហើយដោះស្រាយបញ្ហាតាមរយៈការពិភាក្សា និងការសហការគ្នា។
  • សន្តិភាពអន្តរជាតិ ឬសន្តិភាពសកល៖ គឺសំដៅលើទំនាក់ទំនងរវាងប្រទេស និងប្រទេស ដោយគ្មាន សង្គ្រាម អាស្រ័យលើកិច្ចការទូត ការគោរពអធិបតេយ្យភាព និងសហការអន្តរជាតិ។
គុណតម្លៃនៃសន្តិភាព
គុណតម្លៃវិសេសនៃសន្តិភាព គឺជាគ្រាប់ពូជនៃភាពគ្រប់យ៉ាងរួមមាន៖ ជាគ្រឹះនៃការអភិវឌ្ឍសេចក្តីថ្លៃថ្នូររបស់ មនុស្ស ការឯកភាព និងកិច្ចសហការ សុខសុមាលភាព និងចីរភាព។
  1. គ្រឹះនៃការអភិវឌ្ឍ – បើគ្មានសន្តិភាពទេ ក៏គ្មានដែរនូវការអប់រំ គ្មានវិស័យសុខាភិបាល ហើយសេដ្ឋកិច្ចមិន អាចរីកចម្រើនបានដែរ។
  2. សេចក្ដីថ្លៃថ្នូរមនុស្ស – សន្តិភាពការពារសិទ្ធិមនុស្ស ឲ្យរស់នៅដោយគ្មានការភ័យខ្លាច ការបង្ក្រាប និងអំពើ ហិង្សា។
  3. ឯកភាព និងសហការ – សន្តិភាពបង្កើតការជឿទុកចិត្តរវាងមនុស្ស និងមនុស្ស ប្រទេស និងប្រទេស ជាកា តាលិករឲ្យមានការសហការដើម្បីប្រយោជន៍រួម។
  4. សុខុមាលភាព – បរិយាកាសសន្តិភាពអនុញ្ញាតឲ្យមនុស្សផ្តោតលើការរីកចម្រើនផ្ទាល់ខ្លួន ការសប្បាយរីក រាយក្នុងគ្រួសារ និងវប្បធម៌ ព្រមទាំងការចែករំលែកក្តីសុខគ្នាទៅវិញទៅមក។
  5. ចីរភាព – សន្តិភាពមានសារៈសំខាន់សម្រាប់ការការពារបរិស្ថាន និងធានាឲ្យបានថាធនធានត្រូវបានចែក រំលែក ដោយយុត្តិធម៌សម្រាប់មនុស្សជំនាន់ក្រោយ។
សរុបមក សន្តិភាពមិនមែនគ្រាន់តែជាការអវត្តមានសង្គ្រាមទេ ប៉ុន្តែជាការប្រមូលផ្ដុំនូវយុត្តិធម៌ ការគោរព សមភាព និងមេត្តាករុណា។ សន្តិភាព ជាតម្លៃដ៏ខ្ពង់ខ្ពស់របស់មនុស្សជាតិ ព្រោះវាជាគ្រឹះនៃសេចក្ដីសុខ និងការរីកចម្រើន។



Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.